សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 27, 2014

វិភាគ​៖ឯករាជ្យភាព​នៃ​តុលាការ​កម្ពុជា​​

រូបភាពសាលាដំបូង​រាជធានីភ្នំពេញ​​ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤​
(រូបភាពដោយ តាត ឧត្ដម)

តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា ១២៨ ថ្មី ចែងថា “​អំណាច​តុលាការ​ជា​អំណាច​ឯករាជ្យ​។ អំណាចតុលាការ ធានា​រក្សា​អ​នា​គតិ និង ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​។ អំណាច​នេះ​ត្រូវប្រគល់​ឲ្យ​តុលាការ​កំពូល និង​សាលាជម្រះក្ដី​គ្រប់ផ្នែក​”​។ និង​តាម​មាត្រា ១៣០ ថ្មី ចែងថា “​គ្មាន​អង្គការ​ណាមួយ​នៃ​អំណាចនីតិប្បញ្ញត្តិ ឬ​នីតិប្រតិបត្តិ​អាច​ទទួល​អំណាច​តុលាការ​អ្វី​បាន​ឡើយ”​។
​នៅក្នុង​ពិធី​សម្ពោធ​ភូមិ​កុមារ អេស អូ អេស នៅ​ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​មានប្រសាសន៍​ពាក់ព័ន្ធ​នឹង​ករណី​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​របស់​មនុស្ស​ប៉ុន្មាន​នាក់ ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ ហើយ​ដែល​តុលាការ​មិន​ចាប់ខ្លួន ព្រោះ​ជា​អ្នក​ន​យោ​យ​បាយ​ «​ខ្ញុំកូណា​ខ្ញុំ​ប្រាប់​ស៊ូ​ប៊ែ​ឌី បើ​និយាយ​ឲ្យ​ត្រឹមត្រូវ​តាមច្បាប់ បើ​កុំ​ទុក​ទ្វារ​ដើម្បី​សម្របសម្រួល​ខាង​នយោបាយ ត្រូវ​ចាប់ខ្លួន​ភ្លាម ព្រោះនេះ​ជា​បទល្មើស​ជាក់ស្ដែង ត្រូវ​ចាប់ខ្លួន​ភ្លាម ប៉ុន្មាន​នាក់​នុ៎ង​។ ប៉ុន្តែ​ទុក​ផ្លូវ​សម្រាប់​ការសន្ទនា​ខាង​នយោបាយ យើង​មិន​ចាប់ខ្លួន​ទេ ហើយ​ពេល​ចូល​តុលាការ​ហើយ តុលាការ​ក៏​មិន​បាន​ចេញ​ដីកា​ឃុំខ្លួន​ទេ​។ សូម​ឲ្យ​យល់​ផង កុំ​ទទឹងទិស»​។​
​នៅក្នុង​បណ្ដាញសារព័ត៌មាន​សង្គម ក៏​មាន​ការរិះគន់​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ផងដែរ ដែល​សេចក្ដីជូនដំណឹង (​ស​ជណ​) មាន​អំណាច​លុប​លើ​សេចក្ដីសម្រេច​របស់​តុលាការ​កំពូល​។​
​សម្រាប់​លោក​មេធាវី សុខ សំអឿន យល់ថា ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មិន​អាច​បញ្ជាក់​ពី​ការរំលោភ​លើ​ឯករាជ្យភាព​របស់​តុលា​ការ​​បាន​ទេ ព្រោះ​ថា​ការចោទប្រកាន់​នោះ​ស្ថិតក្នុង​សភាព​មិនទាន់​ច្បាស់លាស់​នៅឡើយ មិនដឹងថា​លោកនាយក​រដ្ឋមន្ត្រី​ធ្វើ​ការចោទប្រកាន់​ដោយ​ខ្លួន​ឯង ឬ​ជា​ការចោទប្រកាន់​ដោយ​តុលាការ​«​អ្ហេ អាហ្នឹង​អាច​ឆ្លុះបញ្ចាំង​ពី​រ យល់​នៅ​? ទីមួយ យើង​អាច​ថា អ្ហឺ តុលាការ​អត់​ឯករាជ្យ​ទេ នាយករដ្ឋមន្ត្រី​ថា​ម៉េច គឺ​អ៊ីចឹង​។ យល់​ទេ​? តែ​ការបកស្រាយ​មួយទៀត គឺ​តុលាការ​គេ​រឹង​ម៉ាំ ទោះបីជា​នាយក​រដ្ឋមន្ត្រី​ថា បទល្មើស​ជាក់ស្ដែង​ក៏ដោយ ប៉ុន្តែ​គេ​អត់​យល់​ថា​ជាក់ស្ដែង»​។​
​ចំពោះ​ករណី សេចក្ដីជូនដំណឹង (​ស​ជណ​) ដែល​មាន​អំណាច​លុប​លើ​សេចក្ដីសម្រេច​របស់​តុលាការ​កំពូល លោក​មេធាវី សុខ សំអឿន យល់ថា វា​ក៏​ពិបាក​នឹង​ចាត់ទុកថា ជា​ការរំលោភ​លើ​ឯករាជ្យភាព​របស់​តុលាការ​ផង​ដែរ​។ លោក​ថា បើសិនជា​តុលាការ​មិន​ធ្វើ​តាម ស​ជណ ហើយ​តុលាការ​មានទោស ឬក៏​ថា បើ​អ្នកធំ​បញ្ជា​មក ហើយ​តុលាការ​ធ្វើ​តាម អាហ្នឹង​ទើប​អាច​ចោទប្រកាន់ ពី​ករណី​រំលោភ​លើ​ឯករាជ្យភាព​របស់​តុលាការ​បាន​។ ប៉ុន្តែ​លោក​យល់ថា ករណី (​ស​ជណ​) នេះ​ក៏​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​អសមត្ថភាព​របស់​តុលាការ​ផង​ដែរ​។​
