លោកស្រី យីង ឡាក់ នាយករដ្ឋមន្ត្រីចាំផ្ទះ នៃរាជាណាចក្រថៃ
(រូបថតពី៖ thetimes.co)
តុលាការធម្មនុញ្ញរាជាណាចក្រថៃ នៅថ្ងៃពុធនេះ ទុកពេលឲ្យលោកស្រី
យីងឡាក់ នាយករដ្ឋមន្ត្រីចាំផ្ទះ មានពេលវេលា ១៥ថ្ងៃទៀត
ដើម្បីមកការពារខ្លួនផ្ទាល់ ករណីលោកស្រី
ដកហូតតំ ណែង ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិថៃ ដែលរំលោភរដ្ឋធម្មនុញ្ញ។
តាមគម្រោងលោកស្រី យីងឡាក់ នឹងឡើងទៅការពារក្ដី
នៅថ្ងៃសុក្រសប្ដាហ៍មុននេះ ប៉ុន្តែលោក ស្រី បានបញ្ចូនក្រុមមេធាវី
ដើម្បីដាក់ឯកសារសារណាការពារក្ដី ហើយស្នើសុំពន្យារការឡើងបំភ្លឺ
ដោយសារតែលោកស្រី ជាប់រង្វល់ ហើយត្រូវពេលវេលាថែមទៀត
ក្នុងការរៀបចំឯកសារពាក់ព័ន្ធ។
យោងតាម មាត្រា៦៨ នៃរដ្ឋធម្មនុញ្ញ ប្រសិនបើរកកំហុសឃើញ គឺលោកស្រី
យីងឡាក់ អាចប្រឈមទោសដោយដលហូតអំណាច ហើយហាមធ្វើនយោបាយ
រយៈពេល៥ឆ្នាំពីបទបំពានអំណាចរដ្ឋ។
សូមជម្រាបថា លោកស្រីយីងឡាក់ មិនត្រឹមតែរងការចោទករណីនេះទេ
គឺនៅមានមួយករណីទៀត ដែលលោកស្រី នឹងត្រូវចោទ គឺករណីរឿងអាស្រូវពុករលួយ
នៃគម្រោងទិញអង្ករ៕
No comments:
Post a Comment
yes