សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 4, 2015

វប្បធម៌សម្បកក្រៅ និងធ្វើឲ្យចំណេះវិជ្ជារបស់កូនខ្មែរ កាន់តែមានការធ្លាក់ចុះ


ដោយ៖វីរជន

វប្បធម៌សម្បកក្រៅ គឺជាវប្បធម៌មួយដែលជំរុញឲ្យកូនខ្មែរ កាន់តែមានការធ្លាក់ចុះក្នុងការទទួល បានចំនេះវិជ្ជាខ្ពង់ខ្ពស់ ចូលរួមការប្រគួតប្រជែងជាមួយបណ្តាប្រទេសជាមិត្ត ។

វប្បធម៌សម្បកក្រៅនេះ ត្រូវបានលោកប្រធាន សម រង្ស៊ី លើកឡើងក្នុងពិធីបែកវិញ្ញាបនប័ត្រដល់ យុវសិស្ស ដែលបានបញ្ចប់ការសិក្សាផ្នែកភាសារអង់គ្លេស កំរិត២​ កំរិត៣ និងផ្នែកឌីហ្សាញ នៅ មជ្ឈមណ្ឌល សង្គ្រោះជាតិ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ ។

លោកប្រធាន សម រង្ស៊ី បានលើកឡើងថា លោកសូមឲ្យកូនខ្មែរទាំងអស់ ខិតខំប្រឹងប្រែងសិក្សា រៀលសូត្រ ដើម្បីអនាគតរបស់ខ្លួនទៅថ្ងៃមុខ ព្រោះចំណេះវិជ្ជាគឺជាកញ្ចក់ឆ្លុះបញ្ចាំងសម្រាប់ដំ ណើរជីវិតរបស់មនុស្ស ក្នុងការឆ្ពស់ទៅទទួលបានភាពជោគជ័យ និងរុងរឿង ហើយប្រទេសជាតិ មួយរីកចំរើនទៅបាន ក៏អាស្រ័យទៅលើធនធានមនុស្សផងដែរ ។


លោកប្រធាន បន្ថែមទៀតថា​ តែគួរឲ្យស្តាយ ប្រទេសកម្ពុជា នាពេលបច្ចុប្បន្នបានចាប់យកវប្ប​ធម៌សម្បកក្រៅ មានន័យថា សម្បូរសាលាតែខ្វះគ្រូ មានគ្រូគ្មានសិស្ស រួមទាំងកង្វះសម្ភារៈ សិក្សា ពិសេសការមិនផ្តល់ប្រាក់ខែសមរម្យសម្រាប់លោកគ្រូ អ្នកគ្រូឲ្យមានជីវភាពសមរម្យ​ជា​ដើម ។ ​( សម្លេង )

គួរជំរាបថា ការបង្កើតមជ្ឈមណ្ឌល សង្គ្រោះជាតិ របស់គណបក្សសង្គ្រោះជាតិ ក្រោមការផ្តួច​ផ្តើម​របស់លោកប្រធាន សម រង្ស៊ី ចាប់តាំងពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥នេះមក គឺសម្រាប់ផ្តល់ចំ​ណេះវិជ្ជា ដល់កូនខ្មែរគ្រប់រូបផ្នែកភាសារអង់គ្លេង និងជំនាញកំព្យូទ័រ ដោយមិនគិតកម្រៃ ។

ចំណែកមួយផ្នែកទៀត សម្រាប់ជួយសម្រួលដល់ការចំណាយរបស់យុវសិស្ស ព្រះសង្ឃ លើការ សិក្សាខាងក្រៅដែលមានតម្លៃខ្ពស់ ដែលពួកគាត់មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសិក្សា​សម្រាប់​ការបង្កើនចំណេះដឹងរបស់ខ្លួន ។

គណបក្សសង្គ្រោះជាតិ​ យកចិត្តទុកដាក់ខ្ពស់ខាងផ្នែងវិស័យអប់រំ ដើម្បីផ្តល់​ចំណេះ​ដឹង​ដល់កូន​ខ្មែរ​គ្រប់រូប ឲ្យមានវិជ្ជាជ្រៅជ្រះខ្ពង់ខ្ពស់ ទាំងកូនអ្នកមាន ទាំងកូនអ្នកក្រ ព្រមទាំងព្រះ​សង្ឃ​ផង​ដែរ ដែលជាសរសរទ្រូងនៃប្រទេសជាតិ និងជាអ្នកបន្តវេនរបស់ប្រទេសកម្ពុជានោះ ។

ប្រទេសមួយមានការរីកចំរើនជឿនលឿន គឺអាស្រ័យទៅលើធនធានមនុស្សប្រទេសនោះ មានកំ រិតវប្បធម៌ខ្ពស់ និងមានគំនិតឆ្ទៃប្រឌិត ពិសេសការស្រលាញ់ប្រទេសជាតិ និងគ្មានអំពើពុក​រលួយ​​ ៕

No comments:

Post a Comment

yes