សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 3, 2014

HRW៖រដ្ឋាភិបាល​គួរ​បញ្ឈប់​យុទ្ធសាស្ត្រ​រំខាន​កម្មករ​បង្កើត​សហជីព​ឯករាជ្យ

កម្មករ បាតុកម្ម ៦១០
កម្មករ​តវ៉ា​ទាមទារ​សុំ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ នៅ​ក្បែរ​ទីស្ដី
ការ​គណៈរដ្ឋមន្ត្រី នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០១៣

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី Human Rights Watch ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​៣ កុម្ភៈ ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដែល​បាន​សរសេរ​ថា រដ្ឋាភិបាល​កម្ពុជា គួរ​ធានា​ឲ្យ​បាន​ចំពោះ​រោងចក្រ​ទាំង​អស់ ឲ្យ​ឈប់​​សម្លុត គំរាមកំហែង​លើ​កម្មករ​ដែល​បង្កើត​សហជីព​ឯករាជ្យ ដើម្បី​ការពារ​ផល​ប្រយោជន៍​កម្មករ​ពិតៗ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល បាន​ស្រង់​សម្ដី​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) ថា៖"រដ្ឋាភិបាល​កម្ពុជា គួរ​ធានា​បាន​​ចំពោះ​រោងចក្រ​ទាំង​អស់ ឲ្យ​បញ្ឈប់​យុទ្ធសាស្ត្រ​បំបែក​បំបាក់​នៃ​ការ​បង្កើត​សហជីព​កម្មករ ហើយ​បែរ​មក​គោរព​សិទ្ធិ​កម្មករ​វិញ។ ក្រុមហ៊ុន​បញ្ជា​ទិញ​សំលៀក​បំពាក់​ម៉ាក​ល្បីៗ ត្រូវ​ការ​ធានា​ឲ្យ​បាន​ពី​អ្នក​ផ្គត់ផ្គង់​ទាំង​អស់ អនុញ្ញាត​ឲ្យ​កម្មករ​បង្កើត​សហជីព​ដោយ​ឯករាជ្យ ដោយ​មិន​មាន​ការ​ជ្រៀតជ្រែក ហើយ​តំណាង​សហជីព​អាច​ធ្វើការ​នៅ​ក្នុង​រោងចក្រ​នោះ​បាន ដោយ​មិន​មាន​ការ​គំរាមកំហែង ឬ​សងសឹក​ណា​មួយ​បាន​ឡើយ"។

ស្រប​ពេល​នេះ​ដែរ រដ្ឋាភិបាល​កម្ពុជា គួរ​ឈប់​ហាមឃាត់​កម្មករ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​តាម​ទី​សាធារណៈ និង​ត្រូវ​បញ្ចប់​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​​បង្ក្រាប​កម្មករ​ធ្វើ​បាតុកម្ម​ដោយ​ហិង្សា​បន្ត​ទៅ​ទៀត។

No comments:

Post a Comment

yes