ដោយ៖ វីរជន
លោកប្រធាន សម រង្ស៊ី នៅព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ បានដឹក នាំប្រតិភូ ជួបសំណេះសំណាល និងនាំយកជំនួយមនុស្សធម៌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ។
ការនាំយកជំនួយមនុស្សធម៌ របស់លោកប្រធាន សម រង្ស៊ី ជូនពលរដ្ឋ រងគ្រោះ នៅបន្ទាប់ពីពលរដ្ឋឃុំកំពង់គ្រែង ទទួលរងគ្រោះដោយទឹកជំ នន់ខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បង្ករដោយការធ្លាក់ភ្ញៀងជាប់គ្នាផ្ទួនៗ ដោយរងសម្ពាធទាបខ្យល់ព្យុះ និងការបើកបង្ហូរទឹកយ៉ាងគំហុករបស់វារី អគ្គីសនី ហ៊ីណូហាយត្រូ កំបាយរបស់ចិន ។
ការនាំយកជំនួយមនុស្សធម៌របស់លោកប្រធាន សម រង្ស៊ី បើទោះបីមិនបានគ្រប់គ្រាន់ជូនដល់ ប្រជាពលរដ្ឋរងគ្រោះក៏ពិតមែន តែជាផ្នែកមួយសម្រាប់ជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ បានមួយរយៈពេលផង ដែរ ។
គួរជំរាបថា ប្រជាពលរដ្ឋនៃស្រុកទឹកឈូ ខេត្តកំពត ចំនួន៣ឃុំ ដែលរងការជនលិចដោយទឹកជំ នន់ទឹកភ្ញៀង និងការបើកទ្វារទឹករបស់វាវីអគ្គីសនីកំចាយ របស់ក្រុមហ៊ុន ហ៊ីណូហាត្រូ រួមមាន ឃុំកំពង់គ្រែង ឃុំម៉ាក់ប្រាំង នៅឃុំព្រៃភ្នំ ។
ទោះជាយ៉ាងណា រហូតមកទល់និងពេលនេះ ទឹកបានស្រកចុះបន្តិចទៅហើយ តែពលរដ្ឋនៅប្រ ឈមនិងបញ្ហាខ្លាំង ដោយកង្វះស្បែងអា ហារ ទឹកស្អាតទទួលទាន និងសត្វគោ ក្របី មាន់ទា មួយ ចំនួនត្រូវស្លាប់ដោយការជន់លិចទឹកជំនន់ យ៉ាងគំហុកនេះ ។
គណបក្សសង្គ្រោះជាតិ និងបង្តស្វែងរកជំនួយមនុស្សធម៌ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពង់រងគ្រោះដោយទឹកជំនន់ នៅឃុំកំពង់គ្រែង ឃុំម៉ាក់ប្រាំង ឃុំព្រៃភ្នំ នៃស្រុកទឹកឈូ ខេត្តកំពត ក៏ដូចជាពលរដ្ឋរងគ្រោះនៅខេត្តបាត់ដំបង ដែលកំពុងប្រឈមផងដែរ ៕
No comments:
Post a Comment
yes