សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 14, 2014

អ្នក​បុរី​កីឡាប្តេជ្ញា​បន្តកាន់កាប់​អាគារ​ទី​៩បើ​ទោះជា​សមត្ថកិច្ច​រារាំង​ក៏ដោយ​​

ប្រជាពលរដ្ឋប្រមូលគ្នានៅតំបន់បូរីកីឡា បន្ទាប់ពីទទួលដំណឹងថាមានអាជ្ញាធរ ចុះមកធ្វើសកម្មភាពនៅតំបន់ដែលពួកគាត់រស់នៅ (រូបថត៖ ណាត សុភាព)

ប្រជា​សហគមន៍​បុរី​កីឡា ឲ្យដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ពួកគេ​ប្តេជ្ញា​បន្តកាន់កាប់​អាគារ​ទី​៩ ស្ថិតនៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា បើទោះជា​មាន​ការ​រាំង​ពី​សមត្ថកិច្ច​ក៏​ដោយ​។​
​ការអះអាង​នេះ ធ្វើឡើង​បន្ទាប់​ពី​តំណាង​ប្រជា​សហគមន៍​ចំនួន​១២​នាក់ ត្រូវបាន​អនុញាតិ​ឲ្យចូល​ទៅជួប​អភិបាល​រាជធា​នី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។
​អ្នក​តំណាង​សហគមន៍​បុរី​កីឡា  អ្នកស្រី ឆាយ គឺ​ម​ហ៊​ន មានប្រសាសន៍ថា គាត់​បាន​សួរ ទៅ​អភិបាល​រាជធានី​ភ្នំពេញថា តើ​លោក​ព្រម​សាងសង់​អាគារ​ចំនួន​២​បន្ថែមទៀត ជូន​អ្នក​ដែល​សេសសល់ ​ពី​ការបណ្តេញចេញ​ជា​ង​១០០​គ្រួសារ ដែរឬទេ​? អ្នកស្រី​ថា អភិបាល​រូបនេះ មិន​បាន​ឆ្លើយតប​នឹង​សំនួរ​ឲ្យចំ​គោលដៅ​ទេ ដោយ​ឆ្លើយថា លោក​នឹង​សាងសង់​តង់​ឲ្យ​អ្នក​ដែល​សេ​សល់​ទាំងនោះ សម្រាប់​រស់នៅ បណ្តោះអាសន្ន​ទៅវិញ​។​

​អ្នកស្រី ឆាយ គឺ​ម ហ៊​ន បញ្ជាក់ថា ពួកគាត់​មិន​អាច​ទទួលយក​ការដោះស្រាយ​ដោយ​ត្រឹមតែ​សង់​តង់ ​ជា​ជម្រក​បណ្តោះអាសន្ន​នេះ​ទេ​។ អ្នកស្រី បន្តថា ពួកគាត់​នឹង​ចាកចេញ​ពី​គំនរ​សំរាម ទៅ​រស់នៅ​អាគារ​ទី​៩ ដែល​សង់​រួច​បាន​ប្រមាណ​៨០​ភាគរយ ស្នាក់នៅ​បណ្តោះអាសន្ន រហូត​មាន​ដំណោះស្រាយ​ «​ខ្ញុំ​មិន​ត្រូវការ​ជម្រក​បណ្តោះអាសន្ន​ទេ អ្វី​ដែល​នាង​ខ្ញុំ​ត្រូវការ គឺ​ត្រូវការ​ឲ្យ​គាត់​សាងសង់​អគារ​ទី​៩ ទី​១០ ឲ្យបាន​ឆាប់​បើ​មិន​អញ្ចឹង​ទេ នៅក្នុង​ពេល​នេះ ពួក​ខ្ញុំ​នឹង​ទៅ​ត្រឡប់​ទៅ​វិញ​នេះ គឺ​ពួក​ខ្ញុំ​មិន​អាច​ចុះ​ពីលើ​អគារ​ទី​៩ ទី​១០​ទេ​បង ព្រោះ​ខ្ញុំ​រស់នៅ​លើ​គំនរ​សំរាម​តទៅ​ទៀត​លែង​បាន​ហើយ​»​។​

