ដោយ៖ សស៊ីណា
លោកប្រធានស្តីទី កឹម
សុខា បានបង្ហាញពីគោលជំហរនយោបាយរបស់គណបក្សសង្រ្គោះជាតិ និងគោលការណ៍ទូទៅនៃរបបលទ្ធិប្រជាធិបតេយ្យ
សេរីពហុបក្សនៅលើសកលលោក ស្ដីពីការធានាឯករាជ្យភាព អព្យាក្រឹត្យភាព នៃមុខងាររបស់មន្រ្ដីសាធារណៈនៅកម្ពុជា។
យោងតាមទំព័រហ្វេកបុកផ្លូវការរបស់លោកប្រធានស្ដីទី
កឹម សុខា ចុះផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ បានឆ្លើយតបនឹងប្រតិកម្មរបស់លោក ហ៊ុន
សែន ដែលបានលើកឡើងក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតនៅវិទ្យាស្ថានអប់រំនៅថ្ងៃទី១៩ ខែតុលា
ឆ្នាំ២០១៥ ដែលបានរិះគន់សារនយោបាយរបស់លោកប្រធាន និងអនុប្រធាន ព្រមទាំងជំរុញឲ្យប្រធានគណបក្សសង្រ្គោះជាតិគោរពការសន្យារបស់ខ្លួន
ចំពោះការមិនផ្លាស់ប្ដូរសមាសភាព និងតួនាទី មន្រ្ដីក្នុងរបបចាស់ បើមិនចង់មានភាពវឹកវរ
ហើយប្រយ័ត្នមន្រ្ដីក្នុងរបបចាស់មិនសុខចិត្ដហើយប្រើកម្លាំង ដើម្បីតតាំងក្នុងការរក្សាតួនាទីរបស់ពួកគេ
បើលោកប្រធាន សម រង្ស៊ី មិនគោរពការសន្យានោះ។
ពាក់ព័ន្ធនឹងករណីនេះ
លោកប្រធានស្ដីទី កឹម សុខា ក៏បានអះអាង និងឆ្លើយតបចំពោះការលើកឡើងរបស់លោក ហ៊ុន សែន និងពន្យល់ជូនមន្រ្ដីសាធារណៈទូទាំងប្រទេសថា
យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នា១៩៩៣ មាត្រា ៥១ ព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យ
សេរីពហុបក្ស ហេតុនេះការផ្លាស់ប្ដូរប្រមុខរាជរដ្ឋាភិបាល ឬមេដឹកនាំរដ្ឋជារឿងធម្មតា និងទូទៅ
ទៅហើយ សម្រាប់សង្គមដែលអនុវត្តប្រជាធិបតេយ្យ និងច្បាប់ពិបា្រកដ។
លោកក៏បានបន្ដទៀតថា
ការផ្លាស់ប្ដូរសមាសភាពអ្នកនយោបាយ ដែលជាក្បាលម៉ាស៊ីនដឹកនាំរដ្ឋនេះ វាមិនប៉ះពាល់នឹងសមាសភាពមន្រ្ដីសាធារណៈនោះឡើយ
ហើយគ្មានការផ្លាស់ប្ដូរ ឬដកចេញពីមុខងារមន្រ្ដីសាធារណៈដោយសារការប្ដូរមេដឹកនាំរដ្ឋនោះផងដែរ
ហេតុនេះ គណបក្សសង្រ្គោះជាតិ គោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិផ្សេងៗទៀត
ដើម្បីធានានិរន្ដភាព ស្ថេរភាពនយោបាយ ប្រជាធិបតេយ្យ នីតិរដ្ឋ អព្យាក្រឹត្យ ដើម្បីទទួលបានយុត្តិធម៌
និងការអភិវឌ្ឍន៍ពិតប្រាកដនៅក្នុងសង្គមខ្មែរប្រកបដោយសន្ដិភាព។
ដូចនេះ
មន្រ្ដីសាធារណៈមិនគួរព្រួយបារម្ភ ឬភ័យខ្លាចថាមានការផ្លាស់ប្ដូរ ឬដកចេញ ឬបញ្ឈប់ពីមុខងាររបស់ខ្លួន
ដោយសារការផ្លាស់ប្ដូរមេដឹកនាំនយោបាយឡើយ ព្រោះគណបក្សសង្រ្គោះជាតិ គោរពរដ្ឋធម្មនុញ្ញ
ច្បាប់ និងបទដ្ឋានគតិយុត្ដផ្សេង ដើម្បីការអភិវឌ្ឍន៍ដោយត្រឹមត្រូវ និងពិតប្រាកដ ។ ហេតុនេះ
មន្រ្ដីសាធារណៈ កុំមានការភ័យខ្លាច បាក់ទឹកចិត្តចំពោះការលើកឡើងរបស់អ្នកនយោបាយក្រាញ់អំណាចណាម្នាក់ឲ្យសោះ
ប្រសិនបើមន្រ្ដីសាធារណៈមានអារម្មណ៍ថាខ្លាចនោះ វានឹងនាំឲ្យប្រទេសជាតិខាតបង់ប្រយោជន៍យ៉ាងធំ។
គួរជម្រាបផងដែរថា
ថ្មីៗនេះលោក ហ៊ុន សែន តែងតែលើកឡើងជុំវិញករណីដែលគណបក្សសង្រ្គោះជាតិ ឈ្នះឆ្នោតដឹកនាំរដ្ឋ
រួមទាំងមានប្រតិកម្មតបចំពោះសារនយោបាយរបស់មន្រ្ដីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ជានិច្ច
។
នេះបញ្ជាក់កាន់តែច្បាស់ថា
លោក ហ៊ុន សែន ដឹងខ្លួនយ៉ាងច្បាស់ថានឹងចាញ់ឆ្នោតនៅឆ្នាំ២០១៨ខាងមុខ ដោយសារតែប្រជាពលរដ្ឋខ្មែរ
លោកកាន់តែយល់ដឹង និងចូលរួមសកម្មភាពសង្គមនានាជាច្រើន ដើម្បីចង់បានការផ្លាស់ប្ដូរមេដឹកនាំពិតប្រាកដ
ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ៕
No comments:
Post a Comment
yes