សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 27, 2014

នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូងសុខចិត្ត​លាលែង​ពី​តំណែង​ជា​ការទទួលខុសត្រូវ​ក​រ​ណី​សាឡាង​លិច​​

នាយករដ្ឋមន្ត្រី​ប្រទេស​កូរ៉េខាងត្បូង លោក​Chung Hong-won
 (រូបថតដោយAFP)

នាយករដ្ឋមន្ត្រី​ប្រទេស​កូរ៉េខាងត្បូង លោក​Chung Hong-won នៅ​ថ្ងៃ​អាទិត្យ​នេះ ប្រកាស​សុខចិត្ត​លាលែង​ពី​តំណែង ដោយសារ​តែ​ឧបទ្ទវហេតុ​នៃ​ការ​លិច​សាឡាង បណ្តាលឲ្យ​មនុស្ស​ជាង​៣០០​នាក់ បាត់​ខ្លួន និង​ស្លាប់​។​
 
​សារព័ត៌មាន​Channel News Asia​ចុះផ្សាយ​សម្តី​របស់​លោក​Chung Hong-wonថា​« ​ខ្ញុំ​សូម​អភ័យទោស​ចំពោះ​ការ​មិន​អាច​ការពា​រហ​តុ​ការណ៍ និង​មិន​អាច​ឆ្លើយតប​ឲ្យបាន​ត្រឹមត្រូវ​បន្ទាប់​ពី​ហេតុ​ការណ៍កើតឡើង​។​ ខ្ញុំ​ជឿជាក់​ថា​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី ប្រាកដ​ត្រូវតែ​ទទួលខុសត្រូវ និង​ចុះចេញ​ពី​តំណែង​»​។​

លោក​Chung Hong-won កាន់តំណែងជានាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង​កាលពីឆ្នាំ២០១៣។​ អ្នកធ្វើ​ដំណើរ​នៅ​សាឡាង ដែល​លិច​នោះ មាន​ទៅ​ដល់​៤៧៦​នាក់ ក្នុងនោះ​មាន​ទាំង​សេ​វិក​សាឡាង​ផងដែរ​។ សិស្សសាលា​ភាគច្រើន អាយុ​ចន្លោះ​ពី​១៦-១៧​ឆ្នាំ ធ្វើដំណើរ​តាម​សាឡាង ដើម្បី​ចូលរួម​សម្រាប់​វិសមកាល​នៅលើ​កោះ​។​សាឡាង បាន​លិច​ចម្ងាយ​២០​គីឡូម៉ែត្រ​ភាគខាងត្បូង​នៃ​កោះ​Byungpoong​។​


​មន្ត្រី​ជំនាញ​របស់​ប្រទេស​កូរ៉េ និយាយថា ដំណើរការ​ជួយសង្គ្រោះ​សាឡាង​របស់​កូរ៉េ ដែល​បាន​លិច អាច​ត្រូវការ​រយៈពេល​២​ខែ ខណៈ​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ជា​បន្តបន្ទាប់​។​ក្រុមគ្រួសារ​សព បាន​ផ្តល់​នូវ​គំរូ​DNA ដើម្បី​ជួយ​បង្ហាញ​អត្តសញ្ញាណ​អ្នកស្លាប់​។ មន្ត្រី​ជំនាញ​ខ្លះ​និយាយថា ការ​លិច​សាឡា​នេះ ដោយសារ​ការដឹក​ទម្ងន់​ធ្ងន់ ឬ​ដោយសារ​បុក​ជាមួយ​ថ្ម​៕

No comments:

Post a Comment

yes