ដោយ៖វីរជន
វប្បធម៌និណ្ឌភាព ក្នុងប្រទេសកម្ពុជារហូតមកទល់និងពេលបច្ចុប្បន្ននេះនៅមិនទាន់បញ្ចប់ឡើយ រួមទាំងប្រព័ន្ធយុត្តិធម៌ដែលមិនឯករាជ្យជាដើម ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែល មានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។
ជាក់ស្តែងប្រជាពលរដ្ឋខ្មែរ ស្ទើរគ្រប់ទីកន្លែង រងគ្រោះដោយសារតែប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ មួយនេះ រួមទាំងវប្បធម៌និទណ្ឌភាព ដែលធ្វើឲ្យពលរដ្ឋខ្មែរគ្រប់រូបស្រែកឃ្លានយុត្តិធម៌ជាជនពេក ដើម្បីស្តារសង្គមជាតិបច្ចុប្បន្ន ឲ្យទៅជាសង្គមមួយដែលមានលទ្ធិប្រជាធិបតេយ្យ តុលាការឯករាជ្យ និងការបញ្ចប់វប្បធម៌និទណ្ឌភាពជាដើម ។
ជុំវិញករណីនេះ លោកប្រធាន សម រង្ស៊ី មានប្រសាសន៏នៅក្នុងពីធីបង្សុកូល រាប់បាត កាន់បិណ្ឌ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការរីជន វិរៈបុរសខ្មែរ និងវីរៈបាតុករ ដែលបានស្លាប់ដោយការគប់ គ្រាប់បែកដៃ ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅចេតីយ៏ មុខអតីតវិមានរដ្ឋសភា ថ្ងៃទី ០៤ ខែតុលា ថា ដើម្បីបញ្ចប់បញ្ហាទាំងនេះ បានលុះណាប្រទេសកម្ពុជា មានរដ្ឋាភិបាលថ្មី ។
លោកប្រធានបានបន្ថែមថា រដ្ឋាភិបាលថ្មី គឺជារដ្ឋាភិបាល ដែលកើតចេញពីប្រជាពលរដ្ឋខ្មែរ ពិតប្រាកដ ដែលស្រលាញ់គោរពបំរើរាស្រ្ត និងប្រទេសជាតិ ដោយក្នុងនោះមានតែគណបក្សសង្គ្រោះជាតិ តែមួយគត់ ដែលនិងមានលទ្ធភាព និងឱកាសជាប្រវត្តិសាស្ត្រ រៀបចំប្រទេស និងវិស័យតុលាការ ឲ្យមានតុលាការឯករាជ្យ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ បញ្ចប់វប្បធម៌និទណ្ឌភាព ដើម្បីកុំឲ្យអ្នកមានលុយ មានអំណាច ធ្វើអ្វីបានតាមចិត្ត ដែលគណបក្សសង្គ្រោះជាតិ មិនអាចបណ្តោយឲ្យមានស្ថានការបែបនេះកើតមានឡើងជាបន្តទៀតនោះទេ ។
លោកប្រធានមានប្រសាសន៏ទៀតថា តុលាការសព្វថ្ងៃគ្មានសមត្ថភាពក្នុងការផ្តល់យុត្តិធម៌ឲ្យជនរងគ្រោះ ដែលស្លាប់ដោយការគប់គ្រាប់បែក ដៃ កាលពី១៨ឆ្នាំកន្លងទៅ ក៏ដូចជាលោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករជាដើម ដែលធ្វើឲ្យគ្រួសារជនរងគ្រោះឈឺចាប់ និងធ្វើឲ្យ រាស្រ្តខ្មែររងគ្រោះវេទនាគ្មានពេលល្ហែរ ។
ដូចគ្នានេះផងដែរ លោកប្រធាន សម រង្ស៊ី ក៏បានអំពាវនាវ ឲ្យប្រជាពល រដ្ឋខ្មែររួមគ្នាការពារជាតិ ឲ្យបានគង់វង្ស ដោយយកគំរូតាមវិរៈបុរសខ្មែរដូចជាព្រះបាទជ័យវរន្ម័នទី៧ ឧញ៉ាក្រឡា ហោម គង់ ឧញ៉ា ឃ្លាំង មឿង ឧញ៉ា ស៊ឹន គុយ ជាដើម រួមទាំងវីរបាតុដែលបានប្តូរជីវិតដើម្បីជាតិ ដោយធ្វើយ៉ាងណាឲ្យអ្នកស្នេហាជាតិទទួលបានជ័យជំនះ ដើម្បីរៀបចំប្រទេសឲ្យមានភាពស្អាតស្អំ យុត្តិធម៌សង្គម លទ្ធិប្រជាធិបតេយ្យពេញលេញ និងការរីកចំរើនជឿនលឿនរបស់ប្រទេសជាតិ រួមទាំងជីវ ភាពរបស់ពលរដ្ឋមានភាពល្អប្រសើរជាដើម ៕
No comments:
Post a Comment
yes