ដោយ៖ ភក្ត្រា «វិទ្យុសង្គ្រោះជាតិ»
តំណាងគ្រួសាររបស់យុវជនលចនាមាតាធម្មជាតិ
ទាំងបីរូប និងតំណាងគ្រួសារលោក វែន វ៉ន ប្រធានសហគមន៍អារ៉ែង នៅភូមិជំនាប់ ឃុំជំនាប់
ស្រុកថ្មបាំង ខេត្តកោះកុង ដែលកំពុងត្រូវបាន
ចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ និងឃុំខ្លួនបណ្តោះអាសន្នដោយតុលាការ ខេត្តកោះកុង បានអំពាវនាវអោយមានកិច្ចអន្តរាគមន៏
សំណាក់រដ្ឋាភិបាលកម្ពុជា និងស្នើអោយតុលាការខេត្តកោះកុង ដោះលែងអ្នកជាប់ឃុំទាំងបួនរូប
អោយមានសេរីភាពឡើងវិញដោយគ្មានលក្ខខណ្ឌ។
សំណើរនេះ
ធ្វើឡើងក្នុងសន្និសីតសារព័ត៌មាន នៅភោជនីយដ្ឋានទន្លេបាសាក់១ រាធានីភ្នំពេញ ព្រឹកថ្ងៃទី៤
ខែវិច្ឆិកា នេះ។ ស្របពេលដែលសកម្មជនការពារបរិស្ថានចំនូន៣នាក់ នៃអង្គការ ចលនាមាតាធម្មជាតិ
ចូលបំភ្លឺបន្តទៀត នៅចំពោះមុខចៅក្រម ស៊ើបសួរ នាថ្ងៃនេះដែរ នៅតុលាការខេត្តកោះកុង។
ក្នុងចំណោមសាច់ញ្ញាតិ
សកម្មជនការពារធនធានធម្មជាតិទាំង៤នាក់ ម្នាក់សុទ្ធតែបានរៀបរាប់អំពីទុក្ខលំបាករៀងៗខ្លួន
នៅពេលដែលសមាជិកក្រុមគ្រួសារ ជាប់ឃុំក្នុងពន្ធនាគារ។ អ្នកស្រី សំ សំណាង ដែលជាម្តាយរបស់
លោកទ្រី សុវិគា លើកឡើងថា ការឃុំខ្លួនកូនរបស់គាត់ គឺអយុត្តិធម៌ណាស់ ព្រោះកូនរបស់គាត់
បានបូជាទាំងកម្លាំងកាយចិត្ត ដើម្បីការពារធនធានធម្មជាតិ ទុកអោយកូនខ្មែរជំនាន់ក្រោយ។
អ្នកស្រីបន្តថា
ប្រសិនបើកូនរបស់អ្នកស្រី ទៅប្រព្រឹតបទល្មើអ្វីដែលធ្វើអោយសង្គមស្អាប់ខ្ពើម ក៏គាត់មិនសុំកិច្ចអន្តរាគមន៏ពីស្ថាបន័ពាក់ព័ន្ធដើម្បីសុំអោយ
ដោះលែងកូនរបស់គាត់ និងមនុស្សទាំងបីរូបផ្សេងទៀតដែរ។
កាលពីថ្ងៃទី១៧
ខែសីហា តុលាការ ខេត្តកោះកុង បានចាប់ខ្លួនសមាជិកអង្គការចលនាមាតាធម្មជាតិ ចំនួន៣នាក់
ដាក់ពន្ធនាគារ ដោយចោទពីបទគំរាមកំហែង និងធ្វើឲ្យខូចខាត ដែលភ្ជាប់នូវបញ្ជាអ្វីមួយ
ខណៈពួកគេចុះធ្វើការនៅក្នុងសហគមន៍ប្រជាពលរដ្ឋ ក្នុងឃុំកណ្ដោល និងឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ
កាលពីថ្ងៃទី១៧ ខែសីហា ដើម្បីប្រឆាំងសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនវៀតណាម។
យុវជនទាំង៣នាក់
មានឈ្មោះ លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ឹម សំណាង។ ចំណែក វ៉ែន វ៉ន មានអាយុ
៣៦ឆ្នាំ រស់នៅភូមិច្រកឫស្សី ឃុំជំនាប់ ស្រុកថ្មបាំង ត្រូវតុលាការសាលាដំបូងខេត្តកោះកុង
សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារខេត្តនេះ ក្រោយពេលរូបលោកបានចូលខ្លួនមកបំភ្លឺទៅតាមដីកាបង្គាប់របស់តុលាការ
កាលពីព្រឹកថ្ងៃទី៧ ខែតុលា។
ដីកាបង្គាប់មានបោះត្រា
និងចុះហត្ថលេខា លោក មីន មករា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុង បានចោទ លោក វ៉ែន
វ៉ន ពីបទប្រមូលផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតតាមបញ្ញត្តិមាត្រា៩៨ នៃច្បាប់ស្ដីពីព្រៃឈើ
និងបទលុបបំបាត់វត្ថុតាងតាមបញ្ញត្តិមាត្រា៥៣៣ នៃក្រមព្រហ្មទណ្ឌ។
ទាក់ទងនិងករណីខាងលើនេះ
សង្គមស៊ីវិលយល់ឃើញថា គឺជាការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរ មកលើសកម្មករជន ការពារធនធានធម្មជាតិ។
យ៉ាងនេះក្តីក្រុមយុវជន ចលនាមាតាធម្មជាតិ បានបញ្ជាក់ថា ពួកគេនិងនៅតែបន្តសកម្មភាព អប់រំប្រជាពលរដ្ឋនៅតាមសហគមន៏អោយយល់ដឹងអំពីច្បាប់
ស្រលាញ់ធនធានធម្មជាតិ ជាពិសេស ពួកគេនៅតែចូលរួមគ្រប់សកម្មភាព ដើម្បីការពារផលប្រយោជន៏ជាតិ
បរិស្ថាន និងធនធានធម្មជាតិ៕
No comments:
Post a Comment
yes