ព្រះតេជព្រះគុណ ថាច់ ចន្ទតារា (Thach Canh) សមណនិស្សិតខ្មែរក្រោម នៅប្រទេសថៃ អ្នកទទួលខុសត្រូវបោះពុម្ពសៀវភៅ “វេយ្យាករណ៍ខ្មែរសង្គ្រោះ” ដែលជាស្នាដៃរៀបរៀង ដោយ លោក ថាច់ ឯក
នៅថ្ងៃទី ១៣ និង ១៤ ខែកុម្ភៈ កន្លងទៅនេះ សៀវភៅសិក្សាមួយដែលមានចំណងជើងថា “វេយ្យាករណ៍ ខ្មែរសង្គ្រោះ” ដែលបានរៀបរៀងដោយ លោក ថាច់ ឯក នៅភូមិសំណឹង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង និងបានបោះពុម្ព ដោយ ព្រះតេជព្រះគុណ ថាច់ ចន្ទតារា សមណនិស្សិតខ្មែរក្រោម នៅប្រទេសថៃ ត្រូវ បានរដ្ឋាភិបាលវៀតណាមរឹបយក ពេល ដែល ព្រះអង្គបានផ្ញើសៀវភៅនេះ ទៅចែកដល់សមណសិស្សគ្រូ បង្រៀននៅកម្ពុជាក្រោម ។ អាជ្ញាធរ វៀតណាម បាន ចោទម្ចាស់រៀបរៀងសៀវភៅនេះថា បានបោះពុម្ពសៀវ ភៅខុសច្បាប់ ដោយមិនបានឆ្លងកាត់ការត្រួតពិនិត្យពីរដ្ឋាភិបាល តែម្ចាស់ទទួលខុសត្រូវក្នុងការបោះ ពុម្ពសៀវភៅ បានលើកឡើងថា ទង្វើនេះមិនខុសច្បាប់អ្វីទេ តែរដ្ឋាភិបាលវៀតណាម វិញទេ ដែលបំពានលើ សិទ្ធិរបស់ជនជាតិដើម ក្នុងការរក្សា និង ផ្សព្វផ្សាយអក្សរសាស្ត្រខ្មែររបស់ព្រះអង្គ ។
នៅថ្ងៃទី ១៣ និង ១៤ ខែកុម្ភៈ កន្លងទៅនេះ សៀវភៅសិក្សាមួយដែលមានចំណងជើងថា “វេយ្យាករណ៍ខ្មែរសង្គ្រោះ” ដែល បានរៀបរៀងដោយ លោក ថាច់ ឯក នៅភូមិសំណឹង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង និងបានបោះពុម្ព ដោយ ព្រះតេជ ព្រះគុណ ថាច់ ចន្ទតារា សមណនិស្សិតខ្មែរក្រោម នៅប្រទេសថៃ ត្រូវបានរដ្ឋាភិបាលវៀតណាមរឹបយក ពេលដែលព្រះ អង្គបានផ្ញើសៀវភៅនេះ ទៅចែកដល់ សមណសិស្សគ្រូបង្រៀននៅកម្ពុជាក្រោម ។ អាជ្ញាធរវៀតណាម បានចោទម្ចាស់រៀប រៀងសៀវភៅនេះថា បានបោះពុម្ពសៀវភៅខុសច្បាប់ ដោយមិនបានឆ្លងកាត់ការត្រួតពិនិត្យពីរដ្ឋាភិបាល តែម្ចាស់ទទួលខុស ត្រូវក្នុងការ បោះពុម្ពសៀវភៅ បានលើកឡើងថា ទង្វើនេះមិនខុសច្បាប់អ្វីទេ តែរដ្ឋាភិបាលវៀតណាមវិញ ទេ ដែលបំពានលើ សិទ្ធិរបស់ជនជាតិដើម ក្នុងការរក្សា និង ផ្សព្វផ្សាយអក្សរសាស្ត្រខ្មែររបស់ព្រះអង្គ ។
ព្រះតេជព្រះគុណ ថាច់ ចន្ទតារា សមណនិស្សិតខ្មែរក្រោម នៃសកលវិទ្យាល័យមហាចុឡាឡុងករណ៍រាជ វិទ្យាល័យ បាន មានថេរដីកា ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា ព្រះអង្គបានផ្ញើសៀវភៅសិក្សា “វេយ្យាករណ៍ ខ្មែរសង្គ្រោះ” ទៅកម្ពុជាក្រោម ដើម្បីចែក ដល់ គ្រូបង្រៀន និងសិស្សានុសិស្សខ្មែរក្រោម ដើម្បីបានសិក្សា អំពីក្បួនវេយ្យាករណ៍ខ្មែរ ហើយត្រូវបាន រដ្ឋាភិបាលវៀតណាមរឹបយក ដោយចោទថា សៀវភៅនេះខុស ច្បាប់ និងគ្មានការត្រួតពិនិត្យពីអាជ្ញាធរ ។
