សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 22, 2014

ជាមុន្នី៖ចាប់​ឃាតករ​លើជាវិជ្ជាមិន​បាន​ផងហេតុអ្វី​ហែ​ក្បួន​មិន​បាន?

លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ។ (រូបថត សហការី)
បើទោះជាសាលារាជធានីភ្នំពេញ ដោយសំអាងលើហេតុផលសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បានកំណត់​ឲ្យ​សហជីពសេរីកម្មកររបស់លោក ជា មុន្នី ត្រឹមការជួបជុំមុខរូបសំណាកលោក ជា វិជ្ជា ហើយមិនអនុញ្ញាតឲ្យ​មាន​ការ​ហែក្បួនក៏ដោយ ក៏សហជីពសេរីកម្មកររបស់លោក ជា មុន្នី នៅតែប្រកាន់ជំហរថានឹងដឹកនាំឲ្យមានការហែរក្បួន នៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ដើម្បីទាមទាររកយុត្តិធម៌ ព្រោះរហូតមកដល់ពេលនេះ ឃាតករដែលបាញ់សម្លាប់​លោក ជា វិជ្ជា នៅតែមិនទាន់ត្រូវបានវែកមុខ។

បាតុកម្មបញ្ចេញមតិ -​ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ នេះ លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ បានលើកឡើងថា គ្នានអ្វីប្រែប្រួល​នោះ​ទេ បើទោះជាសាលារាជធានី​ភ្នំពេញ បាន​ហាម​ឃាត់ក៏ដោយ គឺថាសហជីពសេរីកម្មករនឹងធ្វើការ​ហែក្បួន​នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ដើម្បី​ជាការរម្លឹកខួប​លើក​ទី១០ដល់វិញណខណ្ឌលោក ជា វិជ្ជា។ ប្រធានសហជីពសេរីកម្មករដដែលនេះ លើកជាចម្ងល់ថា ការហែក្បួននេះ​បានធ្វើជាបន្តបន្ទាប់ អស់រយៈពេល៩ឆ្នាំជាប់គ្នាជាបន្តបន្ទាប់ ហើយក៏មិនដែលមានបញ្ហាអ្វីដែរ ចុះ​ហេតុអ្វីសាលា​រាជធានីភ្នំពេញ ត្រូវហាមឃាត់ក្នុងឆ្នាំនេះ?


នៅពេលសូរថា តើលោកមានការព្រួយបារម្ភពីការប៉ះទង្គិចគ្នា រវាងអ្នកហែក្បួន និងកម្លាំងសមត្ថ​កិច្ចឬទេ ក្នុងពេល​ដែលសាលារាជធានីភ្នពេញមិនអនុញាតឲ្យមានការហែក្បួន ? លោក ជា មុន្នី ឆ្លើយបញ្ជាក់ថា៖ «កុំឲ្យតែពួកគាត់ (កម្លាំងសមត្ថកិច្ច) យកអាដែកអីនោះមកបានហើយ យើងហែរ ៩ឆ្នាំហើយ អត់ដែលអីទេ (...)។ ខ្ញុំអត់ខុសអី ខ្ញុំអត់​ខ្លាច ហើយខ្ញុំក៏អត់បានក្បត់ជាតិដែរ ចុះអ្នកបាញ់ ជា វិជ្ជា មិនទាន់រកឃើញផង ហេតុអីមករករឿងខ្ញុំ ?»

ចំពោះការលើកឡើងរបស់លោក ជា មុន្នី ត្រូវបានលោក ឡុង ឌីម៉ង់ មន្រ្តីអ្នកនាំពាក្សសាលារាជ​ធានី​ភ្នំពេញ នៅថ្ងៃ​ទី២១ ខែមករា ឆ្នាំ២០១៤ នេះ តាមរយៈកិច្ចសម្ភាសជាមួយ ទស្សនាវដ្តីមនោរម្យ​ព័ងអាំងហ្វូ បានលើកឡើងថា វា​ជាទង្វើដែលបំពានបទបញ្ជាសាលាក្រុងភ្នំពេញ កាលដែលសហ​ជីព​សេរីកម្មកររបស់លោក ជា មុន្នី ជម្នះដឹកនាំ​ឲ្យ​មាន​ការហែក្បួន ព្រោះសាលារាជធានីភ្នំ​ពេញ​បានជូនដំណឹង និងពិភាក្សាជាមួយគ្នារួចហើយ ថាមិនអនុញាតឲ្យ​មានការ​ហែក្បួនទេ។
«យើងនឹងចាំមើលទាំងអស់គ្នា!»
ជាមួយគ្នានេះ នៅពេលទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូសួរថា តើសាលារាជធានីភ្នំពេញនឹងចាត់វិ​ធាន​ការដូចម្តេច ប្រសិនបើសហជីពរបស់លោក ជា មុន្នី ពិតជាដឹកនាំការហែក្បួន? លោក ឡុង ឌីម៉ង់ ឆ្លើយបញ្ជាក់ថា៖ «យើងអត់​ឲ្យហែ យើងបានចេញលិខិត យើងបានអញ្ជើញគាត់មក​ប្រាប់រួចហើយ(...)។ បើគាត់ហែល្មើសនឹងបញ្ញត្តិសាលា​ក្រុង យើងនឹងចាំមើលទាំងអស់គ្នា៕»

No comments:

Post a Comment

yes