សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 20, 2015

គណបក្សសង្គ្រោះជាតិ ឲ្យតម្លៃបំផុតចំពោះពលរដ្ឋខ្មែរស្នេហាជាតិ ដើម្បីគោលដៅខ្មែរតែមួយ ការផ្លាស់ប្តូរ អហិង្សា ការពារបូរណភាពទឹកដី អោយបានគង់វង្ស និងការការពារពលរដ្ឋក្រីក្ររងគ្រោះ

ដោយ៖វីរជន

គណបក្សសង្គ្រោះជាតិ តែងតែគោរព និងឲ្យតម្លៃបំផុតចំពោះប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ គ្រប់​ទិសទី ក្នុងគោលដៅខ្មែរតែមួយ ធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីផ្លាស់ប្តូរ​ ដោយ​អហិ​ង្សា សន្តិវិធី រួមទាំងការការពារបូរណភាពទឹកដីអោយបានគង់វង្ស ផ្តល់អំណាច សិទ្ធិសេរី​ភាព​ជូនពលរដ្ឋម្ចាស់ឆ្នោតជាដើម ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ រួមទាំងថ្នាក់ដឹកនាំនៃគណបក្ស ក្នុងពិធីរាត្រីស្រមោលស ក្នុងប្រទេសបារាំង កាលពីរាត្រីថ្ងៃទី១៩ ធ្នូ លោកប្រធាន សម រង្ស៊ី មានប្រសាសន៏ថា គណបក្សសង្គ្រោះជាតិ មិនដែលរើសអើងប្រជាពលរដ្ឋណាម្នាក់ឡើយ ដែលស្រលាញ់គណបក្សសង្គ្រោះជាតិ និងចង់ផ្តល់ប្រយោជន៏ជូនប្រទេសជាតិរបស់យើង ។

ក្នុងនោះលោកថា គណបក្សសង្គ្រោះជាតិ នៅតែគោរព សង្គ្រោះ បម្រើ ការពារ ឆន្ទៈរបស់ប្រ ជា​ពលរដ្ឋ នៃគោលដៅការការពារបូរណៈភាពទឹកដី ការការពារប្រជាពលរដ្ឋក្រីក្រងរងគ្រោះ ដែល​រងការរំលោភបំពានតាមគ្រប់រូបភាព ពីសំណាក់អ្នកមានលុយ មានអំណាច ក្រុមហ៊ុន និងមន្រ្តីខិលខូចមួយចំនួន ដើម្បីផ្តល់យុត្តិធម៌ជូនពួកគាត់ ។


លោកបន្ថែមទៀតថា ក្នុងនោះសកម្មជនគណបក្សសង្គ្រោះជាតិ ទាំងអស់ ចាំបាច់ត្រូវប្រកាន់ ភ្ជាប់ធម៌អហិង្សា មិនប្រមាថ គំគួន ឬធ្វើអោយអ្នកណាម្នាក់មិនសប្បាយចិត្តដោយបុគ្គលយើង ឡើយ ហើយត្រូវចេះជួយ និងសាមគ្គីគ្នាជាសកម្លាំងតែមួយ ដើម្បីសង្គ្រោះជាតិយើង សម្រាប់​នាំមក​នូវការផ្លាស់ប្តូរពិត ជាប្រយោជន៏ប្រទេសជាតិ និងប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៏ ប្រ​ទេស​ ​ អោយ​មានការរីកចំរើនដូចបណ្តាប្រទេសនានា ។ 

ជាមួយគ្នានេះ លោកប្រធាន សម រង្ស៊ី ក៏មិនភ្លេចផងដែរ ក្នុងការជូនពរប្រជាពលរដ្ឋខ្មែរ ទាំង​ក្នុងនិងក្រៅប្រទេស ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០១៦ខាងមុខ ទទួលបាននូវអ្វីដែលពល រដ្ឋចង់បាន និងជោគជ័យគ្រប់ប្រការ ពិសេសពលរដ្ឋរងគ្រោះ កម្មករ កម្មការនី ទទួលបាន​
យុត្តិ​ធម៌ រស់ក្នុងសេចក្តីថ្លៃថ្នូរ​ ក្នុងនាមជាកូនខ្មែរ ។ 

គួរជំរាបថា លោកប្រធាន សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តែងតែយកចិត្តទុក ដាក់ចំពោះប្រជាពលរដ្ឋខ្មែរ គ្រប់ទីកន្លែង ពិសេសការផ្តល់យុត្តិធម៌ ជូនជនរងគ្រោះ ការផ្តល់​សិទ្ធិ​សេរីភាព លទ្ធិប្រជាធិបតេយ្យពិតប្រាកដជូនពលរដ្ឋ ការរស់នៅក្នុងជីវភាពសមរម្យ ​ប្រ​ទេស​មានការអភិឌ្ឍន៏ រីកចំរើនជឿនលឿន ការការ​ពារបូរណៈភាពទឹកដីអោយបានគង់វង្ស​ជា​ដើម្បី ៕      

No comments:

Post a Comment

yes