ដោយ៖វីរជន
គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ
បានចាត់ទុកយុវជន និងស្រ្តីគឺជាស្នូលដ៏រឹងមាំរបស់គណ បក្ស
ក្នុងការឆ្ពស់ទៅទទួលបានជោគជ័យលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅ
ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ខាងមុខនេះ ។
លោក ម៉ន ផល្លា
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ បាន
ប្រាប់វិទ្យុសង្គ្រោះជាតិ ឲ្យដឹងថា មូលហេតុដែលគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ
ចាត់ទុកស្រ្តី និងយុវជន គឺជាកម្លាំងស្នូលរបស់គណបក្ស ព្រោះយុវជន
គឺជាអ្នកបន្តវេន និងអ្នកជំរុញឲ្យមានការផ្លាស់ប្តូរ ចំណែកស្រ្តីរបស់គណបក្ស គឺមានភាពក្លាហាន
រឹងមាំ និងជាចលករក្នុងការស្វែងរកសម្លេងគាំទ្រមកលើគណបក្ស ។
លោក ម៉ន ផល្លា បន្ថែមទៀតថា ដូចគ្នានេះ ទាំងយុវជន
និងស្រ្តីគណបក្ស ក៏មានតួនាទីសំខាន់ ផងដែរ ក្នុងការជម្រុញឲ្យប្រជាពលរដ្ឋគ្រប់រូប
ចូលរួមធ្វើអត្តសញ្ញាណប័ណ្ណ សម្រាប់បំរើឲ្យរាល់ តម្រូវការរបស់ពួកគាត់
ពិសេសគឺការបោះឆ្នោត ដែលពលរដ្ឋគឺជាម្ចាស់អំណាច ម្ចាស់ប្រទេស សម្រាប់ជ្រើសរើសថ្នាក់ដឹកនាំទាំងថ្នាក់មូលដ្ឋាន
និងថ្នាក់ជាតិ ។
គួរជំរាបផងដែរ គណបក្សសង្គ្រោះជាតិ
និងជម្រុញឲ្យប្រជាពលរដ្ឋតាមមូលដ្ឋាន តាមរយៈយុវជន ស្រ្តី និងថ្នាក់ដឹកនាំគណបក្ស
ឲ្យពលរដ្ឋគ្រប់រូបធ្វើអត្តសញ្ញាណប័ណ្ណថ្មី សម្រាប់បំរើឲ្យការចុះឈ្មោះ
និងការបោះឆ្នោតនាពេលខាងមុខ ព្រោះការផ្លាស់ប្តូរនៅកម្ពុជាធ្វើឡើង តាមរយៈការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ
ដែលពលរដ្ឋគឺជាម្ចាស់អំណាច ក្នុង ការសម្រេចជោគវាស្នាប្រទេសជាតិ ៕
No comments:
Post a Comment
yes