ព្រឹទ្ធសភាអូស្រា្តលី បានអនុម័តញត្តិមួយ ដោយអំពាវនាវឲ្យនាវឲ្យរដ្ឋាភិបាលកម្ពុជា ទទួលយកការស៊ើបអង្កេតដោយឯករាជ្យ និងអន្តរជាតិ ទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោត និងអំពើពុករលួយនៃការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៣។
ញត្តិចុះកាលបរិច្ឆេតថ្ងៃទី១១ខែកុម្ភៈ ឲ្យដឹងថា ព្រឹទ្ធសភាអូស្រា្តលី បានអនុម័តញត្តិ ដែលផ្តួចផ្តើមដោយ ព្រឹទ្ធសមាជិក Christine Milne ដោយអំពាវនាវឲ្យសភាអូស្រា្តលី បង្ហាញការតាំងចិត្តក្នុងការការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ព្រឹទ្ធសភា ក៏បានថ្កោលទោសលើការប្រើប្រាស់ហិង្សា និងកម្លាំងហួសហេតុដោយរដ្ឋាភិបាលកម្ពុជា និងជំរុញឲ្យមានការការពារ និងពង្រឹងសិទ្ធិមនុស្ស ដូចជាដកបំរាមលើការប្រមូលផ្តុំជាដើម។
ព្រឹទ្ធសភាប្រទេសអូស្ត្រាលី ក៏បានអនុម័តញត្តិមួយស្តីពីកម្ពុជា ដែលឲ្យមានការស៊ើបអង្កេតអន្តរជាតិ និងឯករាជ្យ លើភាពមិនប្រក្រតីក្នុងការបោះឆ្នោត កាលពីខែកក្កដា ២០១៣។
កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរថា ការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕
No comments:
Post a Comment
yes