សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 17, 2015

ឥទ្ធិពលនយោបាយប្រទេសភូមា ជាគំរូល្អសម្រាប់ពិភពលោកក្នុងការផ្លាស់ប្ដូរដោយសន្ដិវិធី ជាពិសេសសម្រាប់ប្រទេសកម្ពុជា

ដោយ៖ ស ស៊ីណា
លោកប្រធាន សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដ៏មានប្រជា​ប្រិយ​ភាព បានអះអាងថា ចរន្ដនយោបាយនៅប្រទេសភូមា ឬមីយ៉ាន់​ម៉ាថ្មីនេះៗ បានធ្វើឲ្យមេដឹកនាំផ្ដាច់ការនានានៅក្នុងតំបន់អាស៊ីនាំគ្នា​ភ័យ​តក់ស្លុត ខ្លាចចលនាប្រជាធិបតេយ្យ និងការផ្លាស់ប្ដូរ ។

ហេតុនេះពួគគេ នឹងប្រើកលល្បិចគ្រប់វិធីសាស្រ្ដ គ្រប់រូបភាព ដើម្បីបង្កការលំបាកដល់អ្នកសេរីនិយម និងប្រជាពលរដ្ឋ ដោយមិនខ្វល់ពីការអភិវឌ្ឍជាតិឡើយ។ យោងតាមបណ្ដាញសង្គមហ្វេកបុក ផ្លូវការរបស់លោកប្រធាន សម រង្ស៊ី ចុះផ្សាយថ្ងៃទី១៧ ខែវិចិ្ឆកា បានឲ្យដឹងថា ការបោះឆ្នោតនៅប្រទេសភូមា បានធ្វើរដ្ឋាភិបាលនៃរដ្ឋផ្ដាច់ការក្នុងតំបន់អាស៊ី ដែលនៅសេសសល់ មានការតក់ស្លុត ពីចលនានយោបាយ និងការយល់ដឹងរបស់ប្រជាពលរដ្ឋ ដើម្បីវិវត្តន៍ទៅរកលទ្ធិប្រជាធិបតេយ្យសេរី ស្របតាមគោលការណ៍នីតិរដ្ឋ ។

តាមប្រភពដដែលនេះបានដឹងទៀតថា ភាពពេញនិយមតាមបែបសេរី របស់ប្រជាពលរដ្ឋ នឹងធ្វើឲ្យរបបផ្ដាច់ការដួលរលំម្ដងមួយៗ ហើយចរន្ដនេះ ក៏អាចនឹងឈានដល់ប្រទេសកម្ពុជាផងដែរ ក្នុងពេលឆាប់ៗខាងមុខ ។ ជាមួយឥទ្ធិពលព្រឹត្តិការណ៍ នៅប្រទេសភូមានេះដែរ លោកប្រ​ធាន​ក៏បានការឆ្លុះបញ្ចាំង ពីព្រឹត្តិការណ៍ចុងក្រោយបំផុតនៅកម្ពុជា លោក​ថា ជនផ្ដាច់ការទាំងក្នុងពិភពលោក ទាំងក្នុងតំបន់អាស៊ី ក៏ដូច​ជា​នៅកម្ពុជា កំពុងតែមានការព្រួយបារម្ភពីអំណាចរបស់ពួកគេ ហើយចាប់ផ្ដើមធ្វើទុក្ខបុកម្នេញទៅលើអ្នកប្រជាធិបតេយ្យពិតប្រាកដ តាមគ្រប់រូបភាព ។ តែទោះជាយ៉ាងណាក៏ដោយលោកជឿថា ចរន្ដនយោ​បាយសេរីនិយមតែងតែឈ្នះជានិច្ច លើជនផ្ដាច់ការ ហើយនឹងអាចធ្វើឲ្យក្រុមជនក្រាញ់អំណាចទាំងអស់នោះដួលរលំម្ដងមួយៗ ។

គួរបញ្ជាក់ថា ចលនាប្រជាធិបតេយ្យសេរីនិយម កំពុងតែរីកដុះដាលគួរឲ្យកត់សម្គាល់ក្នុងតំបន់អាស៊ី បន្ទាប់ពីក្រុមជនក្រាញ់អំណាច មិនព្រមចុះចេញពីតំណែង ឬផ្ទេរអំណាចជូនអ្នកប្រជាធិបតេយ្យ ក្នុងរយៈពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ ជាក់ស្ដែងស្ថានភាពនយោបាយប្រ​ទេស​​ភូមាតែម្ដង ដែលជាប្រទេស ធ្លាប់គ្រប់គ្រងដោយក្រុមយោធានិយម តែពេលថ្មីៗនេះ រដ្ឋាភិបាលយោធានិយមមួយនេះ សុខចិត្តផ្ទេរអំណាចអោយគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ របស់លោក ស្រី អង់ សាន ស៊ូជី ដោយសន្ដិវិធី បន្ទាប់ពីគណបក្សលោកស្រី ឈ្នះឆ្នោត ហើយងាកចាប់យកការអភិវឌ្ឍន៍ជាតិតាមបែបសេរីនិយមវិញ ដើម្បីលើកកំពស់ប្រជាពលរដ្ឋភូមា ទាំងក្នុងប្រទេស និងនៅលើឆាកអន្ដរជាតិ ។

ឥទ្ធិពលនៃប្រទេសភូមា ធ្វើឲ្យអ្នកប្រធិបតេយ្យនិយមទូទាំងពិភព លោក នាំគ្នាកោតសរសើ ព្រមទាំងមានជំនឿ និងសង្ឃឹមថា ដល់ពេលវេលាហើយដែលក្រុមអ្នកល្មោភអំណាច ត្រូវបញ្ចប់ជីវិតនយោបាយបែបផ្ដាច់ការ អាញនិយម និងបក្សពួកនិយម ជាដើមនោះ ៕

No comments:

Post a Comment

yes