សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 30, 2012

កម្ពុជា​ត្រូវការ​បន្លែ​មួយឆ្នាំ​ជិត​កន្លះ​លាន​តោន


ក្នុង​វេទិកា​ស្តីពី​ដំណាំ​បន្លែ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ ឯកឧត្តមបណ្ឌិត ​ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ ​បាន​ជំរុញ​ឱ្យ​បង្កើន​ការដាំ​បន្លែ​នៅក្នុង​ប្រទេស​ឱ្យបាន​កាន់តែច្រើន ​ដើម្បី​ឈានទៅ​កាត់បន្ថយ​ការនាំ​បន្លែ​ចូល​ពី​បរទេស នាពេល​អនាគត ខណ:ដែល​ការសិក្សា​មួយ​បង្គាប់​ថា​ក្នុង​មួយឆ្នាំ កម្ពុជា​ត្រូវការ​បន្លែ​មិនតិចជាង៤ម៉ឺន​តោន។
ឯកឧត្តមបណ្ឌិត ​ច័ន្ទ សារុន បាន​មានប្រសាសន៍ថា: តាមរយ:ការសិក្សា​របស់​អង្គការ​FAOក៏ដូចជា​ CAVAC បាន​បង្ហាញថា តម្រូវការ​បន្លែ​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​មួយឆ្នាំ គឺ​ប្រមាណ៣០-៣៥គីឡូក្រាម។
ដូចនេះ​តម្រូវការ​បន្លែ​សរុប​ប្រចាំឆ្នាំ​ គឺ​ក្នុង​ចន្លោះ​ពី ៤២០.០០០តោន​ទៅ៤៩០.០០០តោន។ ឯកឧត្តម​បានបញ្ជាក់​បន្តថា លទ្ធភាព​ផ្គត់ផ្គង់​បន្លែ​របស់​កម្ពុជា​គឺ​ប្រមាណ៣៧៦.៥៤៦តោន។ ដូចនេះ​តម្រូវការ​បន្លែ​ដើម្បី​បំពេញបន្ថែម​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​គឺ​ប្រមាណ១១៤.០០០តោន​ក្នុង​មួយឆ្នាំ។

