សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 27, 2014

លោកកឹម សុខា កំពុង​ថ្លែង​សារ​នយោបាយ​ទៅកាន់​អ្នក​គាំ​ទ្រ នៅ​
ស្នាក់ការ​បក្ស​ទីរួម​ខេត្ត​កំពង់​ធំ នៅ​ថ្ងៃ​ទី​២៧​ខែមករា​នេះ​ (រូបថត ញឹម សុខន)

លោកកឹម សុខា ថ្លែង​សារ​ទៅកាន់​សមាជិកសមាជិកា​គណបក្ស​សង្គ្រោះជាតិ
(រូបថត កាន់ វិច្ឆិកា)

ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​ប្តូរ​ទី​តាំង​​ជួប​អ្នកគាំទ្រ​របស់​ខ្លួន​​នៅ​ស្នាក់ការ​គណបក្ស​ក្នុង​ទី​រួម​ខេត្ត​កំពង់ធំវិញ ដោយ​ខ្លា​ចមាន​ការ​រំខាន​ដូច​ថ្ងៃ​ម្សិលមិញ​។   
​នៅ​ម៉ោង​ប្រមាណ ១០:៣០​នាទី​ព្រឹក​នេះ លោក កឹម សុខា បាន​ជួប​ជាមួយ​អ្នកគាំទ្រ​ជាង ៥០០​នាក់ នៅ​ទីស្នាក់ការ​គណបក្ស ដោយ​គ្មាន​ការរំខាន ប៉ុន្តែ​មាន​ការឃ្លាំមើល​ពី​សមត្ថ​កិច្ច​ខេត្ត​ប្រមាណ ២០​នាក់​។​
បើ​តាម​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ការ​ជួប​សំណេះសំណាល​ជាមួយ​អ្នក​គាំ​ទ្រ​​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ នៅព្រឹក​នេះ គ្រោង​ធ្វើ​នៅ​ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ប៉ុន្តែ​ត្រូវបាន​​ប្តូរទីតាំង​ទៅកាន់ទី​​រួម​ខេត្ត​កំពង់ធំវិញ ដោយសារ​បារម្ភ​ខ្លាច​កើត​មានការ​រំខានដូច​ថ្ងៃម្សិល​មិញ។

​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក កឹម សុខា បាន​ចុះ​ទៅ​ជួប​អ្នកគាំទ្រ​នៅ​ខេត្ត​កំពង់ចាម តែ​គម្រោង​នោះ ត្រូវ​រំសាយ​វិញ ដោយសារ​មាន​អ្នកគាំទ្រ​គណបក្ស​​ប្រជាជន​កម្ពុជា ចុះ​ទៅ​រំខាន​។ លោក កឹម សុខា ក៏​បានឲ្យដឹងថា ក្រោយ​ពី​ការរំសាយ​នោះ មាន​សមត្ថកិច្ច​មួយ​ក្រុម ព្យាយាម​បើករថយន្ត​បើក​បុក​រថយន្តលោក ហើយ​ត្រៀម​កាំភ្លើង​បាញ់​សម្លាប់​ទៀតផង​។ តែ​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក ខេង ទី​តូ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​​របស់​លោក កឹម សុខា ហើយ​ថា កម្លាំង​សមត្ថកិច្ច​មាន​បំណង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​តែប៉ុណ្ណោះ​៕

No comments:

Post a Comment

yes