សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 23, 2015

លោកប្រធាន សម រង្ស៊ី ជំរុញឲ្យថ្នាក់ដឹកនាំគណបក្សនៅមូលដ្ឋាន រួមទាំងយុវជន ចូលរួមជម្រុញពលរដ្ឋធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋខ្មែរ


 ដោយ៖វីរជន

លោកប្រធាន សម រង្ស៊ី ក្នុងជំនួបប្រជុំជាមួយចលនាយុវជន និងចលនាស្រ្តី គណបក្ស​សង្គ្រោះ​ជាតិ រាជធានីភ្នំពេញ ទាំង១២ខណ្ឌ នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥នេះ បានជុំរុញឲ្យថ្នាក់ដឹកនាំគណបក្សនៅមូលដ្ឋាន រួមទាំងយុវជន ធ្វើយ៉ាង​ណា​ជំរុញឲ្យបងប្អូនប្រជាពលរដ្ឋធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋខ្មែរឲ្យបានគ្រប់ៗគ្នា ។

ការជំរុញរបស់លោកប្រធានដូចនេះ នៅបន្ទាប់ពីពិនិត្យឃើញថា ពលរដ្ឋខ្មែរភាគច្រើននៅមិន​ទាន់​បានធ្វើអត្តសញ្ញាណប័ណ្ណ ដែលសំខាន់បំផុតក្នុងការបំរើឲ្យការចុះឈ្មោះ និងការបោះឆ្នោត នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ខាងមុខនេះ ។

ដូចគ្នានេះផងដែរ លោកប្រធាន សម រង្ស៊ី ក៏បានលើកឡើងអំពីចរន្តរបស់យុវជនមានការផុស​ផុលក្នុងការចូលរួមនយោបាយ ហើយយុវជនមានចំនួនកាន់តែច្រើនក្នុងការចូលរួមបោះឆ្នោតពី មួយ​អាណត្តិទៅមួយអាណត្តិ សម្រាប់ជំរុញឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា ជាក់ស្តែងសកម្មភាព យុវ​ជនចូលរួមយ៉ាងផុសផុលក្នុងការផ្លាស់ប្តូរនៅឆ្នាំ២០១៣កន្លងមក ។


គួរជំរាបថា យុវជនគឺជាឆ្អឹងខ្នងដ៏សំខាន់របស់គណបក្សសង្គ្រោះជាតិ ក្នុងការផ្លាស់ប្តូរ ហើយ​យុវ​ជន​ទៀតសោត គឺជាអ្នកបន្តវេនដែលគណបក្សមិនអាចខ្វះបាន ក្នុងនោះរួមទាំងពល​រដ្ឋអ្នក​ស្នេហា​ជាតិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យផងដែរ ។

ដូច្នេះជារួម ការបំពេញកាតព្វកិច្ចពលរដ្ឋ​ខ្មែរ ពិសេសចលនាក្នុងការផ្លាស់ប្តូរ ពលរដ្ឋខ្មែរ​គ្រប់​រូប​ត្រូវតែមានអត្តសញ្ញាណប័ណ្ណ បំរើឲ្យការចុះឈ្មោះ និងបោះឆ្នោតនាពេលខាងមុខ ដែលក្នុង​នោះ​ប្រ​​សិនការធ្វើអត្តសញ្ញាណប័ណ្ណមានបញ្ហា សូមពលរដ្ឋទាំងអស់ទាក់ទងមន្រ្តីគណបក្សសង្គ្រោះ​ជាតិតាមមូលដ្ឋានរបស់បងប្អូន ៕

No comments:

Post a Comment

yes