សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 18, 2015

ដំណើរឈានទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរ គឺជាគោលដៅ របស់គណបក្សសង្គ្រោះជាតិ

ដោយ៖ យ៉ន លីណេត
គណបក្សសង្គ្រោះជាតិ នៅតែខិតខំប្រឹងប្រែង បន្តរាល់ផែនការ និងសកម្មភាពរបស់ខ្លួន ​ដើម្បីឈាន​ទៅ​រ​កគោលដៅ​ ដំណើរទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរមួយ​ ដែល​ប្រជាពល​រដ្ឋខ្មែ​រ​បច្ចុប្បន្ន​ចង់បាន ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានសរសេរនៅលើបណ្ដាញសង្គម​ផ្ទាល់​របស់​លោកថា ទោះជាមានឧបសគ្គ ក្នុងការតស៊ូនយោបាយយ៉ាងណាក៏ដោយ ក៏គណបក្សសង្គ្រោះ​ជាតិ​ នៅតែបន្តបោះជំហ៊ានទៅមុខ ដោយឥតងាករេ ប្រកបដោយទឹកមុខញញឹម និងការជឿជាក់​ថា​នឹង​ទទួលបានជ័យជំនះ ដើម្បីសំរេចគោលបំណង ក្នុងការកសាងសង្គមមួយដែលមានយុតិ្តធម៌ និង​ភាព​រុងរឿងនាពេលអនាគត ។
លោកបន្តទៀតថា ទស្សនវិស័យ ចក្ខុវិស័យ និងប្រព័ន្ធគ្រប់គ្រង មានភាពច្បាស់លាស់ និងកាន់តែ​រឹង​មាំ​គ្រប់ទិសទី ទាំងខាងលិច ទាំងខាងកើត របស់គណបក្សសង្រោ្គះជាតិ មានគ្រប់ច្រកល្ហក ដោយ​សារ​តែ​សកម្មជនមូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត របស់គណបក្សសង្រោ្គះជាតិ មានជំនឿ ជឿជាក់លើខ្លួនឯង លើក្រុមអ្នកដឹកនាំ លើគោលនយោបាយ ដែលផ្តល់គុណតម្លៃ នៃការអភិវឌ្ឍន៍ដើម្បីមនុស្ស ដើម្បី​ប្រ​ជា​ជាតិ និងដើម្បីសង្គមមាតុភូមិកម្ពុជា។

លោកបានបន្តទៀតថា ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន ចាប់ផ្តើមកែប្រែផ្នត់គំនិត របស់ខ្លួនដោយផ្លាស់ប្តូរការ គិត ឲ្យទៅជាវិជ្ជមាន រៀនគិតពីការអភិវឌ្ឍន៍ ការរីកចម្រើនសម្រាប់ទាំងអស់គ្នា និងសម្រាប់​សង្គម​ជាតិ​ទាំងមូលផងដែរ ។

គួរជម្រាបថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តែងតែ ពង្រឹង និងបណ្តុះបណ្តាល ដល់រចនា​សម្ព័ន្ធ​ក្រុម​ដឹកនាំមូលដ្ឋាន ព្រោះជាកត្តាចាំបាច់មួយ និងជាមូលដ្ឋានគ្រឹះដែលនាំទៅរកភាពជោគជ័យ តាម​រយៈការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ សន្តិវិធី និងយុត្តិធម៌ ៕

No comments:

Post a Comment

yes