​អនុប្រធាន​អង្កេត​សិទ្ធិមនុស្ស និង​ជំនួយ​ផ្នែក​ច្បាប់ នៅ​សមាគម​អាដហុក លោក ណៃ វ៉ាន់ដា យល់ថា ក្រុមហ៊ុន និង​សាលា​រាជធានី ត្រូវ​ដោះស្រាយ​ជូន​អ្នក​បុរី​កីឡា​ឲ្យបាន​ឆាប់ មិនគួរ​ពន្យា​ពេល​បែបនេះ​ទេ​។ លោក​បន្តថា បើ​សាលា​រាជធានី​មិន​ដោះស្រាយ​ជូន​ប្រជា​សហគមន៍​ទេ នឹង​ធ្វើឲ្យ​ការរំលោភ​សិទ្ធិ​មនុស្ស​កាន់តែ​ធ្ងន់ធ្ងរ «​ខ្ញុំ​គិតថា ប្រសិន​ជា​ក្នុង​កាលៈទេសៈ​នេះ ស្ថានភាព​សិទ្ធិមនុស្ស ស្ថានភាព​នយោបាយ កំពុង​មាន​បញ្ហារ​កាំ​រកូស ប្រទាំ​ង​ប្រទិស​អញ្ចឹង បន្ថែម​អ្វី​ដែល​អាជ្ញាធរ​ធ្វើ​ទៅលើ​ប្រជាពលរដ្ឋ ក្រីក្រ អត់​ផ្ទះ អត់​សម្បែង​នោះ ខ្ញុំ​គិតថា ផល​អាក្រក់​នោះ​វា​អាច​កើតមាន ចំពោះ​សង្គម​ជាតិ​យើង​»​។​
អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ មានប្រសាសន៍ថា បើ​ប្រជា​សហគមន៍ ព្រម​ទទួលយក​ការសាងសង់​តង់​បណ្តោះអាសន្ន សាលា​រាជធានីនី​ង​ធ្វើឲ្យ ប៉ុន្តែ​បើ​ប្រជា​សហគមន៍​ទាំងនោះ​មិន​ព្រម​យក​នោះ​ ជា​សិទ្ធិ​របស់​ពួកគេ «​ហើយ​នេះ​ជា​ការសម្រេចចិត្ត​របស់​គាត់ ដែល​គាត់​មិនដឹង​ជា​គាត់​មាន​អ្នកណា​នៅ​ពី​ខាងក្រោយ ធ្វើការ​ញ៉ុះ​ញ៉​ង់​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​សម្រាប់​យើង គឺ​យើង​ក្នុងនាម​ជា​មនុស្សធម៌ យើង​ចង់​ឲ្យ​គាត់​រស់នៅ​បណ្តោះអាសន្ន​នោះ ទៅតាម​ស្ថានភាព​នាពេល​បច្ចុប្បន្ន​នេះ​ទេ​។ ខ្ញុំ​មិនដឹង​ទេ រឿង​បញ្ហា​សាងសង់​បន្ថែម គ្រាន់​ថែម​អគារ ឬ​មិន​បន្ថែម​អគារ​នោះ មិនទាន់​ជា​លទ្ធភាព​របស់​ខ្ញុំ​ឆ្លើយ​ជូន​បាន​ទេ គឺ​ទុក​ឲ្យ​ក្រុមការងារ ធ្វើការ​សិក្សា​សិន​។ អ្វី​ដែល​យើង ធ្វើ​ការដោះស្រាយ​ចំពោះ​មុខ គឺ​រឿង​បញ្ហា​ដោះស្រាយ​ជម្រក​បណ្តោះអាសន្ន​ជូន​គាត់​»​។​
VOD មិនអាច​សុំ​ការបំភ្លឺ ពី​ប្រធាន​ក្រុមហ៊ុន​ផានអ៊ី​ម៉ិច លោកស្រី ស៊ុយ សុផាន បានទេ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​
សហគមន៍​បុរី​កីឡា មាន​ជម្លោះដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ខាង​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច បាន​សន្យាថា​នឹង​សាងសង់​អាគារ​ចំនួន​១០ សម្រាប់​ជា​ថ្នូរ​នឹង​ការ​យក​ដី​តំបន់​បុរី​កីឡា​ទៅ​អភិវឌ្ឍន៍ ប៉ុន្តែ​ក្រុមហ៊ុន​នេះ សង់​បាន​តែ ៨​អាគារ ជាហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ដែល​មិន​ទទួលបាន​សំណង ផ្ទុះ​ការតវ៉ា រហូតមកដល់​បច្ចុប្បន្ន​នេះ​៕

No comments:

Post a Comment

yes