ឯកឧត្តម​បាន​បញ្ជាក់ថា​ជាការ​ពិតណាស់ យើងទាំងអស់គ្នា​បានដឹងហើយថា បន្លែ​ដែល​ប្រជាជន​កម្ពុជា​ទទួលទាន​មាន​ច្រើន​ប្រភេទ​ណាស់ ​ដែល​ភាគច្រើន​នៃ​បន្លែ​ទាំងនោះ​ជា​ប្រភេទ​បន្លែ​ដែល​គេ​ដាំ​ដុះ ប៉ុន្តែ​ផលិតផល​បន្លែ​នៅក្នុង​ប្រទេស​កម្ពុជា ពុំទាន់​បាន​បំពេញ​តាម​តម្រូវការ​បរិភោគ​ឱ្យបាន​គ្រប់គ្រាន់​នៅឡើយ​ទេ ដែល​ទាមទារ​នូវ​ការនាំ​ចូល​ពី​បរទេស ជាពិសេស​ពី​ប្រទេស​វៀតណាម និង​ថៃ។
ចំពោះមុខ​អ្វីដែល​ពុំទាន់​មានលទ្ធភាព​ផ្គត់ផ្គង់​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើងថា​ប្រឈមមុខ​នឹង​ស្ថានភាព​បែបនេះ​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រឹងប្រែង​ក្នុង​ការលើក​ទិសដៅ​អភិវឌ្ឍន៍​ផលិតកម្ម​ដាំ​បន្លែ​យ៉ាង​យកចិត្តទុកដាក់ ​ដោយបាន​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ជាច្រើន ដែល​កំពុង​យកចិត្តទុកដាក់​លើ​ដំណាំ​ផលិតកម្ម​បន្លែ​ផ្លែឈើ​នៅតាម​ជនបទ​នានា។ ពិសេស​ទៅទៀត​ក្រសួង​បានធ្វើការ​ទំនាក់ទំនង​ជាមួយនិង​មជ្ឈមណ្ឌល​ស្រាវ់ជ្រាវ​ និង​អភិវឌ្ឍន៍​ដំណាំ​បន្លែ​នៅក្នុង​តំបន់​អាស៊ី(AVRDC) ក៏ដូចជា​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការស្រាវជ្រាវ​ក​សិ​ម្ម​អន្តរជាតិ(ACIAR)ឱ្យជួយ​ជា​បច្ចេកទេស​ក៏ដូចជា​កម្មវិធី​បណ្តុះបណ្តាល​ដល់​អ្នកស្រាវជ្រាវ​ដំណាំ​បន្លែ​នៅ​កម្ពុជា ដើម្បី​បំពេញបន្ថែម​នៅ​កង្វះខាត​ និង​ចូលរួម​អភិវឌ្ឍន៍​នៅក្នុង​វិស័យនេះ។
យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​ បានបង្ហាញ​ថា​ក្នុង​ឆ្នាំ២០១១ ផ្ទៃដី​ដាំ​ដុះ​បន្លែ​មាន​ចំនួន៥២.៧០៦ហិកតា និង​ទទួលបាន​បរិមាណ​ផល​ចំនួន៣៧៦.៥៤៦តោន ក្នុងនោះ​ខេត្ត​ដែលមាន​សក្តានុពល​ដាំ​ដុះ​ខ្លាំង​គួរកត់សម្គាល់​មាន: ខេត្តកំពង់ចាម កណ្តាល កំពង់ឆ្នាំង​តាកែវ និង​ខេត្តកំពត។
បើតាម​អង្កេត​ឃើញថា ដំណាំ​បន្លែ​នៅ​កម្ពុជា​ពិតជា កំពុងមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​ជា​លក្ខណ:គ្រួសារ ​និង​ជា​លក្ខណ:វិនិយោគ​ខ្នាតតូច និង​មធ្យម​ហើយ​សង្វាក់​ផលិតកម្ម​នេះ​កំពុងតែ​ដើរ​ទន្ទឹម​ផង ដែល​ទៅ​និង​តម្រូវការ​ដល់​ច្រើន​ក៏ដូចជា កំណើន​របស់​ប្រជាពលរដ្ឋ​ផងដែរ។
ប៉ុន្តែ​ផលិតផល​បន្លែ​នៅក្នុង​ប្រទេស​កម្ពុជា​ពុំទាន់​បាន​បំពេញ​តាម​តម្រូវ​ការបរិភោគ​ឱ្យបាន​គ្រប់គ្រាន់​នៅឡើយ​ទេ។
វេទិកា​នេះ​ បានទទួល​នូវ​ការចូលរួម​ដោយ​លោកស្រី ផែន​នី រី​ចា​ដស៍ (Penny Richards) ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក Les Baxter អ្នកគ្រប់គ្រង​កម្មវិធី​ស្រាវជ្រាវ​ផ្នែក​ដំណាំ​សាកវប្បកម្ម ​នៃ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ (ACIAR) អ្នកស្រាវជ្រាវសំខាន់ៗ ដែលមាន​បទពិសោធន៍​ខ្ពស់​មកពី​ប្រភព​ជាច្រើន​កសិករ​គំរូ​ផងដែរ។
ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​អរគុណ​ចំពោះ​ក្រុម​អនុវត្ត​គម្រោង ​និង​តំណាង​នាយកដ្ឋាន​ឧស្សាហកម្ម​បឋម​នៅ​ New South Wales(New South Wales Department of  Primary Industry) តំណាង​សកល​វិទ្យាល័យ​ Charles Sturt និង​តំណាង​មជ្ឈមណ្ឌល​ស្រាវជ្រាវ ​និង​អភិវឌ្ឍន៍​ដំណាំ​បន្លែ​ប្រចាំ​តំបន់​អាស៊ី (Asian Vegetable Research and Development Center e’ AVRDC) ដែល​បាន​សហការ​រៀបចំ​វេទិកា​នេះ​ឡើង។
ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​ទៀតថា វេទិការ​នេះ​ជាការ​ចូលរួមចំណែក​ ក្នុងការ​បង្កើត​នៅ​​ផលិតភាព​កសិកម្ម តាមរយ:ការបង្ហាញ ​ពី​ការស្រាវជ្រាវ ​និង​អភិវឌ្ឍន៍​ចុងក្រោយ​នៅក្នុង​វិស័យ ដំណាំ​បន្លែ​នៅ​កម្ពុជា ការកសាង​បណ្តាញ​ទំនាក់ទំនង​រវាង​អ្នកពាក់ព័ន្ធ​ក្នុង​ផលិតកម្ម​ដំណាំ​បន្លែ​ជាមួយនិង​អង្គការក្រៅរដ្ឋាភិបាល និង​វិស័យ​ឯកជន ការផ្តល់​ឱកាស​ស្វែងយល់​ពី​ការអភិវឌ្ឍន៍​ស្តីពី​ដំណាំ​បន្លែ​ក្នុង​តំបន់ និង​ការសម្របសម្រួល​ការផ្លាស់​ប្តូរ​គំនិត​លើ​ការអភិវឌ្ឍន៍​ដំណាំ​ក្នុង​បរិបទ​នៃ​សកល​ភា​វូ​នីយកម្ម។
ការងារ​ទាំងអស់នេះ សុទ្ធតែជា​កត្តា​គន្លឹះ​មិនអាច​ខ្វះ​បានសម្រេច​កិច្ចអភិវឌ្ឍន៍​អនុវិស័យ​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ​ទាំង​បរិមាណ​គ្រប់គ្រាន់​ សម្រាប់​ការផ្គត់ផ្គង់​តម្រូវការ​ប្រចាំថ្ងៃ​ទាំង​គុណភាព ដែល​អាច​ធានាបាន​ចំពោះ​សុខភាព​អ្នក​ហូបចុក​បន្លែ​ ដែល​ចេះតែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ពិសេស​សម្រាប់​ពេលបច្ចុប្បន្ន​នេះ ដែល​យើងទាំងអស់គ្នា​តែងតែ​គិត​គួរ​ពី​បញ្ហា​សុខ​ភាពជា​ចម្បង​សម្រាប់​សុភមង្គល​ក្នុង​គ្រួសារ។
គួរ​បញ្ជាក់ថា​បន្លែ​ជា​ប្រភព​នៃ​សារធាតុចិញ្ចឹម​រាងកាយ ​និង​ផ្តល់​ថាមពល។ ចំពោះ​មនុ​ស្សគឺ​ទាមទារ​នូវ​បរិមាណ​ថាមពល​ពី១៧០០-២២០០គីឡូ​កាឡូរី​ក្នុង​មួយថ្ងៃ​នោះ​បន្លែ​ផ្តល់នូវ​ថាមពល​ប្រមាណ១៥-២០ភាគរយ៕

No comments:

Post a Comment

yes