សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 18, 2015

លោកប្រធាន ស្តីទី កឹម សុខា ជម្រុញឲ្យថ្នាក់ដឹកនាំ សមាជិក សមាជិការគណបក្ស យកចិត្តទុកដាក់​លើកិច្ចការងា​រ​បោះឆ្នោត នៅឆ្នាំ២០១៧-២០១៨

ដោយ៖ សស៊ីណា

គណបក្សសង្រ្គោះជាតិ នៅតែបន្ដអនុវត្តន៍យន្ដការសន្ដិភាពនិយម អហិង្សា និងវប្បធម៌សន្ទនា ក្នុងការដោះស្រាយបញ្ហាជាតិសំខាន់ៗ ដោយក្នុងនោះគណបក្ស បានពង្រឹងសមត្ថភាព និង​សកម្មភាពថ្នាក់ដឹកនាំ សមាជិក សមាជិកា គ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តនូវគោលដៅ​របស់​គណបក្ស គឺដំណើរឆ្ពោះទៅមូលដ្ឋានដើម្បីការផ្លាស់ប្តូរ និងបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ អហិង្សា នៅឆ្នាំ២០១៧ ២០១៨ខាងមុខ ។

លោកប្រធាន ស្ដីទី កឹម សុខា ក្រោយជំនួបប្រជុំ ជាមួយគណៈកម្មាធិការអន្ដ្រៃយ៍គណបក្ស កាល​ពីរសៀលថ្ងៃទី១៧ ធ្នូ លោកបានបង្ហាញ ពីលទ្ធផលនៃការចរចា​កន្លងមក​តាម​រយៈវប្ប​ធម៌​​សន្ទនា រវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងធ្វើការ​ជម្រាប​ជូន ​ដល់​សមាជិក-សមាជិកា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បើទោះបីជាដំណោះ​ស្រាយ​នយោ​បាយ ដែលកំពុងចរចារ មិនទាន់បានដោះស្រាយមានភាពប្រសើនៅឡើយក៏ដោយ ក៏គណ​បក្ស​សង្គ្រោះជាតិ មិនរង់ចាំឡើយ ដោយត្រូវធ្វើសកម្មភាព ប្រើប្រាស់យន្ដការ​របស់​គណ​បក្ស​ ឲ្យរិតតែសកម្មធ្វេរឡើង ដើម្បីឆ្ពោះទៅរកការបោះឆ្នោត ឆ្នាំ២០១៧-២០១៨ ។


លោកបានបន្ដឲ្យដឹងទៀតថា ពេលវេលា មិនរង់ចាំយើងទេ ហេតុនេះ មន្រ្ដី និងបុគ្គលពាក់ព័ន្ធ​ទាំងអស់ ត្រូវយកចិត្តទុកដាក់លើនីតិវិធីនៃការបោះឆ្នោត ចាប់ពីការធ្វើការអត្តសញ្ញាណប័ណ្ណ ការចុះឈ្មោះបោះឆ្នោត តាមដានសកម្មភាពនានារបស់ស្ថាប័ន គណៈកម្មាធិការជាតិ​ រៀប​ចំការ​បោះ​ឆ្នោត គជប និងដំណើរការបោះឆ្នោតនាពេលខាងមុខ ដោយស្របតាមគោល​ការណ៏ និងគោលនយោ​បាយរបស់គណបក្ស​ ។

លោកប្រធាន ស្តីទី កឹម សុខា បន្ថែមទៀតថា សមាជិក សមាជិកា​ គណ​បក្ស​​សង្រ្គោះជាតិ គ្រប់​​ជាន់ថ្នាក់ ត្រូវតែបញ្ជ្រៀបនូវសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ​ ឲ្យពួកគាត់​ចេះប្រើ​ប្រាស់ នូវអ្វីដែលខ្លួនមាន ប្រកបដោយប្រសិទ្ធិភាព ព្រោះភាពជោគជ័យរបស់​គណ​បក្ស​សង្រ្គោះ​​ជាតិ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម ពីប្រជាពលរដ្ឋខ្មែរគ្រប់រូប ដោយមិន​ប្រកាន់​ពូជសាសន៍ សាសនា ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ ។

ដូចគ្នានេះ លោកប្រធាន ស្តីទី កឹម សុខា ក៏សូមអោយប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តាចូល​រួម​បំ​​ពេញ​កា​តព្វកិច្ចជាតិមួយនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីសម្រេចគោលដៅរួម គឺការផ្លាស់ប្ដូរ ដើម្បី​​ការអភិវឌ្ឍន៍ និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងសង្គមខ្មែរ ។

គួរជម្រាបថា ចលនាគាំទ្រគណបក្សសង្រ្គោះជាតិ របស់ប្រជាពលរដ្ឋខ្មែរកាលពីឆ្នាំ២០១៣ បាន​​បង្ហាញយ៉ាងច្បាស់នូវអនាគតប្រទេសកម្ពុជាថា ប្រជាពលរដ្ឋខ្មែរចាប់ផ្ដើមខ្វាយខ្វល់​ពី​បញ្ហាប្រទេសជាតិ ហ៊ានតស៊ូប្រយុទ្ធប្រឆាំងនឹងភាពអយុត្តិធម៌សង្គម ចេះជួយយកអាសារ​គ្នា​ទៅ​វិញទៅមក បង្កើតនូវវប្បធម៌ចែករំលែក ដោយមានស្មារតីរួមគ្នា ប្រកបដោយសាមគ្គីភាព ក្នុង​ការផ្លាស់ប្ដូរសង្គម តាមរយៈការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងអហិង្សា នៅ​ឆ្នាំ​២០១៧-២០១៨ខាងមុខនេះ ៕

No comments:

Post a Comment

yes