សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 3, 2014

រដ្ឋមន្ត្រីការបរទេស​វៀតណាមនឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជានៅ​ដើម​សប្តាហ៍​ក្រោយ​

លោក ផាម ប៊ិញមិញ រដ្ឋមន្ត្រីការ​បរទេស​វៀតណាម
(រូបថតពី vietnaz.com)

រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណ​រដ្ឋ​​សង្គមនិយម​វៀតណាម នឹង​ដឹកនាំ​គណៈប្រតិភូ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​លើក​ទី​១៣ ដែល​នឹង​ធ្វើឡើង​នៅ រាជធានី​ភ្នំពេញ នៅ​ដើម​សប្តាហ៍​ក្រោយ​។​
សេចក្តីជូនដំណឹង​របស់​ក្រសួង​ការបរទេ​ស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​០៣​ខែ​កុម្ភៈ​នេះ ឲ្យដឹងថា តប​តាម​ការអញ្ជើញ​របស់​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក​ផាម ប៊ិញ​មិញ រដ្ឋមន្ត្រីក្រសួង​ការបទេស​វៀតណាម នឹង​ដឹកនាំ​គណៈប្រតិភូ​របស់​លោក មកកាន់​ប្រទេស​កម្ពុជា រយៈពេល​០២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ទី​១១ ក្នុង​ខែ​កុម្ភៈ ខាងមុខនេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​លើក​ទី​១៣​។  សេចក្តីជូនដំណឹង​ដដែល បន្តថា កិច្ចប្រជុំ​នេះ នឹង​ធ្វើឡើង​ក្រោម​ប្រធានបទ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យា​សាស្ត្រ និង​បច្ចេកវិទ្យា រវាង​ប្រទេស​ទាំង​ពីរ ហើយ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម នឹង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចំរុះ​កម្ពុជា​-​វៀតណាម​លើក​ទី ១៣ ។​

សេចក្តីជូនដំណឹង​របស់​ក្រសួង​ការបរទេ​សបន្ត​ថា ក្រៅពីនោះ រដ្ឋមន្ត្រីការបរទេស​វៀតណាម លោក ផាម ប៊ិញ​មិញ នឹង​ដឹកនាំ​គណៈប្រតិភូ ជួប​សម្តែង​ការគួរសម​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ផងដែរ​៕

No comments:

Post a Comment

yes