ដោយ៖ ទេព សស៊ីណា
ប្រធាននាយកដ្ឋានសារៈមន្ទីរជាតិ
លោក គង់ វីរៈ បានលើកឡើងពីកង្វល់ និងការព្រួយបារម្ភទូទៅរបស់ខ្លួន ចំពោះបញ្ហាប្រឈមនានា
ដែលនាំឲ្យមានការខូចខាតដល់សម្បត្តិវប្បធម៌ វត្ថុបុរាណ
ដោយសារពុកផួយនៃការលិចទឹកភ្លៀង បញ្ហាអគ្គិភ័យ បញ្ហាសត្វព្រាប យកសារៈមន្ទីរជាកន្លែងដេកបង្កឲ្យប៉ះពាល់ដល់
កន្លែងផ្ទុកវត្ថុបុរាណមានទំហំតូចគ្មានស្ដង់ដារហើយគ្មានបំពាក់កាមេរ៉ាសុវត្ថិភាព
និងការបញ្ហាកង្វះបង្គន់អនាម័យជាដើម ដល់ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងសហការី
។
ប្រធាននាយកដ្ឋានសារៈមន្ទីរជាតិ
លោក គង់ វីរៈ បានលើកឡើងពីកង្វល់ និងការព្រួយបារម្ភពីបញ្ហាប្រឈមរបស់សារៈមន្ទីជាតិដូចនេះ
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងជំនួបជាមួយប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា
ក្រោមការដឹកនាំរបស់ លោក យ៉ែម បុញ្ញឫទ្ធិ នៅសារៈមន្ទីរជាតិ។
ថ្លែងក្នុងកិច្ចពិភាក្សានេះ
ប្រធានគណៈកម្មការអប់រំ យុវជន ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា
និងជាអ្នកតំណារាស្រ្ដ គណបក្សសង្រ្គោះជាតិមណ្ឌលព្រៃវែង លោក យ៉ែម បុញ្ញឫទ្ធិ
បានសម្ដែងការលើកទឹកចិត្ត និងសរសើរពីស្នាដៃនានារបស់មន្រ្ដីបំរើការងារនៅសារៈមន្ទី
ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម ទោះបីសារៈមន្ទីរជាតិនេះមានជួបប្រទះបញ្ហាប្រឈមយ៉ាងខ្លាំង
និងខ្វះធនធានក្ដី។
លោកបន្ដថា
សារៈមន្ទីរជាឃ្លាំងនៃវប្បធម៌ជាតិ បើវប្បធម៌រលត់ ជាតិរលាយ ហេតុនេះគួរណាស់តែ
សារៈមន្ទីរជាតិ និងសារៈមន្ទីរនៅតាមបណ្ដាខេត្តត្រូវបានគាំពារ និងយកចិត្តទុកខ្ពស់ពីក្រសួងស្ថាប័នពាក់ព័ន្ធ
ជាក់ស្តែងសារៈមន្ទីរជាតិកំពុងប្រឈមមុខយ៉ាងខ្លាំងអំពីការបាត់បង់វត្ថុបុរាណដែលជាអត្តសញ្ញាណជាតិខ្មែរ
ប្រសិនបើមានអគ្គិភ័យកើតឡើង ព្រោះសារៈមន្ទីរគ្មានប្រព័ន្ធការពារអគ្គិភ័យ។
ជុំវិញករណីនេះលោក
យ៉ែម បុញ្ញឫទ្ធិ បានឆ្លើយតបភ្លាមៗទៅប្រធាននាយករដ្ឋសារៈមន្ទីរ លោក គង់
វីរៈដែលលោកបានលើកឡើងពីការខ្វះខាតបង្គន់អនាម័យ ដែលជាបញ្ហាមួយក្នុងចំណោមបញ្ហាប្រឈមនានា
នៅក្នុងសារៈមន្ទីរជាតិ ថា គ្រប់ប្រទេសទាំងអស់គេតែងតែគិតគូរណាស់ពីការបន្ទោបង់របស់ភ្ញៀវទេសចរណ៍
ហើយការសាងសង់នេះក៏មិនសូវចំណាយកញ្ចប់ថវិកាច្រើនដូចជាការបំពាក់ប្រព័ន្ធការពារអគ្គិភ័យនោះដែរ
ហើយម្យ៉ាងវិញទៀតបើយើងក្រលេកមើលពីចំណូលប្រចាំឆ្នាំរបស់សារៈមន្ទីរ ចាប់ពីឆ្នាំ២០១២
២០១៣ ២០១៤ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដូចនេះ
តើសារៈមន្ទីរអាចបែងចែកប្រាក់ចំណូលមួយភាគតូចណាមួយសម្រាប់សាងសង់បង្គន់អនាម័យបានទេ។
ចំណែកឯបញ្ហាសារៈមន្ទីរមានលក្ខណៈតូចនោះ
នៅពេលខាងមុខសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នឹងផ្លាស់ប្ដូរទីតាំងទៅជិតវត្តគៀនឃ្លាំង
ហើយខាងក្រសួងវប្បធម៌នឹងអភិរក្សអគារចាស់ទុក
ដូច្នេះប្រហែលជាសារៈមន្ទីរអាចមានផ្ទៃដីទូលាយជាងនេះ។ ឆ្លៀតក្នុងឱកាសនោះដែរ ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា
លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ទៅមន្រ្ដីបំរើការនៅសារៈមន្ទីរជាតិក្នុងអង្គប្រជុំថា
បញ្ហាប្រឈមរបស់សារៈមន្ទីរជាតិនេះ លោកនឹងលើកឡើងនៅពេលជួបពិភាក្សាការងារ ជាមួយរដ្ឋមន្រ្ដីក្រសួងវប្បធម៌
និងវិចិត្រសិល្បៈ លោកអ្នកស្រី ភឿង សក្ខណា ដើម្បីជំរុញក្នុងការរកដំណោះស្រាយ នាពេលខាងមុខឆាប់ៗនេះ។
គួរបញ្ជាក់ថា
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ លោក យ៉ែម បុញ្ញឫទ្ធិ និងសហការី បានចំណាយពេលមួយថ្ងៃពេញ
ក្នុងការចុះបំពេញបេសកកម្មប្រមូលព័ត៌មាន និងសិក្សាស្រាវជ្រាវអំពីបញ្ហានានាដែលកើតមានឡើងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
និងសារៈមន្ទីរជាតិ ដើម្បីលើកយកបញ្ហាប្រឈមនោះ ទៅជម្រាប
និងពិភាក្សាជាមួយរដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សក្ខណា៕
No comments:
Post a Comment
yes