ផ្តន្ទាទោសអ្នកចែកត្រាក់អោយជាប់គុក៦ខែ
និងពិន័យជាប្រាក់១លានរៀល
រូបថត ស្រីលក្ខណ៏៖ រស្មីកម្ពុជា
ប្រធានឃ្លាំងស្បៀងអាហារពិភពលោកឈ្មោះ សេង គុណការ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៩ ធ្នូសម្រេចផ្តន្ទាទោសអោយជាប់ពន្ធនាគាររយះពេល៦ ខែ និងពិន័យជាប្រាក់១លានរៀល។ បន្ទាប់ពីសម្រេចផ្តន្ទាទោសជនជាប់ចោទ សេង គុណការ កំលាំងសមត្ថកិច្ចបានបញ្ឆូន
ខ្លួនទៅកាន់ពន្ធនាគារព្រៃសរ។សូមជម្រាបថា លោក សេង គុណការ ប្រធានឃ្លាំងស្បៀងអាហារ
ពិភពលោក កាលពីថ្ងៃទី១៦ ធ្នូ ឆ្នាំ២០១០ បានព្រីនអត្ថបទជេរប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា
ចេញពីវេបសាយ ខេអាយ ជាង១០សន្លឹកយកទៅចែកបុគ្គលិកដែលបំរើការនៅក្នុងឃ្លាំងមើល។ ហើយនៅថ្ងៃទី១៧ ធ្នូ បុគ្គលិកឃ្លាំងបានទៅរាយការណ៏ប្រាប់អាជ្ញាធរមានសមត្ថកិច្ចខណ្ឌឬស្សីកែវ
អំពីការចែកខិត្តប័ណ្ណ ឬត្រាក់ ។ នៅថ្ងៃដដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាប់ចោទឈ្មោះ សេង គុណការ តែម្តងហើយនៅថ្ងៃទី១៨ ធ្នូ សមត្ថកិច្ចបានបញ្ឆូនខ្លួនទៅកាន់តុលាការសាលាដំបូង
រាជធានីភ្នំពេញ ។លោក សេង គុណការ កើតនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៧០ មានទីលំនៅក្នុងសង្កាត់ ច្រាំងចម្រះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕
No comments:
Post a Comment
yes