ដោយ៖វីរជន
លោកប្រធាន សម រង្ស៊ី
អមដំណើរដោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មួយចំនួនទៀត នៅ ព្រឹកថ្ងៃទី២៣ ខែកញ្ញា
ឆ្នាំ២០១៥នេះ បានអញ្ជើញចុះទៅសួរសុខទុក្ខបងប្អូនអាជីវករនៅផ្សារ
អូឬស្សី ។
វត្តមានរបស់លោកប្រធាន សម រង្ស៊ី
ត្រូវបានទទួលស្វាគមន៏យ៉ាងកក់ក្តៅ ពីសំណាក់បងប្អូនអាជី វករនៅទីនោះ ព្រោះលោកប្រធាន
សម រង្ស៊ី គឺជាមេដឹកនាំដែលគិតគូរពីសុខទុក្ខរបស់ពលរដ្ឋដោយមិនថានៅទីណា កន្លែងណា
លោកប្រធាន តែងតែអញ្ជើញជួបពលរដ្ឋគ្រប់ពេល ដើម្បីចង់ ដឹងពីទុក្ខលំបាករបស់ពួកគាត់ រួមទាំងការប្រកបរបរកទទួលទានជាដើម
។
ក្រោយទទួលបានព័ត៌មានពីបង្ហាលំបាករបស់ពលរដ្ឋ
អាជីវករ លោកប្រធាន សម រង្ស៊ី តែងតែ ជំរុញទៅស្ថាប័នជំនាញដែលពាក់ព័ន្ធ
រួមទាំងរដ្ឋាភិបាល ឲ្យមានការយកចិត្តទុក្ខដាក់ដោះស្រាយ ជូនពលរដ្ឋ
ដើម្បីបំរើជាប្រយោជន៏របស់ពលរដ្ឋ ។
ក្នុងនោះមានទាំងបញ្ហាទំនិញ ប្រេងសាំង ជីកសិកម្មឡើងថ្លៃយ៉ាងគំហុក
ដែលជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋគ្រប់រូប មិនត្រូវបានរដ្ឋាភិបាល និងស្ថាប័ន្ធពាក់ព័ន្ធយកចិត្តទុក្ខដាក់
រួមទាំងបញ្ហាប្រាក់ខែកម្មករដែលមានកំរិតទាប មិនអាចបំរើដល់ការដោះស្រាយជីវភាពរបស់ពួកគាត់បានជាដើម
។
ក្នុងនោះលោកប្រធាន សម រង្ស៊ី
ក៏ធ្លាប់បានមានប្រសាសន៏ហើយថា គណបក្សសង្គ្រោះជាតិ នៅ ពេលដឹកនាំរដ្ឋាភិបាល
គណបក្សនិងដោះស្រាយបញ្ហាទាំងនេះជូនពលរដ្ឋ កម្មករ មិនឲ្យពួកគាត់ លំបាកឡើយ
ព្រោះបញ្ហាទាំងនេះ មិនមែនជារឿងពិបាកក្នុងការដោះស្រាយនោះទេ គ្រាន់តែ
វាស្ថិតនៅលើឆន្ទៈរបស់មេដឹកនាំ ចង់ដោះស្រាយជូនពលរដ្ឋឬយ៉ាងណា ។
ដូច្នេះដើម្បីឲ្យជីវភាពរបស់បងប្អូន
រួមទាំងកម្មករមានភាពល្អប្រសើរឡើង សូមចូលរួមទាំងអស់ គ្នាជាមួយគណបក្សសង្គ្រោះជាតិ
ដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តែងតែគិតគូរពីបញ្ហា របស់ជាតិ
ជីវភាពរស់នៅរបស់ពលរដ្ឋ កម្មករ ដែលកំពុងប្រឈមខ្លាំង ព្រោះគណបក្សសង្គ្រោះជាតិ
បានដាក់ចេញជាគោលការណ៏ដោយតម្កល់ផលប្រយោជន៏របស់ជាតិ និងពលរដ្ឋជាធំ ព្រោះជាតិរីកចំរើនជឿនលឿនទៅបាន
គឺអាស្រ័យទៅលើមេដឹកនាំដែលចេះគិតគូជីវភាពពលរដ្ឋ
និងការបែងចែកថវិការជាតិប្រកបដោយតម្លាភាព រួមទាំងការចេះគ្រប់គ្រងថវិការជាតិឲ្យបានល្អប្រសើរផងដែរ
៕
No comments:
Post a Comment
yes