សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 12, 2014

លោករ៉ុងឈុនអំពាវនាវ​ឲ្យ​សាធារណជន​ចូល​រួម​សង្កេតការណ៍​នៅ​តុលាការ

រ៉ុង ឈុន ៦១០
ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន

សកម្មភាព​តវ៉ា​របស់​កម្មករ​នៅ​ក្នុង​ប្រទេស​បាន​ស្ងប់ស្ងាត់​មួយ​រយៈ ប៉ុន្តែ​ប្រធាន​សហភាព​សហជីព​កម្ពុជា កំពុង​ស្ថិត​នៅ​ក្រោម​ការ​កោះហៅ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឱ្យ​ចូល​បំភ្លឺ​ពី​រឿង​តវ៉ា​របស់​កម្មករ​នៅ​សប្ដាហ៍​ក្រោយ​នេះ។ ប្រធាន​សហភាព​សហជីព​កម្ពុជា នឹង​ទៅ​តុលាការ​តាម​ការ​កោះ​ហៅ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​លោក និង​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ទៅ​ចូល​រួម​ឲ្យ​បាន​ច្រើន សង្កេតការណ៍​ក្នុង​ពេល​លោក​ចូល​ទៅ​តុលាការ​តាម​ការ​កោះ​ហៅ​សាកសួរ នៅ​ថ្ងៃ​ទី​១៤ មករា។
លោក រ៉ុង ឈុន អះអាង​ថា ដីកា​កោះ​ហៅ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ មករា ដែល​ឲ្យ​លោក​ចូល​ទៅ​បំភ្លឺ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​នោះ មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ទេ គឺ​លោក​គ្រាន់​តែ​ប្រើប្រាស់​តួនាទី​សហភាព​សជីព​ការពារ​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្នុង​ខែ។
លោក រ៉ុង ឈុន ថ្លែង​បន្ត​ថា លោក​មិន​ព្រួយ​បារម្ភ​ទេ ពីព្រោះ​អ្វី​ដែល​លោក​បាន​ធ្វើ មិន​ខុស​ច្បាប់​ទេ​ហើយ​មាន​មនុស្ស​ជា​ច្រើន​នៅ​បណ្ដា​ប្រទេស​ជា​មួយ​ចំនួន ដូច​ជា នៅ​ខាង​អឺរ៉ុប និង​អាស៊ី បាន​គាំទ្រ​ដល់​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ​របស់​កម្មករ ហើយ​បាន​ថ្កោលទោស​អាជ្ញាធរ​សន្តិសុខ​រដ្ឋាភិបាល ដែល​បាន​ប្រើ​កម្លាំង​ហួសហេតុ​បង្ក្រាប​កម្មករ​ក្នុង​ពេល​តវ៉ា កាល​ពី​ថ្ងៃ​ទី​៣ មករា បណ្ដាល​ឱ្យ​អ្នក​តវ៉ា​ទាំង​នោះ​ស្លាប់ ៤​នាក់ និង​ជិត ៤០​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​អ្នក​តវ៉ា​នឹង​កង​កម្លាំង​អាជ្ញាធរ​មួយ​ចំនួន​ទៀត​រង​របួស៕

No comments:

Post a Comment

yes