សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 27, 2014

​អ្នក​ការពារ​ព្រៃឈើបណ្ដាញ​ព្រះសង្ឃ​ឯករាជ្យព្រមទាំង​យុវជនសិស្សនិស្សិត​ប្រា​រព​ខួប​២​ឆ្នាំ​នៃ​ការសម្លាប់​លោកឈុតវុទ្ធី​​

រូបត្លុក តំណាងឲ្យលោក ឈុត វុទ្ធី (រូបថត៖ ឡាយ សាមាន)

ក្រុម​អ្នក​ការពារ​ព្រៃឈើ បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ព្រមទាំង​យុវជន សិស្ស និស្សិត និង​ប្រជា​សហគមន៍​ព្រៃ​ឡង់ រួម​ទាំង​គ្រួសារ​សព​លោក​ ឈុត វុទ្ធី នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​២៦ មេសា​នេះ ធ្វើ​ពិធី​រំឭក​ខួប​២​ឆ្នាំ​នៃ​ការបាញ់​សម្លាប់​លោក នៅ​ចំណុច​វា​លបី ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ដើម្បី​បួងសួង​ឲ្យ​លោក​ទៅ​កាន់​សុគតិភព និង​ទាមទារ​ឲ្យ​រក​យុត្តិធម៌​។​
ក្រុម​អ្នក​ចូលរួមបាន​យក​ស្លឹកឈើ​ធ្វើ​ជា​រូបសំណាក​លោក ​ឈុត វុទ្ធី ដោយ​មាន​ដាក់​រូបថត​លោក​កាន់​ដើមឈើ និង​កាន់​ទង់​ជាតិខ្មែរ ដង្ហែរ​ក្បួន​ធម្ម​យាត្រា​ផ្សព្វផ្សាយ​មេត្តាធម៌ ក្នុង​ចម្ងាយ​ផ្លូវ​៣០០​ម៉ែត្រ ទៅ​កាន់​ទី​ដែល​លោក​ ឈុត វុទ្ ធី​ត្រូវបាន​ក្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី​ពីរ​ឆ្នាំមុន ដើម្បី​គោរព​វិញ្ញាណក្ខន្ត​។ ក្រុម​អ្នក​ចូលរួម​មាន​កាន់​រូ​ប​សំណាក​លោក​ឈុត វុទ្ធី និង​បដា​ពាក្យស្លោក ផ្កា ធូប និង​ស្លឹកឈើ​ផ្សេងៗ​។

​បន្ទាប់​ពី​ការ​ស្មឹង​ស្មាធិ៍​រំឭក​វិញ្ញាណក្ខន្ត នឹង​មាន​ការ​អាន​ពី​ជីវប្រវត្តិ​របស់​លោក​ឈុត វុទ្ធី សារលិខិត​ចូលរួម​រំ​ឭក​ខួប​ពីរ​ឆ្នាំ​នៃ​ការបាញ់​សម្លាប់​លោក សេចក្ដីថ្លែងការណ៍​របស់​ព្រះ​តេជគុណ​ លួន សុ​វ៉ាត ការសម្ដែង​មតិ​សាធារណៈ​អំពី​ការប្រើ​ហិង្សា​បាញ់ប្រហារ និង​ការរំលោភ​សិទ្ធិមនុស្ស ការកាប់បំផ្លាញ​ធនធានធម្មជាតិ​។​
លោក ឈុត វុទ្ធី ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ ក្រោយពី​លោក បាន​ព្យាយាម​ថត​យក​រូបភាព​ នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​នោះ​៕

No comments:

Post a Comment

yes