សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, March 22, 2014

ពលរដ្ឋរងគ្រោះដីធ្លីនៅស្រុកជីក្រែងសហគមន៏ដីធ្លីព្រះសង្ឃជនរងគ្រោះនៅផ្លូវវេងស្រេងរួមគ្នាប្រារព្វពិធីរំឭកខួប៥ឆ្នាំនៃការបណ្តញចេញទាំងបង្ខំនៅស្រុកជីក្រែង


បញ្ហាជំលួសដីធ្លីនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្នបានក្លាយទៅជាជំងឺមហារីកកាន់តែធំ​ឡើងៗ ក្រោមរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលគ្មានមនសិការ ដោយធ្វើការបណ្តេញ​រាស្រ្ត​ស្លូតត្រង់ ទន់ស្លោយចេញពីដីធ្លី ផ្ទះសម្បែង ដោយមិនខ្វល់ខ្វាយពីទុក្ខលំបាក​របស់ពល​រដ្ឋ ដើម្បីបំពេញមហិច្ឆិការឈ្មួញខិលខូច រួមគ្នា​ប្រព្រឹត្តអំពើពុករលួយ ។

យ៉ាងណាម៉ិញបញ្ហាទំនាស់ដីធ្លីដ៏រាំរាំមួយនៅស្រុកជីក្រែង ខេត្តសៀមរាប ដែលបានកើតឡើង តាំងពីថ្ងៃទី២២ មីនា ២០០៩ បានធ្វើឲ្យពលរដ្ឋរងគ្រោះដង្ហើយរកយុត្តិធម៌ជារៀងរាល់ថ្ងៃ ហើយ ក្នុងនោះពលរដ្ឋម្ចាស់ដីក៏ត្រូវបានអាជ្ញាធរចាប់ដាក់ឃុំក្នុងពន្ធធានាគារថែមទៀត បន្ទាប់ពីប្លន់ដីធ្លី​របស់ពួកគាត់ ប្រើអំពើហិង្សា បាញ់ប្រហារឲ្យមានរបួសហើយនោះ ។


សូមជំរាបថា នៅថ្ងៃសៅរ៍ ទី២២ មីនា ២០១៤ សកម្មជន​ដីធ្លី ព្រះសង្ឃ ជនរងគ្រោះ និងគ្រួសារ ជនរងគ្រោះនៅផ្លូវវេងស្រេងកាលពីដើមខែមករា ២០១៤ ជាង​១០០​​អង្គ នាក់ បានជួបជុំគ្នា នៅ​ស្រុក​ជី​ក្រែង ខេត្ត​សៀម​រាម ដើម្បីធ្វើ​ពិធី​រំឭក​ខួប​៥​ឆ្នាំ​នៃ​ការបណ្ត​ញ​ចេញ​ទាំង​បង្ខំ រឿង​ជម្លោះ​ដីធ្លី​ទំហំ​ជាង​៤​រយ​ហិកតា​របស់ពលរដ្ឋនៅស្រុកជីក្រែងនោះ ។​

បើតាមលោកស្រី កែ សុវណ្ណរតន៏ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ខេត្ត​សៀមរាប ដែល​បាន​អញ្ជើញចូលរួមក្នុងកម្មវិធីរំឭក​ខួប​៥​ឆ្នាំ​នៃ​ការបណ្ត​ញ​ចេញ​ទាំង​បង្ខំ នៅ​ស្រុកជីក្រែង បាន​មាន​ប្រសាសន៏ប្រាប់កម្មវិធីសម្លេងសង្គ្រោះជាតិថា ការចូលរួមរបស់សកម្មជន​ដីធ្លី ព្រះសង្ឃ ជនរងគ្រោះ និងគ្រួសារជនរងគ្រោះនៅផ្លូវវេងស្រេង គឺពួកគាត់ធ្វើឡើងដើម្បីទាម ទារយុត្តិធម៌ ទាមទារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងទាមទារឲ្យមានការដោះលែងជនរង គ្រោះដែលកំ​ពង់​ជាប់ឃុំនៅមណ្ឌលកែប្រែ ម៣ ត្រពាងផ្លុង ស្រុកត្បូងឃ្មុំ ជាដើម ដើម្បីឲ្យអន្តរ​ជាតិដឹងកាន់​តែដឹងច្បាស់ថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ជារដ្ឋាភិបាលរំលោភសិទ្ធិមនុស្ស និងរំលោភ​រដ្ឋធម្មនុញ្ញយ៉ាងពេញបន្ទុក ។

សូមជំរាបថា ការ​ធ្វើ​ពី​ធី​រំលឹក​ខួប៥​ឆ្នាំ​នៃ​ការបណ្ត​ញ​ចេញ​ទាំង​បង្ខំ នៅ​ស្រុកជីក្រែង ខេត្តសៀម​រាប នៅថ្ងៃទី២២ មីនា ២០១៤ គឺ​មាន​ធ្វើ​ពិធី​រាប់​បាទ សម្តែងធម៌​ទេសនា និងឲ្យ​អ្នក​រងគ្រោះ​រឿង​ដីធ្លី​ឡើង​សម្តែង​មតិ បង្ហាញ​ពី​ការឈឺចាប់ ដែល​កើតចេញ​ពី​ការបណ្តេញចេញ​ ជាដើម បន្ទាប់មក នៅពេលរាត្រីមានការ​បញ្ចាំង​ខ្សែភាពយន្ត ខ្នាត​តូច បង្ហាញ​ពី​កា​រំលោភ​សិទ្ធិមនុស្ស ការបាញ់​សម្លាប់​កម្មក​រ នៅ​ផ្លូវ​វ៉េងស្រេង ដែល​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​ជា​ដើមកាលពីដើមខែ មករា ២០១៤នេះផងដែរ ។​

គួររំលឹកថា ការបណ្តេញចេញ​ដោយ​ហិង្សា​ពីសំណាក់អាជ្ញាធរ មកលើពលរដ្ឋនៅស្រុកជីក្រែង ​បាន​កើតឡើង​តាំងពី​ឆ្នាំ​២០០៩ ​លើ​ទំហំ​ដី​៤៧៥​ហិកតា​ ប៉ះពាល់​ដល់​ពលរដ្ឋ​១៧៥​គ្រួសារ​ ចាប់​ពលរដ្ឋចំនួន១២​នាក់​ដាក់​ពន្ធនាគារជិត៣ឆ្នាំ ដែលជាតំណាងដោយសារ​ចេញមុខ​ការពារ​ដី​សហគមន៍​

បន្ទាប់មកអាជ្ញាធរបាន​សន្យា​ថា និងផ្តល់​ដី​នៅ​កន្លែង​ថ្មី​ឲ្យ​អ្នកភូមិ​ តែរហូតមកទល់និងពេលនេះ ដី​ជម្លោះ​ក៏អាជ្ញាធរ​រឹបអូស​យក រីឯ​ដី​ថ្មី​ដែល​សន្យា​សង​អ្នកភូមិ ក៏អាជ្ញាធរ​មិន​ទាន់​ប្រគល់ឲ្យ​អ្នកភូមិទាំងអស់នោះ​នៅ​ឡើយទេ ៕

No comments:

Post a Comment

yes