សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, January 21, 2014

ប៉ូលិស​ចាប់​ខ្លួន​លោករ៉ុងឈុនអ្នកស្រីទេពវន្នីនិង​មនុស្ស​មួយ​ចំនួន​ទៀត

រ៉ុង ឈុន កម្មករ ៦១០
ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​
កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ដឹកនាំ​កម្មករ​ហែ​ក្បួន​បាតុកម្ម​នា​
រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ធ្នូ ឆ្នាំ​២០១៣

សមត្ថកិច្ច​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាប់​ខ្លួន លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​រូប​ទៀត គឺ​កញ្ញា ឡុង គឹមហ៊ាង នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ មករា នៅ​មុខ​ស្ថានទូត​អាមេរិក ខាង​លិច​វត្ត​ភ្នំ។

ការ​ចាប់​ខ្លួន​នេះ នៅ​ពេល​ដែល​ពួក​គាត់ និង​សកម្មជន​ដីធ្លី សិទ្ធិ​មនុស្ស ព្រម​ទាំង​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ប្រមាណ​ជាង ២០​នាក់ បាន​ជួប​ជុំ​គ្នា​នៅ​លើ​សួន​ច្បារ​មុខ​ស្ថានទូត​អាមេរិក ទាមទារ​ឲ្យ​ដោះ​លែង លោក វន់ ពៅ និង​មន្ត្រី​សង្គម​ស៊ីវិល កម្មករ សរុប ២៣​នាក់ ដែល​កំពុង​ជាប់​ឃុំ។
រហូត​ដល់​ម៉ោង​ប្រមាណ ៩​ព្រឹក គេ​មិន​ទាន់​ដឹង​ថា អ្នក​ទាំង ៣​នាក់​នោះ ត្រូវ​ឃុំ​ខ្លួន​នៅ​ទីណា​នោះ​ទេ ៕

No comments:

Post a Comment

yes