សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 26, 2014

ការដាក់ស្ថាប័នបោះឆ្នោតទៅក្នុងស្ថាប័នធម្មនុញ្ញគឺគ្មានអ្វីដែលធ្វើឲ្យមានការជាប់គាំនយោបាយនោះឡើយ

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ

នៅបន្ទាប់ពីជំនួបចរចារវាងគណៈកម្មការចំរុះរបស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន កាលពីថ្ងៃទី២៤ ខែមីនា ដើមសប្តាហ៏នេះមិនទទួលបានលទ្ធផលជាវិជ្ជមាន គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីការណ៏ភ្លាមៗ ដោយបានសម្តែងការមិនមានមនសិការជាតិ របស់ គណបក្សប្រ​ជា​ជន ក្នុងការរកដំណោះស្រាយជាតិ ។

ការគ្មានឆន្ទៈរកដំណោះស្រាយជាតិ គឺដោយសារតែគណបក្សប្រជាជន មិនបានព្រមព្រៀង​ក្នុងការ​ដាក់ស្ថាប័នបោះឆ្នោត ទៅក្នុងស្ថាប័នធម្មនុញ្ញ ដូចអ្វីដែលគណៈកម្មការចំរុះទាំងពីរបានឯកភាព​ចំនួន១៤ចំណុច កាលពីថ្ងៃទី១៧ មីនា ។

ការគ្មានឯកភាពរវាងគណៈកម្មការចំរុះទាំងពីរគណបក្សបែបនេះ ត្រូវបានក្រុមការងារគណបក្ស ប្រជាជនលើកឡើងថា គ្មានប្រទេសណាមួយដាក់ស្ថាប័នបោះឆ្នោត ចូលទៅក្នុងស្ថាប័នធម្មនុញ្ញ នោះឡើយ ដែលធ្វើបែបនេះនិងធ្វើឲ្យមានការជាប់គាំងនយោបាយ ហើយគ្មានឯករាជភាព ។


ការលើកឡើងរបៀប មិនយល់ហេតុផលច្បាប់របស់មន្ត្រីគណបក្សប្រជាជន ត្រូវបានលោក​អនុប្រ​ធាន កឹម សុខា លើកឡើងថា ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ គឺចាំចាប់ ត្រូវតែដាក់​ស្ថាប័ន​បោះឆ្នោត ក្នុងស្ថាប័នធម្មនុញ្ញ ដើម្បីឲ្យគណៈកម្មការរៀបចំការបោះឆ្នោត មានតម្លាភាព អព្យាក្រឹត្ត និងយុត្តិធម៌ ព្រោះស្ថាប័នបោះឆ្នោតមិនមែនជាស្ថាប័នបក្សណាមួយផ្តាច់មុខឡើយ ហេតុដូច្នេះ ស្ថាប័នមួយនេះត្រូវតែមាន អព្យាក្រឹត្តភាព តម្លាភាព និងយុត្តិធម៌ ។

សូមជំរាបថា ជានិច្ចជាកាលគណបក្សប្រជាជន មិនចង់ឲ្យស្ថាប័នបោះឆ្នោត ទៅជាស្ថាប័នឯករាជ្យឡើយ ព្រោះថា ប្រសិនបើស្ថាប័នមួយនេះទៅជាស្ថាប័នដែលឯករាជ្យ វានិងធ្វើឲ្យមានការប៉ះពាល់ខ្លាំងដល់កៅអីសភាគណបក្សប្រជាជន ដោយហេតុថា គណបក្សប្រជាជន ទទួលបានសម្លេងកៅអីច្រើននៅក្នុងសភាជារៀងរាល់អាណត្តិនេះ គឺបានស្ថាប័នបោះឆ្នោតដែលមិនឯករាជ្យសព្វថ្ងៃ ធ្វើជាឈ្នាន់លួចបន្លំសម្លេងឆ្នោតពីគណបក្សប្រគួតប្រជែង ដើម្បីមកបង្កើនសម្លេងរបស់ខ្លួន ។

ប្រទេសកម្ពុជា ប្រសិនបើស្ថាប័នបោះឆ្នោត គ្មានការផ្លាស់ ប្តូរទេនោះ គឺការបោះឆ្នោតគ្មានទេយុត្តិ ធម៌ ហើយបញ្ហា នយោបាយនៅតែមានរកាំរកុះ ជាប់គាំងគ្មានទីបញ្ចប់ឡើយ ៕

No comments:

Post a Comment

yes