ព្រះតេជព្រះគុណ ថាច់ ចន្ទតារា បានមានថេរដីកបន្តទៀតថា ព្រះអង្គបោះពុម្ពសៀវភៅនេះ មិនមានខុស ច្បាប់អ្វីទេ តែផ្ទុយ ទៅវិញ រដ្ឋាភិបាលវៀតណាមទេដែលជាអ្នកមានកំហុស និងជាអ្នករំលោភលើសិទ្ធិរបស់ ពលរដ្ឋក្នុងការរក្សាវប្បធម៌ និង អក្សរ សាស្ត្រជាតិរបស់ ជនជាតិដើម ។ ព្រះអង្គបានអះអាងថា វៀតណាម ជាប្រទេសហត្ថលេខីមួយ ដែលបានចុះ ហត្ថលេខា គាំទ្រលើសេចក្ដីប្រកាសជាសកលរបស់អង្គការសហ ប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម ដោយសេចក្ដីប្រកាសនេះ ក៏បានអះអាងផងដែរថា រាល់ជនជាតិដើម មានសិទ្ធិរក្សាវប្បធម៌ ប្រពៃណី សាសនា និងអក្សរសាស្ត្ររស់ខ្លួន ជាដើម ។
ព្រះតេជព្រះគុណ ថាច់ ចន្ទតារា ថ្លែងថា៖
“អាត្មាភាពធ្លាប់បានអានច្បាប់រដ្ឋនុញ្ញប្រទេសវៀតណាម ក៏បាននៅចាំថា ច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសសា ធារណ រដ្ឋសង្គមនិយមវៀតណាម ជំពូកទី ១ មាត្រាទី ៥ ថា ជនជាតិទាំងឡាយមានសិទ្ធិប្រើប្រាស់ អក្សរ សាស្ត្រ រក្សានូវលក្ខណៈពិសេស របស់ជនជាតិ និងពង្រឹងពង្រីកប្រពៃណី ទំនៀមទម្លាប់ និង វប្បធម៌ ដ៏ល្អ របស់ខ្លួន ។ អាត្មាភាព ក៏យោងទៅតាមច្បាប់នៃអង្គការសហប្រជាជាតិ និងច្បាប់រដ្ឋធម្មនុញ្ញ ក្នុងប្រទេស វៀតណាម … វៀតណាមរឹបយកសៀវភៅរបស់អាត្មាភាពនេះ គឺខុសច្បាប់ បានបំពានច្បាប់ និងបំពាន សិទ្ធិសេរីភាពរបស់ជនជាតិដើម” ។
កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះ តំណាងរដ្ឋាភិបាលបក្សកុម្មយនិស្តវៀតណាម បានអះអាងថា វៀតណាម ពលរដ្ឋ មានសិទ្ធិសេរីភាពក្នុងការបោះពុម្ព និងផ្សព្វផ្សាយ ដោយសេរី ក្នុងនោះ ប្រទេសមាន ស្ថាប័នកាសែត ទូរទស្សន៍ និងវិទ្យុ រាប់ពាន់ ។
ក្រុមអង្គការសង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្សអន្តរជាតិ ដែលមានមូលដ្ឋាននៅក្រៅប្រទេស បានចោទ ប្រកាន់រដ្ឋាភិ បាលវៀតណាមថា បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្នុងនោះ មានសិទ្ធិនៃការបញ្ចេញមតិ សិទ្ធិនៃការជួបជុំ និង ទស្សនៈ នយោបាយ ត្រូវបានវៀតណាមបំបិទទាំងស្រុង ។ ក្រុមសិទ្ធិមនុស្ស បាន លើកឡើងថា រាល់ស្ថាប័នបោះពុម្ពនៅវៀត ណាម ត្រូវឋិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងពីរដ្ឋាភិបាល ហើយនាពេលកន្លងមក ក្រុមអ្នកសរសេរប្លក់បញ្ចេញទស្សនៈ ខ្វែង គំនិតរាប់សិបនាក់ ត្រូវបានវៀតណាម ចាប់ដាក់ពន្ធនាគារ ផងដែរ ។
កាលពីខែកញ្ញា ឆ្នាំ ២០១៣ តុលាការបក្សកុម្មុយនិស្តវៀតណាម បានប្រកាសសាលក្រមផ្ដន្ទាទោសពលរដ្ឋខ្មែរក្រោម ៩ រូប ក្នុងនោះ មានព្រះសង្ឃ ២ អង្គ និងគ្រហស្ថ ៧ រូបឲ្យជាប់គុកម្នាក់ៗពី ១០ ខែ ទៅ ៦ ឆ្នាំ ពីបទបង្កអសន្តិសុខទីសាធារណៈ និងពីបទប្រឆាំងរដ្ឋាភិបាល ដោយព្រះសង្ឃទាំងនេះ បានផ្ដល់ បទសម្ភាសន៍តិចតួចដល់វិទ្យុសំឡេងកម្ពុជាក្រោម និង វិទ្យុអាស៊ីសេរី ៕
No comments:
Post a Comment
yes