ដោយ៖វីរជន
មេដឹកនាំរបបយោធាដ៏ក្រាញ់អំណាច នៃប្រទេសភូមា ទីបំផុតទៅបានទទួលស្គាល់ពីការបរាជ័យរបស់ខ្លួនហើយ
សម្រាប់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ។
លោក ថេន សេន ត្រូវបានពលរដ្ឋភូមា
បោះឆ្នោតទម្លាក់យ៉ាងគំហ៊ុក ដោយជ្រោងគណបក្ស របស់លោកស្រី អ៊ុងសាន សូជី
សម្រាប់ដឹកនាំប្រទេសវិញម្តង ដើម្បីបញ្ចប់របបយោធាផ្តាច់ការ ចេញពីប្រទេសមួយនេះ ។
សម្លេងហោរកញ្ជ្រៀវ ព្រមគ្នាជាមួយសម្លេងឆ្នោត
កាន់តែកើនឡើងឥតឈប់ឈររបស់គណបក្ស សម្ព័ន្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យ NLD របស់លោកស្រី អ៊ុងសាន សូជី បាននិងកំពុងជំរុញ
អោយប្រទេសភូមា ឆ្ពោះទៅរកប្រទេសប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ ។
ការទទួលស្គាល់នៃបរាជ័យរបស់មេដឹកនាំរបបយោធាភូមា
លោក ថេន សេន គឺជាមេរៀនមួយ សម្រាប់មេដឹកនាំកម្ពុជា ដែលក្រាញ់និងអំណាចនោះ
ហើយមិនព្រមទទួលស្គាល់ពីបរាជ័យរបស់ ខ្លួន
ដែលត្រូវបានពលរដ្ឋបោះឆ្នោតទម្លាក់ដូចគ្នានេះ កាលពីឆ្នាំ២០១៣ ដោយប្រើកម្លាំងមានសមត្ថកិច្ចដើម្បីការពារអំណាចរបស់ខ្លួនបន្តទៀត
។
តែទោះជាយ៉ាងណា អ្នកតាមដានស្ថានការណ៏នយោបាយ
បានលើកឡើងថា ទោះជាយ៉ាងនេះក្តី ទីបំផុតមេដឹកនាំកម្ពុជា
និងព្រមទទួលស្គាល់ពីបរាជ័យរបស់ខ្លួន ដោយមិនប្រើកងកម្លាំងដើម្បី ការពារអំណាចខ្លួនបន្តទៀត
នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ដើម្បីកុំអោយខ្មាស់ប្រទេសភូមា ដែល មានមេដឹកនាំភិនភាគប្រហាក់ប្រហែលគ្នានេះ
មានន័យថា គឺកាន់អំណាចយូរ និងផ្តាច់ការ រងការនិន្ទាគ្រប់ទិសទី
ដែលធ្វើឲ្យប្រទេសជាតិ បាត់បង់មុខមាត់លើឆាកអន្តរជាតិ ក៏មកអំពីការដឹកនាំខ្លួននេះឯង
។
គួរជំរាបថា ចរន្តនៃការផ្លាស់ប្តូរ
សន្ទុះនៃគណបក្សប្រឆាំង ទទួលបានជ័យជំនះលើការបោះឆ្នោតបាននិងកំពុងបោះជំហ៊ានទៅមុខ ជាសញ្ញាប្រាប់ថា
ការផ្លាស់ប្តូរជាករណីចាំបាច់បំផុតសម្រាប់ ការអភិវឌ្ឍន៏ និងរីកចំរើនប្រទេសជាតិ
ពិសេសបញ្ចប់អំណាចផ្តាច់ការ បក្ខពួកនិយក អំពើពុក រលួយ និងវប្បធម៌និទណ្ឌភាពជាដើម ។
ដែលថ្មីៗនេះ គណបក្សប្រឆាំងនៃប្រទេសកាណាដា
ក៏ទទួលបានជោគជ័យក្នុងការផ្លាស់ប្តូរ បន្ទាប់មកទៀតប្រទេសភូមា ដែលក្នុងនោះមេដឹកនាំបរាជ័យយោធាភូមា
លោក ថេន សេន ក៏ទទួលស្គាល់ពីបរាជ័យរបស់ខ្លួន ដោយប្រកាសមិនធ្វើរដ្ឋប្រហារឡើយ
ដែលចរន្តនេះបន្ទាប់មក ទៀតនិងមកដល់កម្ពុជា សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧
និងឆ្នាំ២០១៨ ដែលពលរដ្ឋខ្មែរនិងធ្វើ
ការផ្លាស់ប្តូរមេដឹកនាំក្រាញ់អំណាចជាង៣៦ឆ្នាំចេញ ហើយមេដឹកនាំរូបនេះ
ក៏និងទទួលស្គាល់ លទ្ធផលបរាជ័យរបស់ខ្លួន ដោយមិនធ្វើរដ្ឋប្រហារដើម្បីបន្តអំណាច
ដូចអ្វីដែលលោក ថេន សេន បានធ្វើសម្រាប់ជាគំរូនេះស្រាប់ ៕
No comments:
Post a Comment
yes