សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 11, 2014

ប្រជាពលរដ្ឋ​ព្រះសង្ឃ​និង​មន្ត្រី​សង្គម​ស៊ីវិល​២០០​នាក់​ប្រមូលផ្តុំនៅ​មុខ​សាលាឧ​ទ្ធ​រណ៍​​

ការប្រមូលផ្តុំគ្នារបស់សង្គមស៊ីវិល និងប្រជាពលរដ្ឋនៅមុខ
សាលាឧទ្ធរណ៍ នៅព្រឹកនេះ (រូបថត៖ វីដា)

VOD

ប្រជាពលរដ្ឋ ព្រះសង្ឃ និងមន្ត្រី​អង្គការ​សង្គម​ស៊ីវិល ប្រមាណ​២០០​នាក់ ប្រមូលផ្តុំ​នៅ​មុខ​សាលាឧទ្ធរណ៍ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​នេះ ដោះលែង​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​ក្នុង​ខេត្ត​កំពង់ចាម ​ទាំង​២១​នាក់ ។​
​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប្រជាពលរដ្ឋ ព្រះសង្ឃ  រួម​ជាមួយ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ប្រមូលផ្តុំ​នៅ​មុខ​សាលាឧទ្ធរណ៍ ដោយ​មាន​លើក​បដា  និងស្រែក​ទាមទារ​ឲ្យ​ចៅក្រម សាលាឧទ្ធរណ៍ ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២ និង​ទី​៣​ខែ​មករា ដោយ​ពួកគេ​អះអាងថា អ្នក​ទាំងនោះ​មិន​មាន​កំហុស​ទេ​។​
ការប្រមូលផ្តុំ​នេះ ធ្វើឡើង​ស្របពេល ដែល​សាលាឧទ្ធរណ៍ បើក​សវនាការ​សុំ​នៅក្រៅ របស់​កម្មករ សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី និងសហជីព​ចំនួន​២១​នាក់​នោះ​៕

No comments:

Post a Comment

yes