សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 27, 2014

លោកកឹមសុខានឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​​

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ (រូបថត៖ តាត ឧត្តម)

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ម៉ោង​១០​យប់​ថ្ងៃ​ចន្ទ​ស្អែក​នេះ​។​
​លោកស្រី មូរ សុខ​ហួរ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មានប្រសាសន៍ថា លោក កឹម សុខា ធ្វើ​ទស្សនកិច្ច​នៅ​​សហរដ្ឋអាមេរិក ដើម្បី​ជួប​មន្ត្រីជាន់ខ្ពស់​ប្រទេស​មួយ​នេះ និង​ជួប​កម្មករ​ខ្មែរ​ផង​ដែរ ដើម្បី​ប្រាប់​ពី​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​គណបក្ស​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ដោះស្រាយ​ភាពជាប់គាំង​នយោបាយ​នៅ​កម្ពុជា​ បាន​នៅឡើយ​។​
​លោកស្រី មូរ សុខ​ហួរ បញ្ជាក់ថា លោក កឹម សុខា នឹង​នាំសារ​នយោបាយ​មួយចំនួន​ជូន​ម្ចាស់ឆ្នោត ខណៈ​លោក​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​។ លោក​ស្រី​ថា ការវិលត្រឡប់​របស់​លោក កឹម សុខា គឺ​ឲ្យទាន់ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោ​ត​​ ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត  ក្រុង​/​ស្រុក​/​ខណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២ ដល់​ថ្ងៃ​ទី​១៦ ខែ​ឧសភា​។ ខណៈ​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​នេះ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤​ខាងមុខ​។​

​លោក​ កឹម សុខា ធ្លាប់​មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ​មិនមែន​ដេក​ចាំតែ​ការចរចា​នោះទេ គឺ​មាន​សមរភូមិ​បី​ដែល​ត្រូវ​ធ្វើ ទី​១. កម្លាំង​មហាជន ប្រជាពលរដ្ឋ បើសិនជា​ការចរចា​មិនមាន​ការឯកភាព​គ្នា​ទេ គឺ​នឹង​បន្ត​ធ្វើ​បាតុកម្ម​ទៀត ទី​២. នយោបាយ​ការទូត ដើម្បី​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​គាបសង្កត់​គណបក្ស​ប្រជាជន​ឲ្យ​បញ្ចប់ ការប្រើប្រាស់​អំណាច​ខុសច្បាប់​លើ​ប្រជាពលរដ្ឋ និង​ទី​៣. សមរភូមិ​យុត្តិធម៌ ដោយសារ​មិន​មាន​ការជឿ​ទុកចិត្ត​លើ​តុលាការ​ក្នុង​ស្រុក ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​ជំរុញ​ឲ្យមាន​យុត្តិធម៌​នៅ​តុលាការអ​ន្ត​រ ជាតិ មាន ICC ជាដើម និង​យន្តការ​កិច្ចព្រមព្រៀង​ប៉ារីស ឲ្យ​ប្រទេស​ហត្ថលេខី​ជួយ​ដោះស្រាយ​បញ្ហា ដើម្បី​ទម្លាយ​ភាពជាប់គាំង​នយោបាយ​នៅ​កម្ពុជា​៕

No comments:

Post a Comment

yes