សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 24, 2015

គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន នៅខ្វែងគំនិតគ្នាចំនួន៥ចំណុច លើវិសោធន៏កម្មច្បាប់បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមានចំនួន ១៩៦មាត្រា

ដោយ៖វីរជន

ដូចការគ្រោងទុក ជំនួបទ្វេភាគី រវាងតំណាងរាស្រ្តសម្លេងភាគតិច និងសម្លេងភាគច្រើនក្នុងសភា បានជួបជជែកគ្នានៅល្ងាច ថ្ងៃទី២៣ ខែកញ្ញា នាវិមានរដ្ឋសភា ដែលក្រុមតំណាងរាស្រ្ត​សម្លេង​ភាគ​តិចដឹកនាំដោយលោកប្រធាន សម រង្ស៊ី តំណាងគណបក្សសង្គ្រោះជាតិ និងក្រុមតំណាង​រាស្រ្ត​សម្លេងភាគច្រើនដឹកនាំដោយ លោក ស ខេង តំណាងគណបក្សប្រជាជន ។

ក្រោយជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំគណបក្សទាំងពីររយៈពេលប្រមាណជាង១ម៉ោង អ្នកនាំពាក្យ សម្លេងភាគតិច និងសម្លេងភាគច្រើន នៃរដ្ឋសភា បានប្រាប់អ្នករាយការណ៏ព័ត៌មាននៅវិមានរដ្ឋ សភាឲ្យដឹងថា ជំនួបរវាងថ្នាក់ដឹកនាំទាំងពីរគណបក្សពេលនេះ ដើម្បីបន្តអនុវត្តន៏វប្បធម៌​សន្ទ​នា ដែលបានផ្តួចផ្តើមឡើងដោយលោកប្រធាន សម រង្ស៊ី និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល ជជែកអំពី សេចក្តីស្នើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ។


អ្នកនាំពាក្យសម្លេងភាគច្រើន នៃរដ្ឋសភា លោក សក់ សេដ្ឋា បានប្រាប់ថា ការជជែកអំពីការធ្វើ​ វិសោធនកម្មច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានធ្វើឡើងរយៈពេលច្រើន​លើក​មកហើយ ដែលពេលនេះថ្នាក់ដឹកនាំគណបក្សទាំងពីរ ជួបជជែកជាថ្មីម្តងទៀតនៅលើបញ្ហា​ខ្វែង​គំនិតគ្នាមួយចំនួន ។

ទោះជាយ៉ាងណា ក្រោយជំនួបរយៈពេលជាងមួយម៉ោងនោះ មិនត្រូវបានដោះស្រាយបញ្ចប់​បញ្ហាដែលខ្វែងគំនិតគ្នាទាំងនោះរួចរាល់នៅឡើយទេ ដោយលោក អេង​ ឆៃអ៊ាង អ្នកនាំពាក្យ​សម្លេងភាគតិចក្នុងរដ្ឋសភា បានរាយការណ៏ប្រាប់អ្នកយកព័ត៌មាននៅវិមានរដ្ឋសភាក្រោយជំនួប របស់មេដឹកនាំទាំងពីរថា ថ្នាក់ដឹកនាំនឹងយកបញ្ហាទាំងនោះទៅសិក្សាដើម្បីរកដំណោះស្រាយរួម ហើយជំនួបទេ្វភាគីនៃតំណាងរាស្រ្តក្រុមសម្លេងភាគតិច និងតំណាងរាស្រ្តក្រុមសម្លេងភាគច្រើន នៃរដ្ឋសភា និងជួបជជែកជាថ្មីម្តងទៀតនៅសប្តាហ៏ក្រោយ ។ 

ដូចគ្នានេះ លោក សក់ សេដ្ឋា ក៏បានប្រាប់ឲ្យដឹងដែរថា បញ្ហាដែលថ្នាក់ដឹកនាំទាំងពីរនៅខ្វែងគំ និតគ្នាលើវិសធោនកម្មច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន៥ចំណុច ប្រហែល២ភាគរយ ដែលរួមមាន ១ បញ្ហាហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ២ បញ្ហាការ​លើកស្លាកគណបក្ស​នៅតាមទីសាធារណៈ ៣ បញ្ហារយៈពេលនៃការឃោសនាបោះឆ្នោត ៤ បញ្ហា​ពាក់ព័ន្ធទោស​បញ្ញត្តិ និងទី៥ បញ្ហាកាដាក់ពិន័យ ។

ដោយក្នុងនោះលោក សក់ សេដ្ឋា បង្ហាថា បើទោះបីនៅមានបញ្ហាទាំងនេះមែន តែវាមិនមែនជា បញ្ហាចោទនោះឡើយ ដោយលោកលើកឡើងថា ជាធម្មតានៅក្នុងដំណើរការលទ្ធិប្រជាធិប​តេយ្យ គឺត្រូវតែមានការជជែកនិងស្វែងគំនិតគ្នាទៅវិញទៅមក ហើយត្រូវការពេលវេលា​ដើម្បី​ស្វែង​​យល់ពីគោលគំនិតគ្នាផងដែរ ។ 

គួរជំរាបថា ច្បាប់បោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន១៩៦មាត្រា ដែលច្បាប់នេះ និងត្រូវបំរើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់​ នៅឆ្នាំ២០១៧ខាងមុខ ដែលជាការ​បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិនៅមូលដ្ឋាន ដោយក្នុងនោះជំនួបជាថ្មីរបស់ថ្នាក់​ដឹក​​នាំទាំងពីរគណបក្ស និងបន្តនៅសប្តាហ៏ក្រោយមិនកំណត់ពេល ដើម្បីជជែកបន្ថែមលើ​បញ្ហា​ដែល​នៅខ្វែងគ្នាចំនួន៥ចំណុច ស្មើនិង២ភាគរយនៃច្បាប់មួយនេះទាំងមូល ៕

No comments:

Post a Comment

yes