ប្រធានមូលនិធិសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក លោក ទូច វិបុល ក្នុងបន្ទប់ផ្សាយរបស់វិទ្យុអាស៊ីសេរី នារដ្ឋធានីវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤
ប្រធានមូលនិធិសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក លោក ទូច វិបុល បានដឹកនាំគណៈប្រតិភូមួយក្រុម មកជួបមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការកម្ពុជា អ្នកស្រី Margaret Hsaing និងបានជួបក្រុមសមាជិកព្រឹទ្ធសភា និងក្រុមសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក។
នៅក្នុងជំនួបកាលពីដើមសប្ដាហ៍នេះ គឺដើម្បីជំរុញឲ្យសហរដ្ឋអាមេរិក ជួយអន្តរាគមន៍ឲ្យបានឆាប់រហ័ស ក្នុងវិបត្តិនយោបាយនៅកម្ពុជា ដែលកំពុងជាប់គាំង និងជំរុញឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន (Washington) ទប់ទល់អំណាចរបស់ប្រទេសចិន ដែលកំពុងបោះពួយខ្លាំងចូលក្នុងឆាកនយោបាយរបស់កម្ពុជា។
No comments:
Post a Comment
yes