សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 2, 2015

ឆ្នាំ២០១៨ ពលរដ្ឋខ្មែរនិងទទួលបានរដ្ឋាភិបាលស្អាតស្អំ ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ


ដោយ៖វីរជន

គណបក្សសង្គ្រោះជាតិ ក្នុងសិក្ខាសាលា ស្តីពី ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវ ការផ្លាស់ប្តូរ ដែលមានរយៈពេលមួយថ្ងៃពេញ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ គណបក្ស មានជំនឿថា នៅ២០១៨ ខាងមុខ ប្រជាពលរដ្ឋខ្មែរ និងទទួលបានរដ្ឋាភិបាលមួយដែលស្អាតស្អំ ។

ការរំពឹងដូចនេះរបស់គណបក្សសង្គ្រោះជាតិ ដោយគណបក្សបានរៀប ចំគោលនយោបាយ និង ដំណោះស្រាយសម្រាប់ជាប្រយោជន៏ពលរដ្ឋ ក្នុងសិក្ខាសាលា អមដោយការគាំទ្ររបស់ប្រជារដ្ឋ ខ្មែរ មកលើគណ បក្សសង្គ្រោះជាតិ ដែលមានចំនួនកាន់តែច្រើនឡើងៗនោះ ។

ដូចគ្នានេះ រដ្ឋាភិបាលស្អាតស្អំ ដឹកនាំដោយគណបក្សសង្គ្រោះជាតិ គឺគ្មានគណៈរដ្ឋមន្រ្តីធំហួស មាធដូចសព្វថ្ងៃ សម្រាប់ដឹកនាំការងារប្រ ទេសជាតិ ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដោយមានការទទួលខុសត្រូវ តាមគោលការណ៏អភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព តាម កម្មវិធីនយោបាយរបស់គណបក្សលើសសរស្តម្ភទាំង៣ ពោលគឺ សង្គម សេដ្ឋកិច្ច និងនយោបាយ ។


ទាំង៣ផ្នែកនេះ គណបក្សក៏បានដាក់ចេញជាគោលសំខាន់ៗចំនួន៧ និងបញ្ជាក់ពីបុព្វហេតុមាតុ ភូមិកម្ពុជា បុព្វហេតុគណបក្សសង្គ្រោះជាតិ ប្រវត្តិនៃការបង្កើតគណបក្ស ព្រមទាំងទស្សនវិស័យ នៃគណបក្ស ដែលរួមមាន ធានាសេចក្តីថ្លៃថ្នូរក្នុងភាពជាមនុស្ស ដើម្បីប្រជាពលរដ្ឋគ្រប់រូប ការលើកតម្កើងសេរីភាព និងការគោរពសិទ្ធិមនុស្ស ដើម្បីយុត្តិធម៌សង្គម ការកសាងរដ្ឋទំនើប បែបនីតិរដ្ឋ និងប្រជាធិបតេយ្យសេរីនិយម ដើម្បីប្រ ជាពលរដ្ឋជាម្ចាស់ ការផ្តល់ឱកាសស្មើគ្នា ផ្នែក សង្គម សេដ្ឋកិច្ច ដើម្បីការអភិវឌ្ឍប្រកបដោយចេរភាព និងជីវភាពពលរដ្ឋធូធារ ការកាពារជាតិ និងពង្រឹងសន្តិសុខជាតិ ដើម្បីសុភមង្គល និងសណ្តាប់ធ្នាប់សាធារណៈ ការការពារឯករាជភាព បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដើម្បីភាពរឹងមាំគង់វង្សរបស់ជាតិ និងការអនុវត្តនយោ បាយការបរទេស ដោយភាពស្មើមុខ ក្នុងនាមជារដ្ឋអធិបតេយ្យពេញលេញមួយ ៕

No comments:

Post a Comment

yes