សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 22, 2014

កិច្ចប្រជុំ​រវាង​CNRPនិង​CPPនៅថ្ងៃនេះស្ថិតក្នុង​ភាព​លាក់លៀម​​

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មិន​បានបញ្ជាក់​ច្បាស់​ពី​ព័ត៌មាន​នៃ​ជំនួប​រវាង​គណបក្សប្រឆាំង និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពិភាក្សា​ពី​កំណែទម្រង់​ការបោះឆ្នោត​។​
​ប្រធាន​ក្រុម​គណៈកម្មការ​ចម្រុះ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា គណ​បក្ស មិន​មាន​ជំនួប​ជាមួយ​គណៈប្រតិភូ​ជប៉ុន ឬ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ គឺ​គ្រាន់តែ​ជួប​ជាមួយ​អង្គការ​មួយ​នៅ​​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​។​
​សារព័ត៌មាន​ក្នុងស្រុក បាន​ដកស្រង់​សម្តី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក គួ​យ ប៊ុន​រឿន កាលពី​ថ្ងៃ​ពុធ​ថា គណបក្ស នឹង​ជួប​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​លក្ខណៈ​ឯកជន​មួយ​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​។ លោក​ថា លោក​បាន​ទាក់ទង​លោក​ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ហើយ​បាន​រៀបចំ​កិច្ចប្រជុំ​នៅ​ទីតាំង​សម្ងាត់​មួយ​។ លោក​បញ្ជាក់​ថា​ចំណុច​ផ្តោត​នៃ​កិច្ចប្រជុំ គឺ​អំពី​កំណែ​ទម្រង់​នៃ​ការបោះឆ្នោត ឲ្យមាន​គោលបំណង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ជំនួប​កំពូល​រវាង​លោក​ហ៊ុន សែន និង​លោក សម រង្ស៊ី​។​

VOD មិនអាច​ទាក់ទង​លោក ជាម យៀប តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​នៅឡើយ​ទេ​។​
​ជំនួប​មាន​លក្ខណៈ​លាក់លាម​នេះ ធ្វើឡើង​ស្របពេល​ដែល​គណៈប្រតិភូ​ជប៉ុន បាន​មក​សិក្សា​ពី​កំណែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា​។​
​កាលពី​ថ្ងៃ​អង្គារ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​ជា​សេចក្តីជូនដំណឹង​មិន​ផ្លូវការ​មួយ ហើយ​ត្រូវ​បាន​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​របស់​គណបក្ស​ថា នៅថ្ងៃនេះ លោក បាន​ទាក់ទង​លោក​ស ខេង ដើម្បី​ប្រាប់​ថា តំណង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ឬ​លោក គួ​យ ប៊ុន​រឿន នឹង​ទាក់ទង​តំណាង​គណក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ការចរចា​។​លោក សម រង្ស៊ី បញ្ជាក់ថា​«​យើង​សង្ឃឹមថា​នឹង​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​លម្អិត​មួយ​ក្នុង​​ពេល​ឆាប់ៗ ដើម្បី​បញ្ចប់​បញ្ហា​ជាប់គាំង​នយោបាយ​បច្ចុប្បន្ន ដូច​បាន​ចែង​ក្នុង​សេចក្តីប្រកាស​រួម ដែល​មាន​គោល​ការណ៍​ជាស្រេច​ឯកភាព​ដោយ​បក្ស​ទាំងពីរ​»​។​
​កាលពី​ថ្ងៃ​អង្គារ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ជាមួយ​គណៈប្រតិភូ​របស់​ប្រទេស​ជប៉ុន​១០​រូប​ដែល​មាន​ជំនាញ​លើ​ការបោះឆ្នោត ដើម្បី​សិក្សា​ពី​ចំណុច​នៃ​កំណែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា​។​លោក សុន ឆ័យ បញ្ជាក់ថា​«​ទី​មួយ​គេ​ស្រាវជ្រាវ​សិន ឲ្យដឹង​ថា​តើ​ប្រទេស​កម្ពុជា ខ្វះខាត​អី ត្រូវការ​អ្វីខ្លះ បន្ទាប់​ស្រាវជ្រាវ​ហើយ គេ​នឹង​ធ្វើ​របាយការណ៍​មួយ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​រៀបចំ​ជា​គម្រោង​ជំនួយ​ដើម្បី​ជួយ​លើ​កិច្ចការ​កំណែ​ទម្រង់ការ​បោះឆ្នោត​នៅ​កម្ពុជា​»​។​លោក សុន ឆ័យ បន្តថា គណៈប្រតិភូ​ជប៉ុន មិន​លើកយក​បញ្ហា​នយោបាយ​ម​ក​និយាយ​ទេ គឺ​គ្រាន់តែ​ចង់​យល់​ពី​បញ្ហា​កំណែទម្រង់​ការបោះឆ្នោត​។​ភាគី​ជប៉ុន ក៏​ចង់ឲ្យ​មាន​ការជួប​គ្នា​ជា​ត្រី​ភាគី​នៅ​ពេល​ឆាប់ៗ​មុន​ពេល​ត្រឡប់​ទៅ​ជប៉ុន​វិញ​។ លោក​ថា ប្រទេស​ជប៉ុន​មក​កម្ពុជា​នៅពេលនេះ ដោយសារ​មិន​អាច​រង់ចាំ​ការ​ត្រូវរ៉ូវ​នៃ​ការដោះស្រាយ​បញ្ហា​នយោ​បាយ​​រវាង​គណ​បក្ស ដូច្នេះ​គេ​ចង់​ដឹង​ថា​តើ​កិច្ចការ​អ្វី​នៃ​កំណែទម្រង់ ដែល​អាច​ធ្វើទៅបាន​៕

No comments:

Post a Comment

yes