សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 27, 2014

អាជ្ញាធរ​បំបែក​បាតុករ​​លោកម៉មសូណង់ដូរបួស​ប្រមាណ​​៧​នាក់

បាតុកម្ម សូណង់ដូ ៦១០
បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ផ្សេង​មួយ​ចំនួន​ទៀត រង​របួស​ក្នុង​ពេល​
កម្លាំង​អាជ្ញាធរ​បង្ក្រាប​ការ​តវ៉ា​របស់​ក្រុម​បាតុករ​លោក ម៉ម សូណង់ដូ
 នៅ​ខាង​មុខ​ក្រសួង​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​២៧ មករា ឆ្នាំ​២០១៤

ក្រុម​បាតុករ​​ប្រមាណ ៧​នាក់ ​រង​បួស​ក្នុង​ពេល​ប៉ះទង្គិច​ជាមួយ​កង​កម្លាំង​សន្តិសុខ​នៅ​មុខ​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ដែល​បាន​តាមដាន​សកម្មភាព​បាតុកម្ម​នេះ ឲ្យ​ដឹង​ថា អ្នក​រង​របួស​ទាំង​នោះ​ភាគ​ច្រើន​ត្រូវ​របួស​ក្បាល​នឹង​ដង​ខ្លួន ដោយ​កង​សន្តិសុខ​វាយ​ក្នុង​នោះ​មាន​ទាំង​ព្រះសង្ឃ​ផង។ ចំណែក​លោក ម៉ម សូណងដូ អ្នក​ដឹក​នាំ​បាតុកម្ម​បាន​គេច​ខ្លួន​ដោយ​សុវត្ថិភាព។
កង​កម្លាំង​សន្តិសុខ​បាន​បំបែក​ក្រុម​បាតុករ ដោយ​ប្រើ​ដំបង​ឆក់​និង​បាញ់​ក្រាប់​បែក​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដាក់​ក្រុម​បាតុករ​តវ៉ា​បិទ​ផ្លូវ​ព្រះមុនីវង្ស អស់​រយៈ​ប្រហែល​មួយ​ម៉ោង នៅ​មុខ​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មករា។ ផ្លូវ​ព្រះមុនីវង្ស បាន​បើក​ឲ្យ​ចរាចរណ៍​ឡើង​វិញ បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​បាន​បំបែក​ក្រុម​បាតុករ​នៅ​ម៉ោង​ប្រហែល ១០​ព្រឹក​ថ្ងៃ​នេះ។

បាតុកម្ម​ដឹកនាំ​ដោយ​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ធ្វើ​ឡើង​ដើម្បី​ទាមទារ​បើក​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត​តាម​ខេត្ត​នានា និង​សុំ​បើក​ប៉ុស្តិ៍​ទូរទស្សន៍​មួយ ដែល​លោក​បាន​ព្យាយាម​សុំ​ច្បាប់ ១៥​ឆ្នាំ​ហើយ​តែ​មិន​បាន​សម្រេច។

No comments:

Post a Comment

yes