សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 9, 2014

ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិចចាប់​ជនជាតិ​វៀតណាម​លួច​ចូល​កាប់​ឈើ​នៅ​មណ្ឌលគិរី​​

ជនជាតិ​វៀតណាម​១៥​នាក់ លួច​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ត្រូវ​ប្រជាពលរដ្ឋ​សហគមន៍​ចាប់បាន​ទាំង​មនុស្ស ទាំង​វត្ថុតាង​ប្រគល់​ឲ្យ​ប្រគល់​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៊ូ​ស្រា​។​
​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន​បី​ភូមិ គឺ​ភូមិ​ពូ​លុ ភូមិ​ឡាំ​មេះ និង​ភូមិ​ទូ​ចារ ក្នុង​ឃុំ​ប៊ូ​ស្រា ចំនួន​៦៦​នាក់ កាលពី​ម៉ោង​៤​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍ ទី​៨ មីនា ម្សិលមិញ បាន​ចុះ​ល្បាត​ការពារ​ព្រៃ​សហគមន៍ និង​ចាប់បាន​ជនជាតិ​វៀតណាម​១៥​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​ចំណុច​អូរ​ជឺ​ដាច ដោយ​ប្រមូល​បាន​វត្ថុតាង​មួយចំនួន ដូចជា គោយន្ត​ច្នៃ​ចំនួន ៤​គ្រឿង រណា​យន្ត ឬ​ត្រុង​សោន័រ ៧​គ្រឿង កាំភ្លើង​ធុន​អ៊ឹម​សី (M16) ១​ដើម ម៉ូតូ ៩​គ្រឿង និង​ឈើ​គគីរ​កាត់​រួច​ប្រមាណ ៤​ម៉ែត្រគូប​។​
VOD មិនទាន់​អាច​ទាក់ទង​អាជ្ញាធរ​ស្រុក​ពេជ្រា​ដា និង​ខេត្ត​មណ្ឌលគិរី ដើម្បី​សុំ​ការអត្ថាធិប្បាយ​ទាក់ទង​នឹង​បញ្ហា​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ទាំងអស់​នោះ ដែល​លួច​ចូល​មក​កាប់​ឈើ​នៅក្នុង​ដី​ខ្មែរ​នេះ​នៅឡើយ​ទេ​។​

​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​ កំពុង​រង់ចាំ​មើលចំណាត់ការ​របស់​សមត្ថកិច្ច លើ​ករណី​នេះ​។ ពួក​គាត់​អះអាង​ថា កន្លង​មក​ពួកគាត់​មិន​ដែល​ចាប់បាន​ជនជាតិ​វៀតណាម​ដូច​ពេល​នេះ​ទេ ដោយសារ​ពួកគេ​រត់​គេច​យក​រួចខ្លួន ដោយ​បន្សល់​ទុក​តែ​វត្ថុតាង​ប៉ុណ្ណោះ​៕

No comments:

Post a Comment

yes