ដោយ៖វីរជន
បើគិតមកទល់ពេលនេះ រយៈពេល៩ខែហើយ នៃការធ្លាក់ខ្លួនឈឺរបស់អតីតនាយករដ្ឋមន្រ្តីខ្មែរ និងជាតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន លោក ប៉ែន សុវណ្ណ ។
លោក ប៉ែន សុវណ្ណ កាលពីថ្ងៃទី១៨ ខែមករា ដើមឆ្នាំ២០១៥នេះ បាន ដួលដាច់សរសៃឈាមខួរក្បាល ហើយត្រូវបានគណបក្សបញ្ជូនភ្លាមៗ ទៅសម្រាកព្យាបាលជំងឺនៅក្នុងប្រទេសសិង្ហបុរី អស់រយៈពេលជាច្រើនសប្តាហ៏ ។
ក្រោយការព្យាបាល នៅប្រទេសិង្ហបូរី លោក ប៉ែន សុវណ្ណ ត្រូវបានក្រុមវិជ្ជបណ្ឌិតជំនាញជួយសង្គ្រោះ ផុតពីគ្រោះកាច តែលោកមិនអាចនិ យាយបាន និងស្លាប់មួយចំហៀង ហើយត្រូវបានបញ្ជូនត្រឡប់មក សម្រាកព្យាបាលជំងឺបន្តនៅគេហដ្ឋានរបស់លោក ក្នុងខេត្តតាកែវ ។
ទើជាយ៉ាងណា មកទល់និងថ្ងៃនេះ ស្ថានភាពជំងឺរបស់លោកបានល្អប្រសើរជាងមុន តែគ្រួសារ របស់លោក កំពុងជួបបញ្ហាកង្វះថវិការក្នុងការបន្តព្យាបាល និងថែទាំជំងឺរបស់លោក ពីក្រុមគ្រូពេទ្យជំនាញ ដែលត្រូវចំណាយថវិការខ្ពស់ ។
គួររំលឹកថា លោក ប៉ែន សុវណ្ណ គឺជាអតីតនាយករដ្ឋមន្រ្តី ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលកាន់តំណែងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨១ ដែលបច្ចុប្បន្នលោកគឺជាតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺ ដែលសព្វថ្ងៃលោកមានវ័យ៧៩ឆ្នាំ និងមានស្រុកកំណើតនៅស្រុកត្រំាកក់ ខេត្តតាកែវ ៕
No comments:
Post a Comment
yes