រូបថតដែលបង្ហោះនៅលើគេហទំព័រ
POLITICO Magazine ដែលមានគេហទំព័រ(www.politico.com) បានចេញផ្សាយអត្ថបទមួយជារបាយការណ៍ពិសេស រៀបពីមេដឹកនាំក្នុងពិភពលោក ដែលប្រធានាធិបតីអាមេរិក លោក អូបាម៉ា ពិបាក ធ្វើការជាមួយ ក្នុងនោះរួមមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនផងដែរ។
គេហទំព័រនោះ បានចុះផ្សាយអត្ថបទ ដែលមានចំណងជើងថា ប្រទេសសម្ព័ន្ធមិត្តទាំង២៥របស់អាមេរិក ពិបាកធ្វើការជាមួយ(Awkward Allies) ដែលក្នុងនោះ ក៏មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនផងដែរ។ គេហទំព័រ បានដាក់រូបភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនទៅក្នុងចំណោមមេដឹកនាំផ្សេងទៀត ក្នុងនោះ រួមមានប៉ាគីស្ថាន អារ៉ាប់ប៊ីសាវឌីត អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ អេស៊ីប មីយ៉ាន់ម៉ា និងវៀតណាមជាដើម។
គេហទំព័រ បានរៀបរាប់ពីការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន តាំងពីឆ្នាំ១៩៨៥ ដែលជាមេដឹកនាំកាន់អំណាចយូរមួយនៅលើពិភពលោក។ គេហទំព័របន្តថា ក្នុងឆ្នាំ២០១២ លោក អូប៉ាម៉ា បានក្លាយជាប្រធានាធិបតីទីមួយដែលមកកម្ពុជា ខណៈព្រឹទ្ធសភាអាមេរិក បានព្រមានកាត់ជំនួយមកកម្ពុជា ដោយសារបញ្ហាមួយចំនួន កំពុងរារាំងដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ។
អ្នកនាំពាក្យរបស់រដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកមិនខ្វល់ពីការលើកឡើងរបស់គេហទំព័របរទេសនោះទេ។
ជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកអូបាម៉ា កាលពីឆ្នាំ២០១២ ត្រូវបានចាត់ទុកជាជំនួបតានតឹងមួយ ដោយសារលោកអូបាម៉ា បានលើកពីបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិតេយ្យ ការបោះឆ្នោតនៅកម្ពុជា បញ្ហាអ្នកទោសនយោបាយ និងបញ្ហាដីធ្លីផ្សេងៗ ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បន្ទាប់ពីដំណើរទស្សនកិច្ចមកប្រទេសកម្ពុជា និងប្រទេសមួយចំនួនទៀតជាសមាជិកអាស៊ាន មានសេចក្តីរាយការណ៍ថា ក្នុងអាល់ប៊ុមមានរូបថត៤១សន្លឹក អំពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ដែលបានបង្ហោះលើគេហទំព័រសេតវិមាន មិនមានរូបលោក ហ៊ុន សែន ជាផ្លូវការទេ។អ្នកវិភាគលើកឡើងថា នេះជាចេតនា ដែលបង្ហាញពីភាពមិនសប្បាយចិត្តរបស់លោក អូបាម៉ា៕
No comments:
Post a Comment
yes