​ទោះយ៉ាងណា លោក​មេធាវី សុខ សំអឿន បាន​ធ្វើការ​សន្និដ្ឋាន​ថា ករណី (​ស​ជណ​) គឺ​ស្ថិតនៅ​ចន្លោះ​រវាង​ឯករាជ្យភាព និង អសមត្ថភាព​របស់​តុលា​កា​រ​។​
​ចំណែក​ប្រធានការិយាល័យ​បច្ចេកទេសផ្នែក​ស៊ើបអង្កេត នៃ​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា នៅ​ស្រុក​ខ្មែរ ជាទូទៅ​អ្នកណា​ក៏​យល់​ថា ប្រព័ន្ធ​តុលាការ​មិន​ទាន់​ឯករាជ្យ​ដែរ ជាពិសេស​គឺ​ការយក​តុលាការ​ជា​ឧបករណ៍​នយោបាយ និង​បញ្ហា​ផ្សេងៗ​ទៀត បូក​រួម​ទាំង​និទណ្ឌភាព​ផង​។ លោក​​បញ្ជាក់ថា ចំណុច​ទាំងអស់​នេះ​ហើយ ដែល​ធ្វើឲ្យ​ប្រទេស​យើង​មិន​ទាន់​មាន​នីតិរដ្ឋ​ពិតប្រាកដ​។
​និយាយ​ទៅ​ដល់​ករណី ស​ជណ មាន​អំណាច​លុប​លើ​សេចក្ដីសម្រេច​របស់​តុលាការ លោក​ថា ហ្នឹង​ហើយ​ដែល​បង្ហាញ​យ៉ាងច្បាស់​ថា តុលាការ​មិន​ឯករាជ្យ ព្រោះ​គេ​មិន​អនុវត្ត​តាម​ច្បាប់ បែរ​ជា​សេចក្ដីជូនដំណឹង​មក​ធ្វើ​ជា​ធំ​ជាង​ច្បាប់​ទៅវិញ​«ស​ជណ វា​គ្រាន់តែ​សេចក្ដីជូនដំណឹង​មួយ​ទេ វា​មិន​អាច​ទៅ​លុប​សេចក្ដីសម្រេច​របស់​តុលាការ​បាន​នោះ​ទេ​»។​
​នៅក្នុង​ពិធី​រំឭក​ខួប​លើក​ទី​១០ នៃ​ការធ្វើឃាត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក​ជា វិជ្ជា  កាលពី​ថ្ងៃ​ទី​២២ ខែ​មករា កន្លងទៅ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​បញ្ចប់​វប្បធម៌​និទណ្ឌភាព​នៅ​កម្ពុជា ដើម្បី​ឲ្យ​សង្គម​ជាតិ​មាន​ភាព​សុខដុម​រម្យ​នា​ពិតប្រាកដ ដោយ​លោក​សង្កត់ធ្ងន់​លើ​ករណី​ឃាតកម្ម​លើ​លោក ជា វិជ្ជា លោក រស់ សុវណ្ណ​រ៉េត លោក​ហ៊ី វុទ្ធី ដែល​ជា​សហការី​របស់​លោក​ជា វិជ្ជា ក៏​ដូចជា​ករណី​ឃាតកម្ម​លើ​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​ផ្សេងទៀត រួម​ទាំង​សកម្មជន​ព្រៃឈើ លោក ឈុត វុទ្ធី​ផងដែរ​«យើង​ត្រូវតែ​បញ្ចប់​វប្បធម៌​ហិង្សា ហើយ​ត្រូវតែ​បញ្ចប់​វប្បធម៌​និទណ្ឌភាព គឺ​អ្នក​សម្លាប់​គេ សម្លាប់​លោក​ជា វិជ្ជា រកមុខ​អត់​ឃើញ សម្លាប់​លោក​ហ៊ី វុទ្ធី លោករ​ស់ សុវណ្ណ​រ៉េត រកមុខ​អត់​ឃើញ សម្លាប់​លោក​ឈុត វុធ្ធី រកមុខ​អត់​ឃើញ គឺ​សម្លាប់​គេ​ច្រើន​ណាស់​។ ល្មម​ហើយ ល្មម​បញ្ចប់​វប្បធម៌​ហិង្សា ហើយ​វប្បធម៌​និទណ្ឌភាព​ហ្នឹងហើយ ដើម្បី​នាំមក​នូវ​សន្តិភាព​ពិតប្រាកដ​»។​
​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​១០ របស់​អ្នករាយការណ៍​ពិសេស​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា លោក​សុរិយា ស៊ូ​ប៊ែ​ឌី ក៏​បាន​អំពាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​កំណែទម្រង់​លើ​ប្រព័ន្ធតុលាការ​ផង​ដែរ​។​
​តាម​ការយល់ឃើញ​របស់​អ្នកវិភាគ​មួយចំនួន​យល់ថា ឧបសគ្គ​ដែល​ធ្វើឲ្យ​ស្ថាប័ន​តុលាការ​នៅ​កម្ពុជា​មិន​ឯករាជ្យ ដោយសារ​ចៅក្រម​មួយចំនួន​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្សកាន់អំណាច​៕

No comments:

Post a Comment

yes