និស្សិត ស៊ាន វិសិដ្ឋ នឹងចូលរួមនៅក្នុងពិធីសំណេះសំណាលជាមួយ
លោកប្រធានាធិបតីសហរដ្ឋអាមេរិក
ស្ថានទូតសហរដ្ឋអាមេរិកបានបញ្ជូននិស្សិតកម្ពុជាចំនួន១១នាក់
ដែលធ្លាប់បានទៅសិក្សានៅសហរដ្ឋអាមេរិក
ឲ្យទៅប្រទេសម៉ាឡេស៊ីដើម្បីចូលរួមសិក្ខាសាលាមួយឈ្មោះថា «Young
Southeast Asian Leaders Initiative» ឬ
«កម្មវិធីអ្នកដឹកនាំវ័យក្មេងនៃតំបន់អាស៊ីអាគ្នេយ៍» ដែលលោកបារ៉ាក់
អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសកាលពីខែធ្នូ
ឆ្នាំ២០១៣ កន្លងទៅនេះ។
ក្រុមយុវជនកម្ពុជាបានចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីព្រឹក
ថ្ងៃសុក្រទី២៥ ខែមេសា កន្លងទៅនេះ
ហើយនឹងនៅទីនោះរហូតដល់ថ្ងៃទី២៩។ លោក អ៊ឹម សុធារិទ្ធ
នៃវីអូអេបានជួបសម្ភាសតាមទូរស័ព្ទជាមួយនឹងប្អូនប្រុស ស៊ាន
វិសិដ្ឋ ដែលជាអ្នកចូលរួមម្នាក់៕
No comments:
Post a Comment
yes