គណបក្ស ជាតិនិយម ធ្វើសមាជថ្ងៃ១១ ធ្នូ ប្តូរឈ្មោះទៅជា នរោត្តមរណឬទ្ធិ
មន្រ្តីជាន់ខ្ពស់គណបក្ស ជាតិនិយម ដែលសុំមិនអោយបញ្ចេញឈ្មោះបានបង្ហើបថា បន្ទាប់ពីសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានសម្រេចព្រះទ័យអោយគណបក្ស ជាតិនិយម យកព្រះនាម និងព្រះឆា
យាលក្ខរបស់ព្រះអង្គសម្រាប់ដាក់ឈ្មោះគណបក្សនោះ ទើបគណបក្ស ជាតិនិយម បានសម្រេចធ្វើ
សមាជប្តូរឈ្មោះទៅជាគណបក្ស នរោត្តម រណឬទ្ធិ ជាផ្លូវការ និងធ្វើវិសោធនកម្មបទបញ្ឆាផ្ទៃក្នុង។
មន្ត្រីអ្នកនាំពាក្យគណបក្ស ជាតិនិយម លោក ប៉ែន សង្ហារ បានអោយដឹងថា នៅថ្ងៃទី១១ ខែធ្នូ ខាងមុខ
គណបក្ស ជាតិនិយម ធ្វើសមាជជាផ្លូវការដើម្បីប្តូរឈ្មោះទៅជាគណបក្ស នរោត្តម រណឬទ្ធិ ដែល
ប្រព្រឹត្តទៅនៅក្នុងមជ្ឈមណ្ឌលទួលគោក។ ហើយគណបក្ស បានជូនដំណឹងទៅក្រសួងមហាផ្ទៃ សាលារាជធានីភ្នំពេញ និងសមត្ថកិច្ចដែលពាក់ព័ន្ធរួចរាល់អស់ហើយ។គួរបញ្ឆាក់ថាប្រធានគណបក្ស
ជាតិនិយម លោក ឈឹម សៀកឡេងកាលពីថ្ងៃទី២៤ វិច្ឆិកា បានធ្វើលិខិតស្នើសុំយកព្រះឆាយាល័ក្ខ
សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ធ្វើជារូបសញ្ញាគណបក្សនិងស្នើសុំយាងសម្តេចក្រុមព្រះ ធ្វើជា
ប្រធានគណបក្ស។ ចំពោះការស្នើដាក់ឈ្មោះគណបក្ស នរោត្តម រណឬទ្ធិ ជំនួសគណបក្ស ជាតិនិយម នោះសម្តេចក្រុមព្រះ បានយល់ព្រមតាមសំណើ តែចំពោះការយាងព្រះអង្គអោយមកធ្វើជាប្រធាន
គណបក្សនោះព្រះអង្គនៅមិនទាន់ធ្វើការឆ្លើយតបនៅឡើយទេ៕
No comments:
Post a Comment
yes