ដោយ៖វីរជន
ក្រោយពិនិត្យឃើញស្ថានភាពមិនអំណោយផល នៃដំណើរវិលត្រឡប់មកប្រទេសកម្ពុជាវិញ និងការពិគ្រោះយោបល់
ជាមួយថ្នាក់នាំគណបក្សសង្គ្រោះជាតិ ក៏ដូចជាអង្គការអន្តរជាតិទ្រទ្រង់លទ្ធិប្រជាធិបតេយ្យមួយចំនួន
លោកប្រធាន សម រង្ស៊ី សម្រេចក្នុងការលើកពេលវិលមកកាន់មាតុប្រទេសវិញ
កាលពីរាត្រីថ្ងៃទី១៦ វិច្ឆិកា ។
ការលើកពេលនេះ ត្រូវបានលោកប្រធាន
បង្ហាញហេតុផល ដោយតបតាមការស្នើរបស់ថ្នាក់នាំគណបក្សសង្គ្រោះជាតិ អង្គការអន្តរជាតិទ្រទ្រង់លទ្ធិប្រជាធិបតេយ្យ ដែលបានអោយលោកប្រធាន
លកលៃពេលវេលា ក្នុងការវិកមកកាន់មាតុប្រទេស ពេលថ្ងៃ ចៀសវាងពេលយប់ និងឲ្យលោកប្រធានទុកពេលបន្តិច
ដើម្បីអោយមជ្ឈដ្ឋានការទូត និងមិត្តប្រទេសមួយចំនួន មានពេលធ្វើអន្តរាគមន៍ រកដំណោះស្រាយដោយសន្តិវិធី
ចំពោះការកើនឡើងនៃអំពើហិង្សាថ្មីៗនេះ នៅប្រទេសកម្ពុជា តែទោះយ៉ាងណា លោកប្រធាន នឹងវិលមកដល់ប្រទេសកម្ពុជាវិញ
ក្នុងពេលឆាប់ៗខាងមុខនេះ។
នេះបើយោងតាម Facebook ផ្លូវការណ៏របស់លោកប្រធាន សម រង្ស៊ី បានផ្សព្វផ្សាយជាសារធារណៈ
នៅល្ងាចថ្ងៃទី១៦ វិច្ឆិកា ដោយមានការគាំទ្រពីមហាជនទូទៅ ដោយពួគាត់លើកហេតុផលថា ជាការបញ្ជៀសហិង្សាណា
មួយដែលអាចនិងកើតមានឡើង ក្នុងពេលវេលានោះ ៕
https://www.facebook.com/rainsy.sam.5/photos/a.521085964614808.1073741829.520708567985881/993388204051246/?type=3&theater

No comments:
Post a Comment
yes