សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 3, 2014

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ថា​សេរីភាព​ព័ត៌មាន​កម្ពុជា​ធ្លាក់​ចុះ​ខ្លាំង


មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចូល​រួម​មរណទុក្ខ​អ្នក​កាសែត​ម្នាក់ ឈ្មោះ សួន ចាន់ ធ្វើ​ការ​នៅ​កាសែត​មួយ​ឈ្មោះ​ថា «មារគា​កម្ពុជា» ​ដែល​ត្រូវ​គេ​ព្រួត​វាយ​ស្លាប់​នៅ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២ កុម្ភៈ កន្លង​ទៅ ហើយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត និង​​ចាប់​ខ្លួន​ជនល្មើស​យក​មក​កាត់ទោស​ឲ្យ​បាន។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​៣ កុម្ភៈ នេះ​ថា ការ​សម្លាប់​អ្នក​កាសែត​រូប​នេះ ជា​សញ្ញា​ថា សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ហើយ​និទណ្ឌភាព​នៅ​តែ​បន្ត​នៅ​កម្ពុជា។
មន្ត្រី​សម្រប​សម្រួល​គម្រោង​ការពារ​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឆាយ ឈុនលី បញ្ជាក់​ថា៖ «ករណី​នេះ​រំលឹក​យើង​ថា ស្ថានភាព​បញ្ចេញ​មតិ ជា​ពិសេស​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ។ អ្នក​សារព័ត៌មាន​តែង​ត្រូវ​បាន​គេ​យាយី​រំខាន ប្ដឹង​ឡើង​តុលាការ ដោយ​ហេតុផល​នយោបាយ និង​​រងទុក្ខ ត្រូវ​គេ​​សម្លាប់...»។

លោក សួន ចាន់ អ្នក​យក​ព័ត៌មាន​​ឲ្យ​កាសែត "មារគា​កម្ពុជា" ដែល​គេ​មិន​សូវ​ឃើញ​បោះ​ពុម្ព​ផ្សាយ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​វាយ​សម្លាប់ ដែល​​អាជ្ញាធរ​មូលដ្ឋាន​សង្ស័យ​ថា ការ​សម្លាប់​នេះ ​គឺ​ជា​ក្រុម​អ្នក​នេសាទ​ខុស​ច្បាប់​នៅ​ខេត្ត​កំពង់ឆ្នាំង ព្រួត​គ្នា​លួច​វាយ​សម្លាប់​នៅ​ថ្ងៃ​ទី​២ កុម្ភៈ ដោយសារ​លោក​បាន​រាយការណ៍​ព័ត៌មាន​អំពី​ការ​នេសាទ​ត្រី​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​នេះ៕

No comments:

Post a Comment

yes