សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 27, 2014

​យុវជន​ម្នាក់នឹង​ចូល​បំភ្លឺ​រឿង​ប្តឹង​នាយក​រដ្ឋមន្ត្រីករណី​បាត់បង់​កោះ​ទៅ​វៀតណាម​​

លោក នាង សុឃុន យុវជន​សម្ព័ន្ធ​កូន​ខ្មែរ​អ្នកស្នេហាជាតិ (រូបថត៖ តាំង វីដា)

យុវជន​ម្នាក់ មក​ពី​សម្ព័ន្ធ​កូន​ខ្មែរ​អ្នកស្នេហាជាតិ លោក នាង សុ​ឃុន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នឹង​ចូល​បំភ្លឺ ជុំវិញ​បណ្តឹង​របស់​លោក ដែល​ប្តឹង​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​បទល្មើស​កាត់​ទឹកដី​កោះត្រល់ និង​កោះ​ក្រចកសេះ ឲ្យ​វៀតណាម។​
​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង  សម្រេច​កោះហៅ​រូបលោក ឲ្យចូល​បំភ្លឺ​ពី​ដំណើរ​រឿងបណ្តឹង​របស់​ខ្លួន នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤​នេះ  វេលា​ម៉ោង​៩​ព្រឹក​។
លោក នាង សុ​ឃុន មានប្រសាសន៍ថា លោក​មាន​ឯកសារ​មួយ​ច្បាប់​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ត្រង់​មាត្រា​១​និង​៤ ដែល​លើកឡើង​ពី​ការលុបចោល​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា ដែល​មិន​មាន​ប្រយោជន៍​ដល់​ពលរដ្ឋ និង​ប្រទេសជាតិ​។ លោក​អះអាង​ដោយ​មាន​ជំនឿ​ចិត្ត​ថា បើ​បណ្តឹង​នេះ ដំណើរការ​ត្រឹមត្រូវ​នោះ ជនល្មើស​នឹង​ត្រូវ​ផ្តនា្ទទោស​តាមច្បាប់ ហើយ​កោះត្រល់ និង​កោះ​ក្រចកសេះ នឹង​ត្រូវ​ប្រគល់​មក​កម្ពុជា តាម​យន្តការ​អន្តរជាតិ​។​
កន្លង​មក​មន្ត្រី​រដ្ឋាភិបាល ធ្លាប់​អះអាង​ឆ្លើយតប ទៅ​នឹង​បណ្តឹង​របស់​យុវជន​រូប​នេះ ជា​បណ្តឹង​ដែល​គ្មាន​មូលដ្ឋាន​ច្បាប់ ធ្វើឡើង​ដោយ​មិន​ពិចារណា និង​មិន​យល់ច្បាស់​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​។​

​ពាក់ព័ន្ធ​នឹង​កោះ ត្រល់​នេះ កាលពី​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា​ថា ការបាត់បង់​កោះត្រល់ គឺ​បាត់​តាំងពី​ឆ្នាំ​១៩៣៩​មកម្ល៉េះ នៅពេល​ដែល​កម្ពុជា​នៅ​ក្រោម​អាណានិគម​បារាំង ហើយ​ត្រូវបាន​លោក Previe(​ប្រេវី​យេ​) ជនជាតិ​បារាំង​ជា​អ្នកគ្រប់គ្រង​នៅ​តំបន់​ឥណ្ឌូចិន បាន​កាត់​កោះ​នោះ​ឲ្យ​វៀតណាម​។ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​បន្ថែមថា អតីត ព្រះ មហាក្សត្រ ដែល​ជា​អ្នកដឹកនាំ​ប្រទេស​នៅ​ពេល​នោះ​ក៏​ទទួលស្គាល់​ថា កោះត្រល់​ត្រូវបាន​ប្រគល់​ឲ្យ​វៀត ណា​ម​ដែរ ហើយ​លោកនាយក​រដ្ឋមន្ត្រី​ថា ប្រសិនបើ​នរណា​ចង់​ដណ្តើម​យក​កោះត្រល់​វិញ​ទៅ​ដណ្តើម​ខ្លួនឯង​ចុះ លោក​មិន​ចូលរួម​ទេ​៕

No comments:

Post a Comment

yes