សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 7, 2014

អភិបាល​ខេត្ត​ពីរ​រូបត្រូវបាន​ផ្លាស់ប្តូរនិង​ក្លាយជា​បេក្ខជន​ឈរឈ្មោះ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​​

មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ឲ្យដឹងថា អភិបាលខេត្ត​ចំនួន​ពីរ ត្រូវបាន​ប្រកាស​ឲ្យចូល​និវត្តន៍ និង​ត្រៀម​ខ្លួន​ជា​បេក្ខជន​ឈរឈ្មោះ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹង​ក្រោយ​បញ្ចប់​ពិធី​តែងតាំង​រួចរាល់​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា លោក ម៉ៅ ធនិន អតីត​អភិបាលរង​ខេត្ត​ស្ទឹងត្រែង បាន​ទទួល​ការតែងតាំង​ជា​អភិបាលខេត្ត​ពោធិ៍សាត់ ជំនួស​លោក ខូ​យ សុខា ដែល​ដល់​អាយុ​ចូលនិវត្តន៍ ចំណែក លោក ឈិត សុខុន អតីត​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​តាកែវ នឹង​ទទួល​ការតែងតាំង​ជា​អភិបាលខេត្ត​ព្រះសីហនុ ជំនួស​លោក ស្បោង សារ៉ាត់ នៅក្នុង​ពិធី​តែងតាំង នា​ថ្ងៃស្អែក​នេះ​។


​លោក ខៀវ សុភ័គ ឲ្យដឹងទៀតថា អតីត​អភិបាលខេត្ត លោក ខូ​យ សុខា នឹង​ក្លាយជា​បេក្ខជន​ឈរឈ្មោះ​ក្រុមប្រឹក្សា​ខេត្ត​ពោធិ៍សាត់ ចំណែក​លោក ស្បោង សារ៉ាត់ នឹង​ក្លាយជា​បេក្ខជន​ឈរឈ្មោះ​ក្រុមប្រឹក្សា​ខេត្ត​ព្រៃវែង​វិញ​៕

No comments:

Post a Comment

yes