សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 4, 2015

គណបក្ស សង្រ្គោះជាតិ ប្រកាន់គោលជំហរសន្ដិភាពនិយម ផ្ទុយពីគណបក្សប្រជាជនកម្ពុជា ដែលតែងតែគម្រាមប្រជាពលរដ្ឋខ្មែរជាប់ជានិច្ច

ដោយ៖ សស៊ីណា «វិទ្យុសង្គ្រោះជាតិ»

គណបក្សសង្រ្គោះជាតិ នៅតែប្រកាន់គោលជំហរអហិង្សា ដោយប្រើនូវវប្បធម៌សន្ទនា គោរពច្បាប់ អនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងសន្ដិភាពនិយម ដើម្បីចូលរួមការអភិវឌ្ឍន៍សង្គមជាតិ ទោះបីជាមានបញ្ហា ឬក៏មានការចោទប្រកាន់មិនសមហេតុផល ខុសនីតិវិធីច្បាប់ពីភាគី ឬក្រុមណាមួយក៏ដោយ។

យោងតាមបទសម្ភាសថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ជាមួយវិទ្យុក្នុងស្រុកមួយ លោក សុខ ឥសាន្ដ បានចោទប្រកាន់ទៅលើគណបក្សសង្រ្គោះជាតិ និងថ្នាក់ដឹកនាំជាន់ខ្ពស់ថា សង្រ្គាមកើតឡើងដោយសារនយោ បាយរបស់គណបក្ស សង្រ្គោះជាតិ មិនមែនដោយសារគណបក្សប្រជា ជនកម្ពុជាចាញ់ឆ្នោតទេ។

លោកបានបន្ដទៀតថា ការសន្យារបស់គណបក្ស សង្រ្គោះជាតិ នឹងធ្វើឲ្យប្រទេសជាតិជួបប្រទះនឹងភាពវឹកវរ និងតម្រិះជិះករឯង ដូចជាបញ្ហាការមិនដកដាក់ ផ្លាស់ប្ដូរមន្រ្ដីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ មន្រ្ដីសាធារណៈ ។ តើការមិនព្រមដក ឬផ្លាស់ប្ដូរនេះនឹងមានរឿងអ្វីកើតឡើង ហើយមានកន្លែងណាសម្រាប់ដាក់អ្នកថ្មី និងរឹបអូសដក ហូតការវិនិយោគទុនជាដើម។

ដូចនេះ លោក សុខ ឥសាន្ដ សរុបជារួមថា ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន សែន ស្ដីពីកម្ពុជា នឹងមានសង្រ្គាមនោះ គឺមិនមែនគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតនោះទេ តែមកពីគណ បក្សសង្រ្គោះជាតិទៅវិញទេ។

ពាក់ព័ន្ធនឹងករណីនេះដែរ ទំនងជាលោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចង់ចំណេញនយោបាយជ្រុលហួសហេតុពេក និងដើម្បីការពារ ការគំរាមកំហែងរបស់លោក ហ៊ុន សែន ដែលតែងតែបំភិតបំភ័យប្រជាពលរដ្ឋខ្មែរ ព្រមទាំងចាត់ទុកថាប្រសាន៍របស់លោក ហ៊ុន សែន ជាការត្រឹមត្រូវ ហើយលោកភ្លេចគិតដល់នីតិវិធី នៃការអនុច្បាប់ និងខ្លឹមសារនៃច្បាប់ព្រះរាជាណាចក្រកម្ពុជា ។

ជាក់ស្ដែងដូចជាច្បាប់ស្ដីពី សហលក្ខន្ដិកមន្រ្ដីរាជការស៊ីវិល ច្បាប់ស្ដីពីវិនិយោគ និងបទដ្ឋានគតិយុត្តិផ្សេងៗទៀត ដែលផ្ដល់បានបុព្វសិទ្ធិនៃអំណាចសាធារណៈ ចំពោះរដ្ឋ ទៅលើស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជនផងដែរ។
ហេតុនេះ រដ្ឋធម្មនុញ្ញ ច្បាប់ សិទ្ធិមនុស្ស និងការអនុវត្តប្រជាធិបតេយ្យពិតប្រាកដនៅតែជាមាគ៌ាសម្រាប់ការអភិវឌ្ឍន៍ជាតិ ចំណែកឯការប្រើពាក្យពេជ្រជាសារនយោបាយបែបគម្រាមកំហែង ឬការប្រើអំពើហិង្សា ការបំភ័យមន្រ្ដីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ វិនិយោគិន និងប្រើភាសាសង្រ្គាមជាដើមនោះ មិនមែនដំណោះស្រាយសម្រាប់ជាតិ និងប្រជាពលរដ្ឋឡើយ តែជាភាសាមួយសម្រាប់បុគ្គល ឬក្រុមបក្សពួកដែលក្រាញ់អំណាច និងនិយមភាពផ្ដាច់ការប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក សុខ ឥសាន្ដ ហាក់មានភាពផ្ទុយប្រលះនឹងធាតុពិតជាក់ ស្ដែង ប្រសិនបើយើងក្រលេកមើលព្រឹត្តិ ការណ៍ជាក់ស្ដែងកន្លងមកចាប់ពីឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ននេះ ដូចជា ព្រឹត្តិការណ៍នៅសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង អំពើហិង្សានៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ អំពើហិង្សាលើអ្នកតំណាងរាស្រ្ដគណបក្ស សង្រ្គោះជាតិ និងការទម្លាក់អនុប្រធានទី១ នៃរដ្ឋសភាជាដើម ត្រូវបានមតិជាតិ និងអន្ដរជាតិចាត់ទុកថាជាការរំលោភច្បាប់ និងសិទ្ធិមនុស្សនៅកម្ពុជា៕

No comments:

Post a Comment

yes