យន្តហោះ MH192ដែលផ្ទុះកង់កៅស៊ូ ហើយបានចុះចត នៅអាកាសយន្តដ្ឋាន
កូឡាឡាំពួ(រូបភាពពី៖ AFP)
យន្តហោះដឹកអ្នកដំណើររបស់ម៉ាឡេស៊ីមួយគ្រឿង
ដែលផ្ទុកអ្នកជិះ១៦៦នាក់ ចុះចតបន្ទាន់នៅរំលងអធ្រាត្រថ្ងៃចន្ទនេះ
នៅទីក្រុងកូឡាឡាំពួ ដើម្បីរក្សាសុវត្ថិភាព
បន្ទាប់ពីកង់កៅស៊ូរបស់យន្តហោះនោះផ្ទុះបែក។
សារព័ត៌មាន Channel News Asia ចុះផ្សាយថា ជើងហោះហើរ MH192
ហោះពីកូឡាឡាំពួទៅឥណ្ឌា ដែលមានអ្នកជិះ ១៦៦នាក់
បានចុះចតវិញជាបន្ទាន់បន្ទាប់ពីពិនិត្យឃើញថា
កង់កៅស៊ូបានបែក។ យន្តហោះបានចុះចតដោយសុវត្ថិភាពដល់ដី នៅម៉ោង១
និង៥៦នាទីរំលងអត្រាធ យប់ថ្ងៃចន្ទនេះ។
ក្នុងចំណោមអ្នកនៅលើយន្តហោះ ១៦៦នាក់នោះ មាន១៥៩នាក់ ជាអ្នកដំណើរ
និង៧អ្នកបំរើការលើយន្តហោះ៕
No comments:
Post a Comment
yes