សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 27, 2014

ភរិយា​កូន​ខ្ចី​របស់រស់សោភ័ណ្ឌថា​ស្វាមី​ខ្លួន​គ្មាន​ទោស​អ្វី​សោះ

អ្នកស្រី ឱក ស្រីអូន ភរិយារបស់លោក រស់ សោភ័ណ្ឌ។ (រូបថត MONOROOM.info/ S.Tith)
«ខ្ញុំសង្ឃឹមថាតុលាការកាត់សេចក្តីដោយយុត្តិធម៌ នោះប្តីរបស់ខ្ញុំត្រូវបានដោះលែង។ (...) មិនដោះ លែងទេ នោះ​តុលាការកាត់ក្តីដោយអយុត្តិធម៌ ព្រោះប្តីខ្ញុំមិនបានធ្វើអ្វីខុសទេ។» នេះជាការលើក ឡើងរបស់អ្នកស្រី ឱក ស្រីអូន ភរិយារបស់លោក រស់ សោភ័ណ្ឌ ដែលជាជនជាប់ចោទម្នាក់ ក្នុងចំ ណោមជនជាប់ចោទទាំង២១នាក់។
 
តុលាការនិងច្បាប់ -ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ អ្នកស្រី ឱក ស្រីអូន មកពី ខេត្តស្វាយរៀង ដែលកំពុងបីកូនទើបតែប្រសូត្រ បានបីខែនៅនឹងដៃ បាននិយាយលាយឡំនឹងភាព ក្តុកក្តួលថា ប្តីអ្នកស្រីត្រូវ​បានចាប់​ខ្លួនក្នុងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ អំឡុងពេលធ្វើបាតុកម្មតម្លើង ប្រាក់ខែ១៦០ដុល្លា។

អង្គុយចាំក្រៅតុលាការ ជាមួយនឹងក្តីសង្ឃឹមថា ប្តីអ្នកស្រីត្រូវបានដោះលែងក្នុងថ្ងៃនេះ អ្នកស្រីបាន រៀបរាប់​ដោយ​ត្រួសៗនៃប្រវត្តិ មុននឹងឈានដល់ការចាប់ខ្លួនប្តីនេះថា មុនការចាប់ខ្លួននៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ អ្នកស្រី​នៅឯ​ខេត្តស្វាយរៀង បានទូរស័ព្ទហៅប្តីឲ្យជួយទិញថ្នាំសម្រាប់កូនខ្ចីឲ្យ ព្រោះអ្នកស្រីមិនស្រួលខ្លួន និងកំពុងទៅ​ពេទ្យ​ដើម្បីសម្រាលកូន។ នៅពេលនោះ ប្តីអ្នកស្រី ក៏បាន តបវិញថា ពេលគាត់(ប្តី)ទិញឥវ៉ាន់បានហើយ​នឹងត្រឡប់​ទៅវិញ​ហើយ។ 


ក្រោយមកអ្នកស្រីក៏បានហៅទូរស័ព្ទទៅម្តងទៀត តែលែងចូល ដោយបញ្ជាក់ថាបាន​បិទទូរសព័្ទ។ «គាត់ក៏​បាត់ខ្លួននៅពេលទៅទិញឥវ៉ាន់។ តេ លែងចូលតែម្តង ប្រហែលពេលដែល គាត់ទៅដល់ ផ្សារ។»
អ្នកស្រីបានរៀងរាប់ទៀតថា នៅថ្ងៃដែលប្ដីអ្នកស្រីឡើងសវនាការថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤នេះ អ្នកស្រីបាន​ស្កាត់មកពីខេត្តស្វាយរៀង ដល់ភ្នំពេញវេលាម៉ោងប្រាំពីរព្រឹក តែមន្រ្តីអ្នកយាម​តុលាការ​​មិនអនុញាតិឲ្យអ្នកស្រី បាន«ចូល»ទៅមើលការកាត់ទោសស្វាមីខ្លួនោះ​ឡើយ។ ករណីនេះ បង្កឲ្យមានប្រតិកម្មពីអនុប្រធានផ្នែក និង​មេធាវីតំបន់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា ដោយបានហៅអំពើនេះ ថាបានបង្ហាញ​នូវ​ភាពអយុត្តិធម៌មួយចំណែកទៀត ពីសំណាក់តុលាការកម្ពុជា។

អយុត្តិធម៌ជាន់លើអយុត្តិធម៌

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស បានពន្យល់ថា៖ «កាលណាមិនបានចូលទៅក្នុងសវនាការ ដើម្បីស្តាប់ ការ​ដេញដោលនៅ​ក្នុងសវនាការនោះទេ យើងគិតថា (វា)អយុត្តិធម៌ជាន់លើអយុត្តិធម៌ហើយ។ (...) គាត់អាចជាសាក្សីបំភ្លឺ។»

អនុប្រធានផ្នែក និងមេធាវីតំបន់នៃសមាគមការពារសិទ្ធិមនុស្សអាដហុករូបនេះ បានរំលឹកផ្លូវច្បាប់ ថា រាល់ការ​ប្រើ​ប្រាស់កម្លាំងបង្ក្រាប ការចាប់ខ្លួនលោក រស់ សោភ័ណ្ឌ ជាមួយនឹងការវាយដុំពីសំ ណាក់ ក្រុមកងឆ័ត្រយោង៩១១ នេះបានរំលោភទាំងស្រុងទៅនឹងមានត្រា ១០៩ នៃក្រមព្រហ្មទណ្ឌ ព្រោះក្រុមទាំងនេះមិនមែនជាក្រុម​នគបាល​យុត្តិធម៌ទេ។

ក្នុងថ្ងៃសវនាការនេះ លោកស្នើឲ្យមានការដោះលែង ឬទម្លាក់ការចោទប្រកាន់ចោលទាំង ស្រុងតែ ម្តង ក្រោម​ហេតុ​ផល​បីយ៉ាង ទីមួយកត្តាជីវភាព ព្រោះពួកគាត់សុទ្ធតែជាកម្មករមិនមានជីវភាពខ្ពង់ ខ្ពស់ទេ ជាមួយនិងប្រាក់ខែ​ដ៏​តិច​តួចនោះ។ បើគាត់នៅតែបន្តជាប់ពន្ធនាគារ គ្រួសារដ៏ក្រលំបាក របស់គាត់ និងកាន់តែថមថយ(ធ្លាក់ចុះ)ជីវភាព​ទៅ​ជាលំដាប់។ 

តើអ្នកណាជាអ្នករកស៊ីចិញ្ចឹមកូនតូច និងប្រពន្ធកូនខ្ចី។ ហេតុផលទីពីរ ពេលចាប់ពួកគាត់ ពួកគាត់ គ្មាន​អាវុធ​ក្នុងដៃទេ តើអ្វីដែលហៅថាការប្រព្រឹត្តបទល្មើសរបស់គាត់? តើគាត់ប្រព្រឹត្តបទល្មើស យ៉ាងដូចម្តេច? ហេតុផល​ទីបី គាត់មានផ្ទះ មានអាជីពត្រឹមត្រូវ ដែលនាំឲ្យការដោះលែងនោះ មិនមានការព្រួយបារម្មណ៍​ក្នុងការគេច​វេសពី​តុលាការនោះទេ៕

No comments:

Post a Comment

yes